06/01/2015 - 17:34

ស្ទួយ​ដំ​ណើរ​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ចូល​រៀន

រយៈ​កាល​កន្លង ការ​អនុ​វត្តន៍​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ក្រុង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​បណ្តា​មន្ទីរ ផ្នែក ស្ថា​ប័ន យក​ចិត្ត​ទុក​ដាក់​ពិសេស។ ក្នុង​នោះ មាន​ការ​ឧបត្ថម្ភ​ថវិកា​រៀន​សូត្រ​ជូន​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​កាត់​បន្ថយ​ការ​លំបាក ដើម្បី​ប្អូនៗ​មាន​ដំ​ណើរ​រឹង​មាំ​ក្នុង​ការ​រៀន​សូត្រ​។ល។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​រួម​នឹង​បណ្តា​គណៈ​ប្រ​តិភូ និង​សិស្ស និស្សិត​ដែល​បាន​ឧបត្ថម្ភ ។

​​លោក​លឿង​វុាំង​ទ្រឺ ប្រធាន​គណៈ​ជន​ជាតិ​និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ពិ និត្យ​សម្រេច​ឧបត្ថម្ភ​ថវិ​ការ​រៀន​សូត្រ​សម្រាប់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ ឲ្យ​ដឹងៈ "សកម្ម​ភាព​ឧបត្ថម្ភ​ថវិ​កា​រៀន​សូត្រ​ជូន​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​គណៈ​ដឹក​នាំ​ក្រុង​ឯក​ភាព​អនុវត្ត ចាប់​ពី​ឆ្នាំ​សិក្សា​២០០៧​-​២០០៨​។ រហូត​ដល់​ឆ្នាំ​សិក្សា​២០១២​-២០១៣ ថវិ​កា​ក្រុង​ឧបត្ថម្ភ​សិស្ស និស្សិត​ចំនួន​៤១៥​លើក​នាក់ ដោយ​មាន​ទឹក ប្រាក់​ជាង​១,២​ពាន់​លាង​ដុង។ ឆ្នាំ​សិក្សា​២០១៤​-​២០១៥ ក្រុម​ប្រឹក្សា​ពិ និត្យ​សម្រេច​បាន​ផ្សព្វ​ផ្សាយ​ផែន​ការ ស្តី​អំ​ពី​ពិនិត្យ​សម្រេច​ឧបត្ថម្ភ​ថវិ​កា​រៀន​សូត្រ​សម្រាប់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត ក្រុង​ដល់​បណ្តា​ការិ​យា​ល័យ​ជន​ជាតិ កា​រិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន កា​រិយា​ល័យ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខណ្ឌ ស្រុក ។ ព្​រម​ជា​មួយ​នោះ សហ​ការ​ជា​មួយ​នឹង​ក្រុម​សម្ពន្ធ​យុវ​ជន​ក្រុង សមា​គម​កសិករ បណ្តា​សា លា​មធ្យម​សិក្សា អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ​លើ​ភូមិ​សាស្រ្ត សំ ដៅ​ផ្សព្វ​ផ្សាយ​ជូន​ដល់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ដែល​មាន​គ្រប់ លក្ខណ​សម្បត្តិ​ដើម្បី​ធ្វើ​សំ​ណើ​ឧបត្ថម្ភ។ ថ្វីត្បិត​ចំ​នួន​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួច ប៉ុន្តែ​ទាំង​នេះ​គឺ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ជួយ​ប្អូនៗ ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក បោះ​ជំ​ហាន​រឹង​មាំ​លើ​ផ្លូវ​សិក្សា​រៀន​សូត្រ៕ ដើម្បី​ជួយ​ឲ្យ​សិស្ស និស្សិត​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​បាន​ល្អ​ជាង ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​ពិនិត្យ​សម្រេច​ឧបត្ថម្ភ​ថវិកា​រៀន​សូត្រ​ជូន​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ រួម​មាន​សិស្ស និស្សិត​ចំ​នួន​២៥​រូប។ ប្អូន​លី​ថាញ់​តុង ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​អេ​ឡិក​ត្រូនិក និង​សារគ​មនា​គមន៍​នៃ​សកល​វិទ្យា​ល័យ​កឹង​ធើ ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិ​កា​រៀន​សូត្រ​ចាប់​ពី​ឆ្នាំ​ទី​មួយ​មក​ម្លេ៉ះ។ ស្ថាន​ភាព​គ្រួ​សារ លី​ថាញ់​តុង ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង។ ឪ​ពុក​ស្លាប់ អា​ស្រ័យ​ដោយ​រោគា​ពាធ ម្តាយ​របស់​លី​ថាញ់​តុង ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ អា​ណិត​ម្តាយ​នឿយ​ហត់​ គិត​គូរ​កិច្ច​ការ​គ្រួ​សារ លី​ថាញ់​តុង ក៏​ទៅ​ធ្វើ​ការ​ឈ្នួល ដើម្បី​រកប្រាក់​រៀន​សូត្រ​ខ្លួន​ឯង។ ប៉ុន្មាន​ឆ្នាំ​កន្លង លី​ថាញ់​តុង តែង​សម្រេច​និទ្ទេស​ជា​សិស្ស​រៀន​ពូកែ​ក្នុង​ថ្នាក់។ លី​ថាញ់​តុង ឲ្យដឹងៈ "​អា​ស្រ័យ​ដោយ​បាន​ការ​ជំ​នួយ​កម្លាំង​ពី​គណៈ​ដឹក​នាំ​ក្រុង សម្រាប់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច ទើប​ប្អូន​អនុវត្ត​បាន​នូវ​ក្តី​បំ​ណង​ប្រា​ថ្នា​របស់​ខ្លួន គឺ​ចូល​រៀន​នៅ​សកល​វិទ្យា​ល័យ។ ប្អូន​ខិតខំ​រៀន​ឲ្យ​បាន​ពូកែ ដើម្បី​មិន​ធ្វើ​ឲ្យ​ខក​បំ​ណង​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​រាល់​គ្នា"។ មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ដូច​គ្រួ​សារ​ប្អូន​លី​ថាញ់​តុង​ដែរ នោះ​គឺ​គ្រួ​សារ​លោក​លី​ហុង​នៅ​មណ្ឌល​៣ សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​រអូម៉ង លោក ហុង ឲ្យ​ដឹងៈ"​កូន​ខ្ញុំ​កំពុង​រៀន​សកល​វិទ្យា​ល័យ​នៅ​ឯ​ក្រុង​ហូ​ជី​មិញ ខ្ញុំ​មក ទទួល​ប្រាក់​ឧបត្ថម្ភ​ជំនួស​កូន រួច​ផ្ញើ​ឲ្យ​កូន​ដើម្បី​គេ​គិត​គូរ​ក្នុង​ការ​រៀន​សូត្រ"។ លោក​លី​ហុង ជា​ឪពុក​របស់​ប្អូន​លី​គឹម​ហឿង និស្សិត​សកល​វិទ្យា​ល័យ​គរុ​កោសល្យ​ក្រុង​ហូ​ជី​មិញ។ ហឿង​មាន​ជំងឺ​ពកក​ចាប់​ពី​ឆ្នាំ​រៀន​ថ្នាក់​ទី៨ ប៉ុន្តែ​ប្អូន​នៅ​តែ​ខិត​ខំ​រៀន​សូត្រ រួច​បាន​ជាប់​ជម្រើស​ក្នុង​វគ្គ​ប្រឡង​ចូល​មហា​វិទ្យា​ល័យ​កន្លង​ហើយ​ថ្មីៗ។ លោក​លី​ហុង ឋិត​ក្នុង​ក្រប ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ សព្វ​ថ្ងៃ​គាត់​ទៅ​ធ្វើ​ការ​ឈ្នួល​លី​សែង ចំ​ណែក​ប្រ​ពន្ធ គាត់​ទៅ​ធ្វើ​ការ​ឈ្នួល។ ស្ថាន​ភាព​គ្រួ​សារ​លោក​លី​ហុង កាន់​តែ​ទី​ទ័ល ពី ព្រោះ​កូន​ប្រុស​ទី៣​ពិការ​ដេក​មួយ​កន្លែង។ក្រៅ​ពី​ការ​ទទួល​ផល​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​រៀន​សូត្រ គ្រួសារ​លោក​ហុង ត្រូវ​បាន​ក្រុង​កឹង​ធើ ពិនិត្យ​ឧបត្ថម្ភ​ផ្ទះ​នៅ​ដើម្បី​គ្រួ​សារ​នឹង​នរចិត្ត​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ។

រូប, អត្ថ​បទ​៖ មិញ​ហ្វាង​-​សឺន​ម៉ា​ល័យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លឿង​វុាំង​ទ្រឺ