ជាង២៧ឆ្នាំប្រកបវិជ្ជាជីវៈជាអ្នកថែទាំសុខភាពជូនប្រជាជន វេជ្ជបណ្ឌិតលីធីម៉ីចូវ ប្រធានដំណាក់សុខាភិបាលឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង តែងបានប្រជាជនទំនុកចិត្ត មិត្តរួមអាជីពគោរពរាប់អាន។
វេជ្ជបណ្ឌិតលីធីមីចូវ ពិគ្រោះយោបល់ពីរបៀបបង្ការជំងឺជូនអ្នកជំងឺ ។
វេជ្ជបណ្ឌិត លីធីម៉ីចូវ កើតនិងធំដឹងក្ដីនៅភូមិសុកយ៉ុង ឃុំតឹងហ៊ឹង។ តឹងហ៊ឹង ជាឃុំមួយក្នុងចំណោមឃុំក្រីក្រទាំងឡាយ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកឡុងភូ។ វេជ្ជបណ្ឌិតចូវ រៀបរាប់ៈ "ពីមុនមកអ្នកស្រុកភូមិខ្ញុំ នៅពេលឈឺថ្កាត់ម្ដងៗ មាមីងតែងទៅរកទិញថ្នាំផឹកដោយខ្លួនឯង ពុំសូវនាំអ្នកជំងឺទៅកាន់ដំណាក់សុខាភិបាល ដើម្បីព្យាបាលទេ ដូច្នេះមានអ្នកជំងឺជាច្រើនត្រូវបាត់បង់ជីវិត។ អាស្រ័យហេតុនេះ ទើបនាងខ្ញុំប្ដេជ្ញាចិត្តខិតខំរៀនសូត្រ ដើម្បីក្លាយជាគ្រូពេទ្យជួយសង្គ្រោះមនុស្ស។ ថ្វីត្បិតរស់នៅតំបន់ជ្រៅ លក្ខណសម្បត្តិទៅមករៀនសូត្រជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតចូវ តែងតស៊ូទៅរៀន ។
ឆ្នាំ១៩៨៧ ក្រោយពីបញ្ចប់កម្មសិក្សាគ្រូពេទ្យពហុវិទ្យា បងស្រីមកបម្រើការងារនៅដំណាក់សុខាភិបាលឃុំតឹងហ៊ឹង ។ កាលនោះ អាស្រ័យដោយដំណាក់សុខាភិបាលខ្វះបុគ្គលិកដូច្នេះបងស្រីចូវម្នាក់ឯងពិនិត្យជំងឺផង ត្រូវដើរលុយភកល្បាប់ចុះទៅតាមផ្ទះមាមីងដើម្បីចាក់ថ្នាំបង្ការ រោគផង។ អាស្រ័យដោយមាមីងខ្វះការយល់ដឹងពីរបៀបបង្ការជំងឺ ដូច្នេះមានបងប្អូនស្រ្តីខ្លះគាត់បីកូនរត់ជ្រក មិនដឹងរបៀបកំចាត់ឃ្វិច ក្នុងពាងទឹក។ ល។ រំលឹករឿងដើម វេជ្ជបណ្ឌិតចូវ ឲ្យដឹងៈ "នាងខ្ញុំអនុវត្តភារកិច្ចចាក់ថ្នាំបង្ការរោគបណ្ដើរផ្សព្វផ្សាយ ពន្យល់វែកញែកពីប្រសិទ្ធ ភាពនៃការចាក់ថ្នាំបង្ការរោគ កំចាត់ឃ្វិចក្នុងពាងទឹក ឬស្រ្តីមានផ្ទៃពោះ គប្បីទៅកាន់ដំណាក់សុខាភិបាលពិនិត្យ សម្រាលកូន ទើបសុខភាពធានាបានល្អ... ដូច្នេះយូរៗទៅមាមីងក៏យល់ដឹង...។
ឆ្នាំ២០០៨ បងស្រីត្រូវបានតម្រូវឲ្យទៅធ្វើសុក្រឹតការវេជ្ជបណ្ឌិត នៅមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។ ឆ្នាំ២០១២ បញ្ចប់កម្មសិក្សាវិលមក បងស្រីទទួលភារកិច្ចជាប្រធានដំណាក់សុខាភិបាលមកទល់សព្វថ្ងៃ។ ទោះបីជាកម្មាភិបាលឬក៏ជាប្រធានដំណាក់សុខាភិបាល វេជ្ជបណ្ឌិតចូវ តែងបានអ្នកជំងឺទំនុកចិត្តនិងមិត្តរួមអាជីពគោរពរាប់អាន។ បច្ចុប្បន្ន ជាមធ្យមក្នុងមួយខែ ដំណាក់សុខាភិបាលតឹងហ៊ឹង មានអ្នកជំងឺមកពិនិត្យព្យាបាលជាង៣.០០០លើកនាក់។ ថ្វីត្បិតមានអ្នកជំងឺច្រើន ក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតចូវ តែងរួសរាយរាក់ទាក់ និងថែទាំអ្នកជំងឺដោយអស់ពីចិត្ត។ លោកយាយផាមធីជិន នៅភូមិតឹងលិត ឲ្យដឹងៈ" ខ្ញុំឈឺបេះដូងជាងមួយឆ្នាំហើយ។ នៅពេលមកដំណាក់សុខាភិបាលពិនិត្យជំងឺ យកថ្នាំផឹកម្ដងៗ វេជ្ជបណ្ឌិតចូវតែងណែនាំយ៉ាងម៉ត់ចត់ដូច ជាផឹកថ្នាំតាមពេលកំណត់ មិនហូបប្រៃ ហាត់ប្រាណស្រាលៗ មិនរលឹកយប់យូរ ចៀសវាងការរំជើបរំជួលខ្លាំង។ល។ មានវេជ្ជបណ្ឌិតអស់ពីចិត្ត នឹងអ្នកជំងឺដូច្នេះ ខ្ញុំនឹងនរចិត្តក្នុងការព្យាបាល" ។
ជាមួយនឹងអ្នកជំងឺគឺដូច្នេះ រីឯជាមួយនឹងមិត្តរួមអាជីពវិញ វេជ្ជបណ្ឌិតចូវ តែងជួយឧបត្ថម្ភអស់ពីចិត្តយល់អធ្យាស្រ័យ ដើម្បីរួមគ្នាសម្រេចភារកិច្ចបានល្អ ។ គ្រូពេទ្យឡឹមធីត្វៀកញ៉ុង បុគ្គលិកដំណាក់សុខាភិបាលឲ្យដឹងៈ" វេជ្ជបណ្ឌិតចូវ យល់ច្បាស់ពីអារម្មណ៍អ្នកជំងឺ យល់អធ្យាស្រ័យមិត្តរួមអាជីព ពិសេសចំពោះបុគ្គលិក ទើបចូលថ្មីដូចជានាងខ្ញុំ។ ជាមួយនឹងការងារផ្សេងៗដូចជាពិនិត្យគភ៌ ឆ្លុះអេកូនិងពិនិត្យសុខភាពស្រ្តី ពិនិត្យកុមារ ។ល។ វេជ្ជបណ្ឌិតចូវតែងជួយណែនាំដោយអស់ពីចិត្តនិងត្រៀមបម្រុងជានិច្ចជួយដំណោះស្រាយចម្ងល់របស់មិត្តរួមអាជីព និង អ្នកជំងឺ។ មានអ្នកដឹកនាំដូច្នេះ យើងខ្ញុំនឹងនរចិត្តនិងកាន់តែសកម្មក្នុងការងារជាងទៀត" ៕
យ្វីអាញ់-ពេជ្រសឿន