22/09/2025 - 09:03

កា​ម៉ាវ៖

បំ​ប៉ន​ភាសា​ខ្មែរ​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ 

បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​កា​ម៉ាវ ទើប​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ បើក​វគ្គ​បំប៉ន​ភា​សា​ខ្មែរ​ដល់​នាយ​ទា​ហាន យោ​ធិន​ជំ​នាញ​ចំ​នួន ៥០ នាក់​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ។

សិក្ខា​កាម​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​គណៈ​ចាត់​តាំង​ថ្នាក់​រៀន។

ថ្នាក់​រៀន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល ៨ សប្តាហ៍ សិក្ខា​កាម​បាន​បំ​ប៉ន​៣មុខ​វិជ្ជា៖ រៀន​ស្រៈ ព្យញ្ជនៈ ប្រ​កប​សន្ទ​នា និង​បច្ចេក​ស័ព្ទ​យោ​ធា។ ក្នុង​ដំ​ណាក់​កាល​សិក្សា សិក្ខា​កាម​បន្ត​ស្រាវ​ជ្រាវ រៀន​សូត្រ ជា​ជំ​ហាន ស្ទាត់​ជំ​នាញ សំ​ដៅ​ទំ​នាក់​ទំ​នង​ជា​ភា​សា​ខ្មែរ​ក្នុង​ការ​រៀន​សូត្រ និង​បំ​ពេញ​ការ​ងារ​នា​ពេល​អនា​គត។

វរសេនីយ៍ឯក ឡេ​ក្វាង​ល្វឹក ស្នង​ការ​នយោ​បាយ​រង​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​កា​ម៉ាវ គូស​បញ្ជាក់៖ ការ​បំ​ប៉ន​ភា​សា​ខ្មែរ​សំ​ដៅ​លើក​កម្ពស់​ភា​សា​ជន​ជាតិ និង​វិធី​សាស្ត្រ បំ​ណិន បទ​ពិ​សោធន៍​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ជូន​កម្មា​ភិបាល នាយ​ទា​ហាន យោ​ធិន​ជំ​នាញ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ តែង​ទំ​នាក់​ទំ​នង​ជា​ប្រ​ចាំ​និង​ធ្វើ​ការ​ផ្ទាល់ រួម​ចំ​ណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស នៅ​ភូមិ​ភាគ; កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ នេះ​ជា​ខ្លឹម​សារ​សំ​ខាន់ ត្រូវ​បាន​កំ​ណត់​ក្នុង​គម្រោង “កង​ទ័ព​ចូល​រួម​ឃោសនា ចលនា​ជន​ជាតិ​ភាគ​តិច សកម្ម​ប្រ​ឆាំង​ធ្វើ​ឱ្យ​បរា​ជ័យ​នូវ​ឧបាយ​កល​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”៕

        លីធាន - វុាំង​ដុង -វិមាន

ចែករំលែកអត្ថបទ