ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2025 - 11:42

បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ជា​ដំ​ណើរ​ដ៏​កក់​ក្ដៅ​នៃ​គុណ​ធម៌​បក្ស មនោ​សញ្ចេត​នា​ប្រ​ជា​ជន 

អត្ថ​បទ​បញ្ចប់ៈ ក្តី​រីក​រាយ​នា​បច្ចុប្បន្ន - ក្តី​ជឿ​ជាក់​នៅ​អនា​គត

ផ្ទះ​ដែល​បាន​សាង​សង់​ថ្មី តាម​រយៈ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម គឺ​ជា​រឿង​រ៉ាវ​ដ៏​វិសេស​នៃ​សេចក្តី​ស្រ​ឡាញ់​ជន​រួម​ជាតិ។ ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ទាំង​នេះ រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​ជិត ១១.៤០០​គ្រួ​សារ នៅ​ទី​ក្រុង​កឹង​ធើ មាន​ផ្ទះ​សម្បែង​រឹង​មាំ ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ រៀន​សូត្រ​និង​បន្ត​ចិញ្ចឹម​ក្តី​ប្រាថ្នា​រំ​ដោះ​ខ្លួន​ចាក​ភាព​ក្រី​ក្រ។ ក្តី​រីក​រាយ​នា​បច្ចុប្បន្ន បាន​បណ្ដុះ​ពន្លក​ក្ដី​ជំ​នឿ​យ៉ាង​មុត​មាំ​ចំ​ពោះ​អនា​គត​ដ៏​ភ្លឺ​ស្វាង។

ទម្រង់​មាន​ប្រ​សិទ្ធ​ភាព

ទម្រង់ “សាសនា​ចូល​រួម​ក្នុង​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” អា​ស្រ័យ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​សា​ភៀង​សហ​ការ​អនុវត្ត។ នេះ​ជា​កន្លែងប្រ​មូល​ផ្តុំ​សប្បុ​រស​ជន​របស់​សាស​និក​ជន​លើ​ភូមិ​ឋាន​ឃុំ ដោយ​គោល​បំ​ណង​រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ “មាន​ផ្ទះ​សម្បែង​និង​ការ​ងារ​រក​ស៊ី​ស្រួល​បួល”។

ភារ​កិច្ច​របស់​លោក​យ័ញ​ហ៊ីញ នៅ​ភូមិ​ទី​៤ ឃុំ​សា​ភៀង និង​សមា​ជិក​ទាំង​ឡាយ​នៃ​ទម្រង់ គឺ​ជួយ​រុះ​រើ​ផ្ទះ​ចាស់​ដើម្បី​សាង​សង់​ផ្ទះ​ថ្មី។ លោក​ហ៊ីញ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​និង​គ្រួ​សារ​ដែល​ត្រូវ​ការ​ជំ​នួយ​មិន​មែន​ជា​សាច់​ញាតិ​ទេ ប៉ុន្តែ​យើង​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គាត់​ពេល​ត្រូវ​ការ។ គ្រួ​សារ​ទាំង​នេះ​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង ដូច្នេះ​ជួយ​ពួក​គាត់​កាត់​បន្ថយ​ចំ​ណាយ​បាន​មួយ​ចំ​ណែក​ក្នុង​ការ​សាង​សង់​ដែរ”។

គ្រួ​សារ​របស់​លោក​យាយ​ក្វាច់​ធី​ឡាត នៅ​ភូមិ​ទី​៥ ឃុំ​សា​ភៀង បាន​សង់​ផ្ទះ​ថ្មី​តាម​រយៈ​កម្ម​វិធី​​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ អ្នក​មីង​ឡាត មាន​វ័យ​ចាស់​ហើយ​រស់​នៅ​តែ​ម្នាក់​ឯង។ ដោយ​សារ​ការ​ជួយ​សហ​ការ​របស់​លោក​យ័ញ​ហ៊ីញ​និង​អ្នក​ជា​ច្រើន​ទៀត ទើប​ផ្ទះ​ចាស់​របស់​លោក​យាយ​រុះ​រើ​បាន​លឿន ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​សាង​សង់​អាច​ធ្វើ​ការ​ងារ​បាន​ស្រួល។ លោក​យាយ​ហ៊ីន រៀប​រាប់៖ “ខ្ញុំ​អរ​គុណ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ជួយ​នេះ”។

នៅ​ឃុំ​វិញ​តឿង ទម្រង់ “រួម​គ្នា​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” គឺ​ជា​រូប​ភាព​ដ៏​ថ្លៃ​ថ្លា​នៃ​ការ​ចូល​រួម​របស់​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ ទម្រង់​នេះ បាន​ជួយ​រុះ​រើ​ផ្ទះ​ចាស់​របស់​គ្រួ​សារ​ប្រ​ជា​ជន​១១​គ្រួ​សារ ដោយ​កម្លាំង​ពល​កម្ម​សរុប​ជាង​១០០​ថ្ងៃ។ លោក​ថាយ​វ៉ាំង​អ៊ូ នៅ​ភូមិ​ទី​៥ ឃុំ​វិញ​តឿង បាន​ចូល​រួម​ជាកម្លាំង​ពល​កម្ម​១០​ថ្ងៃ ដើម្បី​ជួយ​រុះ​រើ​ផ្ទះ​ដល់​គ្រួ​សារ​ចំ​នួន២។ “ពេល​ការ​ងារ​ស្រែ​ចម្ការ​រួច​រាល់ ខ្ញុំ​ឆ្លៀត​ពេល​ទំ​នេរ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ងារ​សប្បុ​រស។ ពេល​បាន​ជួយ​រុះ​រើ​ផ្ទះ​ចាស់​រួច ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ​ណាស់។ អ្វី​ដែល​គួរ​ឱ្យ​រីក​រាយ​បន្ថែម​ទៀត​នោះ គឺ​មាន​អ្នក​ជា​ច្រើន​គិត​និង​ធ្វើ​ដូច​ខ្ញុំ​ផង​ដែរ” លោក​ថាយ​វ៉ាំង​អ៊ូ បាន​ឱ្យ​ដឹង​ដូច្នេះ។

ការ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម នៅ​ទី​ក្រុង​កឹង​ធើ គឺ​ជា​ភស្តុ​តាង​ដ៏​រស់​រវើក​នៃ​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។ ជា​ការ​វេញ​បញ្ចូល​រវាង​គោល​ការណ៍ គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ ជា​មួយ​នឹង​ស្មារតី​ចែក​រំ​លែក និង​មនុស្ស​ធម៌​របស់​សហ​គមន៍។

ភាព​កក់​ក្តៅ​សម្រាប់​អ្នក​ក្រ

“សង់​បាន​ផ្ទះ​ដូច្នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ប៉ុន្មាន​ថ្ងៃដំ​បូង​ដែល​ខ្ញុំ​ចូល​ទៅ​នៅ​ក្នុង​ផ្ទះ​ថ្មី ខ្ញុំ​រីក​រាយ​ដល់​មិន​អាច​ដេក​លក់” លោក​យាយ​ត្រឹង​ធី​ឡាង នៅ​មណ្ឌល​ទី​៥ សង្កាត់​វ៉ី​តឹង បាន​រៀប​រាប់​ទាំង​អា​រម្មណ៍​រំភើប​ដូច្នេះ។ ផ្ទះ​ចាស់​របស់​អ្នក​មីង​ឡាង បាន​សាង​សង់​កាល​ពី​២៧​ឆ្នាំ​មុន ហើយ​ខូច​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង។ ជញ្ជាំង​ស្លឹក​ត្រូវ​បាំង​ឡើង​វិញ​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​មិន​អាច​ទប់​ទល់​នឹង​ភ្លៀង​ក្ដៅ​បាន​ឡើយ។ ដោយ​សារ​វ័យ​ចាស់ គ្មាន​លទ្ធ​ភាព​ធ្វើ​ការ​ងារ​ទៀត ជីវ​ភាព​របស់​គាត់​ពឹង​លើ​ប្រាក់ ១,៥​លាន​ដុង​ដែល​កូន​ស្រី​ទៅ​ធ្វើ​ការ​ឆ្ងាយ​ផ្ញើ​មក​រៀង​រាល់​ខែ។ ចំ​នួន​ទឹក​ប្រាក់​នេះ គាត់​ចាយ​វាយ​យ៉ាង​ប្រិត​ប្រៀន ដើម្បី​គិត​គូរ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ ដូច្នេះ ក្តី​ស្រ​មៃ​ជួស​ជុល​ផ្ទះ ត្រូវ​បាន​ពន្យារ​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ។

លោក​យាយ​ត្រឹង​ធី​ឡាង នៅ​មណ្ឌល​ទី​៥ សង្កាត់​វ៉ីតឹង មាន​អា​រម្មណ៍​រីក​រាយ​យ៉ាង​ខ្លាំង ពី​ព្រោះ​បាន​ទទួល​ការ​
ជួយសាង​សង់​ផ្ទះ​ថ្មី តាម​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។

ថ្ងៃ​ដែល​ដុំ​ឥដ្ឋ​ដំ​បូង​បាន​ដាក់​សាង​សង់​ផ្ទះ លោក​យាយ​ឡាង មិន​អាច​លាក់​បាំង​អា​រម្មណ៍​រីក​រាយ​របស់​ខ្លួន​បាន​ឡើយ។ កន្លង​មួយ​រយៈ​ពេល ផ្ទះ​ដែល​មាន​ផ្ទៃ​៣៦​ម៉ែត្រ​កា​រ៉េ បាន​សាង​សង់​រួច​រាល់ តាម​លក្ខណៈ “រឹង​៣” គឺ​ធា​រឹង ជញ្ជាំង​រឹង និង​ដំ​បូល​រឹង ដោយ​ថវិ​កាស​រុប ៦០​លាន​ដុង។ នៅ​ក្នុង​ផ្ទះ​ថ្មី​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា លោក​យាយ​ឱ្យ​ដឹង​ទាំង​ទឹក​ភ្នែក៖ “សូម​អរ​គុណ​ដល់​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​រស់​នៅ”។

គ្រួ​សារ​ពូ​ប៊ុយ​វ៉ាំង​ជឺ នៅ​ភូមិ​ថុង​ញឹក ឃុំ​ហៀប​ហឹង ចំ​ណុះ​គ្រួ​សារ​ក្រី​ក្រ រស់​នៅ​ពឹង​លើ​ការ​ងារ​ស៊ី​ឈ្នួល​ខួប​ឆ្នាំ។ ផ្ទះ​ចាស់​របស់​គាត់​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង ប៉ុន្តែ​គាត់​ក៏​មិន​ដឹង​ថា តើ​ពេល​ណា​អាច​សង់​ឡើង​វិញ​បាន។ បន្ទាប់​ពី​ការ​ត្រួត​ពិ​និត្យ វាយ​តម្លៃ​និង​ជ្រើស​រើស​គ្រួ​សារ​ពូ​ជឺ ក៏​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​តាម​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ ដោយ​ចេះ​ជាង​សំ​ណង់​ស្រាប់ ពូជឺ​បាន​ជួយ​សាង​សង់​និង​លាប​ពណ៌​ជញ្ជាំង​ក្នុង​ការ​សង់​ផ្ទះ​របស់​ខ្លួន​ផង​ដែរ។ នៅ​ពេល​ផ្ទះ​ថ្មី​សាង​សង់​រួច​រាល់ គាត់​មាន​អា​រម្មណ៍​រំភើប ឱ្យ​ដឹង៖ “ផ្ទះ​នេះ​ជា​ទ្រព្យ​សម្បត្តិ​និង​ជា​សុភ​មង្គល​សម្រាប់​គ្រួ​សារ​ខ្ញុំ។ ពេល​មាន​ផ្ទះ​រឹង​មាំ​ដូច្នេះ គ្រួ​សារ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​រក​ស៊ី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច”។

កម្លាំង​ជំ​រុញ​ឈាន​ឡើង​ក្នុង​ជីវ​ភាព

នៅ​ពី​ក្រោយ​ផ្ទះ​ថ្មី​នី​មួយៗ​នឹង​មាន​ច្រើន​អ្នក​កាត់​បន្ថយ​ភាព​លំ​បាក និង​មាន​គ្រួ​សារ​បាន​ជំ​រុញ​កម្លាំង​ចិត្ត​ដើម្បី​ចាប់​ផ្តើម​ជីវ​ភាព​ថ្មី។ ប្រ​សិន​បើ​យើង​គណ​នា​ជា​មធ្យម​ថា គ្រួ​សារ​មួយ​មាន​សមា​ជិក​៤​នាក់ ដូច្នេះ​ផ្ទះ​ជាង ១១​.៤០០​ខ្នង ដែល​បាន​សាង​សង់​និង​ជួស​ជុល នឹង​មាន​ប្រ​ជា​ជន​ជាង ៤៥​.៦០០​នាក់​បាន​រស់​នៅ​ក្នុង​ផ្ទះ​សម្បែង​យ៉ាង​សម​រម្យ។ នេះ​មិន​មែន​តែ​ជា​តួលេខ​ទេ វា​គឺ​ជា​ភស្តុ​តាង​នៃ​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ ពោរ​ពេញ​ដោយ​សេចក្តី​ស្រ​ឡាញ់​និង​ការ​ចែក​រំលែក។ ពេល​មាន​កន្លែង​រស់​នៅ​លំ​នឹង​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​រក​ទទួល​ទាន ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ហើយ​មាន​ឱកាស​ឈាន​ឡើង​ក្នុង​ជីភាព ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ពីមុន គ្រួ​សារ​របស់​បង​ត្រឿង​ហុង​យឺ នៅ​ភូមិ​ភឿង​ហ្វា ឃុំ​ភឿង​ប៊ិញ រស់​នៅ​ក្នុង​ផ្ទះ​ដែល​ចាស់​ទ្រុឌ​ទ្រោម ភ្លៀង​ខ្យល់​សាច​ចូល ជីវ​ភាព​រស់​នៅ​ពិត​ជា​លំ​បាក​ណាស់។ តាម​រយៈ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម គ្រួ​សារ​បង​យឺ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ។ បង​យឺ ឱ្យ​ដឹង៖ “ផ្ទះ​នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​រស់​នៅ​មាន​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ វា​នៅ​ទាំង​នាំ​មក​នូវ​ក្តី​រីក​រាយ​និង​ជា​កម្លាំង​ជំ​រុញ​ដ៏​ធំ​ធេង ដើម្បី​យើង​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង ចាក​ផុត​ពី​ភាព​ក្រី​ក្រ។”

លោក​ស្រី​ង្វៀង​ធីង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ថា ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធ​នា​ការ​ប្រ​ឡង​ប្រ​ណាំង​ទូ​ទៅ​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ទី​ក្រុង បាន​ចូល​រួម​ដោយ​ស្មារតី​មុត​មាំ មាន​ទំ​នួល​ខុស​ត្រូវ​ខ្ពស់​និង​ការ​ឯក​ភាព​យ៉ាង​ពេញ​ទំ​ហឹង។ លទ្ធ​ផល​ទូ​ទាំង​ទី​ក្រុង​បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​១១.​៤៦២​ខ្នង (ក្នុង​នោះ មាន​ផ្ទះ​សម្រាប់​អ្នក​មាន​សគុណ​និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី​១.៨៦០​ខ្នង; ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ ៩.១៣២​ខ្នង; ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​៤៧០​ខ្នង) ថវិ​កា​សរុប​ប្រ​មាណ​ជាង​៦៥១​ពាន់​លាន​ដុង និង​មាន​ការ​ចូល​រួម​ជា​កម្លាំង​ពល​កម្ម​ស្ម័គ្រ​ចិត្ត​ជាង ៥៨.​០០០​ថ្ងៃ។

ទន្ទឹម​នឹង​នោះ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​និង​អង្គ​ការ​មហា​ជន​នា​នា​ ចលនា​កៀរ​គរ​សម្រាប់​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​បាន​៨.៧៨៤​ខ្នង ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ ដោយ​ទឹក​ប្រាក់​ចលនា​ក្នុង​សង្គម​សរុប​ជាង ៤៣៩​ពាន់​លាន​ដុង។

នេះ​មិន​ត្រឹម​តែ​ជា​ផ្ទះ​ថ្មី​ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ វា​នៅ​ទាំង​ជា​និមិត្ត​រូប​នៃ​ស្មារតី​មនុស្ស​ធម៌ មនោស​ញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ និង​ការ​រួម​កម្លាំង​កាយ​ចិត្ត​នៃ​សង្គម​ទាំង​មូល រួម​ចំ​ណែក​បង្កើន​គុណ​ភាព​រស់​នៅ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​លើ​ភូមិ​ឋាន។ ក្តី​រីក​រាយ​នា​បច្ចុប្បន្ន បាន​បណ្ដុះ​ក្ដី​ជំ​នឿស​ម្រាប់​អនា​គត​ដ៏​ភ្លឺ​ស្វាង៕

អត្ថបទ​និង​រូប​ភាព៖ ត្រឿង​ស៊ើង-ពេជ្រ​សឿន

ចែករំលែកអត្ថបទ