ជាង២០ឆ្នាំមកនេះ ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅខេត្តកាម៉ាវ បានសាយភាយក្នុងប្រជាជន រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។ ចលនានេះ បានបង្កនូវកម្លាំងសាមគ្គីរបស់ប្រជាជនក្នុងការការពារសន្តិសុខមាតុភូមិ រួមចំណែកបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

បុគ្គលនិងសមូហភាពមានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិទទួល
ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ។
វរសេនីយ៍ឯក ង្វៀងភុកកឿង នាយករងនគរបាលខេត្តកាម៉ាវ ឱ្យដឹង៖ ឆ្លងកាត់២០លើកចាត់តាំង “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ជាសន្សឹមៗបានស៊ីជម្រៅទៅក្នុងជីវភាព ក្លាយជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកជំរុញស្មារតីប្រជាជនក្នុងការចូលរួមការពារសន្តិសុខមាតុភូមិ។ ឆ្នាំ២០២២ ឃុំផុងថាញ់ គឺជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំង២០ ក្នុងទូទាំងប្រទេស មានកិត្តិយសបានគណៈចង្អុលការ ១៣៨ មជ្ឈិមជ្រើសធ្វើជាទីតាំងគំរូចាត់តាំងទិវាជួបជុំ។ អាចសង្កេតឃើញថា ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិលើភូមិសាស្ត្រ ខេត្តសន្សឹមៗអភិវឌ្ឍខ្លាំងក្លាមានរបៀបធ្វើច្នៃប្រតិដ្ឋ និងរវៀសរវៃ ជួយលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ពង្រីកស្មារតីស្វ័យគ្រប់គ្រងក្នុងប្រជាជន រួមចំណែកកសាង ពង្រឹងជំហរសន្តិសុខប្រជាជនរឹងមាំនៅមូលដ្ឋាន។

ទម្រង់ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្លាប់ឆ្លាតវៃនៅឃុំផុងថាញ់។
មកដល់ពេលនេះ នគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានសហការជាមួយរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ សកម្មពង្រឹងនិងពង្រីកនូវទម្រង់អង្គការមហាជនជាច្រើន រួមចំណែកនាំចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកបានស្មារតីភ្ញាក់រលឹក ការទទួលខុសត្រូវរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់បទល្មើស និងបាបគ្រោះសង្គមនៅមូលដ្ឋាន។ ទូទាំងខេត្តកាម៉ាវ កសាងបាន១១៨ទម្រង់ នៅចំនួន៦៦០កន្លែង។ ក្នុងនោះ មាន១៥ទម្រង់ បានក្រសួងនគរបាលទទួលស្គាល់ និងពង្រីកទូទាំងប្រទេស រួមមាន៖ “ដងផ្លូវសុវត្ថិភាព និយាយថាទេជាមួយបទល្មើសនិងបាបគ្រោះសង្គម”; “៣សុវត្ថិភាព - ៣មិន”; “ក្រុមសាសនាគ្រឹស្តស្វ័យគ្រប់គ្រង ស្វ័យបង្ការអំពីសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលអំពីសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមអ្នកនេសាទស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់លើលំហសមុទ្រ; “ច្រកទ្វារសន្តិសុខសណ្តាប់ឆ្លាតវៃ”។ល។ លោកវ៉មិញតឹង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់តឹងថាញ់ ឱ្យដឹង៖ “ឆ្លងតាមរយៈការផ្សព្វផ្សាយអនុវត្ត “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” កៀរគរបានកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយនិងទូទាំងប្រជាជនព្រួតដៃរក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ។ ពិសេស ប្រជាជនសហការជាមួយកម្លាំងនគរបាលកសាងនិងរក្សាបាននូវទម្រង់រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ និងថ្កោលទោសបទល្មើសគ្រប់ប្រភេទ រួមចំណែកធានាសន្តិសុខសុវត្ថិភាពនៅភូមិភាគ”។
តាមប្រសាសន៍វរសេនីយ៍ឯក ង្វៀងភុកកឿង មកដល់ពេលនេះ “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” មានបុគ្គលនិងសមូហភាពរាប់ពាន់នាក់ បានជូនមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ” ប័ណ្ណសរសើររបស់ក្រសួងនគរបាល គណៈកម្មាធិការប្រជាជនខេត្ត និងលិខិតសរសើររបស់នាយកនគរបាលខេត្ត។ ទន្ទឹមនឹងនោះ មានអំណោយរាប់សិបពាន់ចំណែក អង្កររាប់រយតោន បានជូនដល់ដៃប្រជាជនដែលមានស្ថានភាពលំបាក; ផ្ទះមនោសញ្ចេតនានិងបដិការគុណ និងផ្ទះមេត្តាធម៌រាប់រយខ្នងបានសង់ជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ; សៀវភៅរាប់ពាន់ក្បាល និងកង់រាប់រយគ្រឿងបានជំនួយដល់ប្អូនៗក្រីក្រ បានបន្តទៅសាលារៀន។ល។ ទង្វើជាក់ស្តែងទាំងនេះបានធ្វើឱ្យ “ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ក្លាយជាក្តីរីករាយរួម ជា “ចំណងផ្សារភ្ជាប់” រវាងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពក្នុងបុព្វហេតុការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
យ្វីអាញ-ត្រុងង្វៀង-វិមាន