នាពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទីក្រុងកឹងធើ តែងគិតអានលើកកម្ពស់គុណភាពអប់រំតំបន់ជនជាតិភាគតិច កន្លងពីនោះ រួមចំណែកបង្កប្រភពកម្លាំងមានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឃុំអាងនិញ ទីក្រុងកឹងធើបានវិនិយោគថ្មីស្អាត។
មកទស្សនាសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឃុំអាងនិញទីក្រុងកឹងធើ ប្រការគួរចំណាប់អារម្មណ៍ ដំបូងគឺមូលដ្ឋានសម្ភារៈបានសាងសង់ធំទូលាយនិងទំនើប បរិវេណសាលាបៃតង ស្រស់ស្អាត ដោយមានថវិកាសាងសង់ចំនួន៥៩ពាន់លានដុងនិងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១២។ កំណត់ច្បាស់លោក គ្រូមានតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សាលាបានកសាងកងជួរកម្មាភិបាល គ្រូបង្រៀនរឹងមាំអំពីសតិអារម្មណ៍នយោបាយ ពូកែអំពីជំនាញវិជ្ជាជីវៈនិងអស់ពីកម្លាំងកាយចិត្តជាមួយអាជីព។ ជារៀងរាល់ឆ្នាំសាលាបង្កលក្ខណៈសម្រាប់កម្មាភិបាល គ្រូបង្រៀនចូលរួមក្នុងថ្នាក់បំប៉នវិជ្ជាជីវៈជំនាញ។ មកទល់ពេលនេះ កម្មាភិបាល គ្រូបង្រៀន១០០% សុទ្ធតែបានបំពេញតាមបទដ្ឋាននិងកងជួរបុគ្គលិក តែងតែមានស្មារតីទំនួលខុសត្រូវខ្ពស់ក្នុងការទំនុកបំរុងនិងចិញ្ចឹមសិស្សក្នុងអន្តេវា សិកដ្ឋាន។ លោកគ្រូវ៉ាំងដូណូន-ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឱ្យដឹង៖ “សាលាសម្រេចបទដ្ឋានជាតិក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២១ សម្រេចបទដ្ឋានបន្តរហូតមកទល់ពេលនេះ។ ទទួលបានលទ្ធផលខាងលើគឺអាស្រ័យការសាមគ្គី ឯកភាពរបស់សមូហភាពគរុកោសល្យសាលា។ សាលាបន្តប្តូរថ្មីវិធីសាស្រ្តបង្ហាត់បង្រៀន បង្កវិវត្តន៍អំពីគុណភាពអប់រំ យកចិត្តទុកដាក់កសាងនិងលើកកម្ពស់គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀនដើម្បីឆ្លើយតបតម្រូវការប្តូរថ្មីអប់រំមូលដ្ឋាននិងទូលំទូលាយក្នុងប៉ុន្មានឆ្នាំសិក្សាកន្លង សិស្សជាង៧០% របស់សាលាសម្រេចសមត្ថភាពសិក្សាពូកែ បង្គួរ អត្រាសិស្សឡើងថ្នាក់សម្រេច១០០%”។
ចំណែកនៅសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីទូ ទីក្រុងកឹងធើដោយសារបានការយកចិត្តទុកដាក់ពីគ្រប់ផ្នែក។ ជាពិសេសមូលដ្ឋានសម្ភារៈបានវិនិយោគសាងសង់ក្នុងឆ្នាំ ២០២៣ ដោយថវិកាសរុបជិត១៥ពាន់លានដុង។ តាំងពីនោះ មានមូលដ្ឋានសម្ភារៈស្អាតស្អំ គ្រូនិងសិស្សរបស់សាលានឹងខិតខំជាងទៀតដើម្បីឆ្លងកាត់រាល់ការលំបាក សាកល្បង កសាងចំណងសាមគ្គីតម្លាភាព ញ៉ាំងចលនាប្រឡងប្រណាំងបង្រៀនល្អ រៀនល្អនិងលើកកម្ពស់គុណភាពបង្រៀន និងរៀន។
លោកគ្រូង្វៀងវ៉ាំងទូ ចាងហ្វាងរងសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីទូ ឱ្យដឹង៖ “សាលាទើបតែបានវិនិយោគសាងសង់ថ្មីស្អាត មួយឆ្នាំៗមានសិស្សសិក្សាប្រហែល៦២២រូប ក្នុងនោះសិស្សជនជាតិខ្មែរស្រូបអត្រាជាង៩០%។ ជារៀងរាល់ឆ្នាំ គុណភាពសិស្សសុទ្ធតែសម្រេចតាមគោលដៅដែលបានប្រគល់សម្រេចពី៩៨%ឡើងទៅ។

លោកគ្រូនិងសិស្សសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីទូ ទីក្រុងកឹងធើក្នុងម៉ោងហាត់ប្រាណ។
ក្នុងប៉ុន្មានឆ្នាំសិក្សា សាលារៀបចំអង្គសិក្ខាសាលាប្រធានបទជាប្រចាំដោយមានខ្លឹមសារសម្បូរបែប។ រក្សាបានប្រសិទ្ធភាពនៃសកម្មភាពរបស់ការប្រជុំជីវភាពវិជ្ជាជីវៈ ថ្នាក់សាលានិងក្រុមអំពីការប្តូរថ្មីវិធីសាស្រ្ត និងបំណិនបង្រៀនតាមបែបអភិវឌ្ឍគុណភាពនិងសមត្ថភាពរបស់សិស្ស។ លើកទឹកចិត្តគ្រូបង្រៀនបង្កើនអនុវត្តកម្មវិធីបច្ចេកវិជ្ជាក្នុងការបង្រៀន ទន្ទឹមនឹងនោះចូលរួមម៉ោងជាប្រចាំ ត្រួតពិនិត្យថ្នាក់ដើម្បីវាយ តម្លៃប្រឹក្សាយោបល់ឱ្យគ្រូបង្រៀនអំពីការប្រើប្រាស់វិធីសាស្រ្ត បច្ចេកទេសបង្រៀនយ៉ាងសកម្ម។ សាលាមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិកចំនួន៤២រូប កម្មាភិបាល គ្រូបង្រៀនប្រើប្រាស់គ្រោងមេរៀនអេឡិចត្រូនិក១០០%។ កម្មាភិបាល គ្រូបង្រៀនសម្រេចកម្រិតវិជ្ជាបទដ្ឋាននិងលើសបទដ្ឋាន។ សាលាមាន៥ថ្នាក់ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ មាន២០ថ្នាក់ ដោយសិស្ស៦២២ប្អូន។ ឆ្នាំសិក្សា២០២៤-២០២៥ សាលាបានកៀរគរសិស្សចូលរៀនសម្រេចអត្រា១០០%។ នាពេលកន្លង ទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់យ៉ាងដិតដល់ក្នុងការងារអប់រំនៅតំបន់ជនរួមជាតិ ជាពិសេស ការវិនិយោគមូលដ្ឋានសម្ភារៈឱ្យបណ្តាសាលានៅតំបន់ឆ្ងាយដាច់ស្រយាល។ បណ្តាសាលាសាកលជនជាតិអន្តេវាសិកបានសាងសង់ថ្មីស្អាត មានបន្ទប់ពហុផ្នែកពេញលេញ ឆ្លើយតបតម្រូវការបង្រៀននិងរៀន លើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតំបន់ជនជាតិភាគតិច។
ទន្ទឹមនឹងការលើកកម្ពស់គុណភាពនៃការបង្រៀននិងមូលដ្ឋានសម្ភារៈ ទីក្រុងកឹងធើនៅទាំងយកចិត្តទុកដាក់ដល់ការអប់រំសីលធម៌ របៀបរស់នៅសម្រាប់សិស្សជនជាតិភាគតិចផងដែរ។ សាលារៀនជាច្រើនរៀបចំសកម្មភាពក្រៅកម្មវិធីសិក្សាដែលបំពាក់ដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ដូចជា៖ ពិធីបុណ្យវប្បធម៌ ផ្តោះប្តូរសិល្បៈ ប្រឡងនិទានរឿងជាភាសាកំណើតជាដើម..។ កន្លងពីនោះមិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍលក្ខណៈរបស់សិស្សយ៉ាងទូលំទូលាយប៉ុណ្ណោះទេ នៅទាំងចិញ្ចឹមបំប៉ននូវមោទនភាពជនជាតិ ជួយប្អូនៗយល់ច្បាស់និងគោរពពីតម្លៃប្រពៃណី។ គឺជាការរួមបញ្ចូលសម្របសម្រួល រវាងអប់រំចំណេះដឹងនិងអប់រំវប្បធម៌ ដែលបង្ករបានបរិស្ថានសិក្សាស្និទ្ធស្នាល ជួយសិស្សអភិវឌ្ឍអំពីបញ្ញា-សីលធម៌-រាងកាយ-សោភ័ណភាពដោយរបៀបមួយយ៉ាងពេញលេញ៕
ទ្រឿងផល-ស៊ីវន្ត