កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមរបស់បក្ស រដ្ឋជាគោលការណ៍ គោលនយោបាយនាំមកអត្ថន័យជាក់ស្តែង។ ការឧបត្ថម្ភផ្ទះនៅមិនត្រឹមជួសជុលសង់ថ្មីតែនៅជួយកែប្រែជីវភាពរបស់ប្រជាជនជួយប្រជាជនស្ងប់ចិត្តអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតក្រ។

ប្តីប្រពន្ធពូថាច់អ៊ុវ នៅភូមិគៀកឡើយ ឃុំឡឹមតឹង។
ឡឹមតឹងជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន កម្មវិធីឧបត្ថម្ភផ្ទះនៅឱ្យគ្រួសារក្រ ក្បែរក្របានផ្សព្វផ្សាយយ៉ាងដាច់ណាត់រួមនឹងការចូលរួមរបស់រដ្ឋអំណាចភូមិភាគ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ បណ្តាអង្គការមហាជននិងការ គប់វាល់ជាក់ស្តែងពីបណ្តាសប្បុរសជន។ លទ្ធផលផ្ទះមាំមួនបានប្រគល់ជូនប្រជាជនជំនួសផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម ប្រការនេះ មិនត្រឹមជួយមាមីងមានទីលំនៅស្ថេរភាពតែនៅបើកក្តីសង្ឃឹមពីអនាគតភ្លឺស្វាង។ គំរូដូចគ្រួសារពូថាច់អ៊ីវ-អាយុ៧៨ឆ្នាំជាគ្រួសារក្រនៅភូមិគៀកឡើយ ឃុំឡឹមតឹង ស្ថានភាពជួបការលំបាករស់ក្នុងផ្ទះដាច់រយ៉ៃច្រើនឆ្នាំកន្លង កូនរបស់ពូក៏ក្រទើបមិនអាចជួសជុលផ្ទះឱ្យពូបាន។ ឥឡូវក្តីប្រាថ្នាក្លាយជាការពិតពេលពូបានឧបត្ថម្ភ៦០លានដុងពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមរបស់ភូមិភាគ។ ក្រោយជាង ១ខែសាងសង់ផ្ទះបានសម្រេចក្នុងក្តីរីករាយរបស់ប្តីប្រពន្ធពូ។ ពូថាច់អីវ ចែករំលែក៖ កាលមុនរស់ក្នុងផ្ទះទ្រុឌទ្រាមពេលភ្លៀង ខ្យល់ម្ដងៗភ័យណាស់ឥឡូវបានរដ្ឋអំណាចភូមិភាគឧបត្ថម្ភផ្ទះនៅខ្ញុំអរណាស់និងអរគុណរដ្ឋអំណាចភូមិភាគ។ ឯគ្រួសារបង ថាច់វី នៅភូមិត្រាយ៉ ឃុំឡឹមតឹងក៏ជាគ្រួសារក្រគ្មានដីផលិតប្តីប្រពន្ធធ្វើការឈ្នួលជុំឆ្នាំ ជីវភាពជួបការលំបាក។ ឥឡូវបានរដ្ឋអំណាចភូមិភាគពិនិត្យសង់ផ្ទះនៅ និងឧបត្ថម្ភគោ២ក្បាល ពីកម្មវិធីទិសដៅជាតិជាកម្លាំងជំរុញយ៉ាងធំដើម្បីប្តីប្រពន្ធបងខំប្រឹងឈានឡើងក្នុងជីវភាព។ បានរដ្ឋឧបត្ថម្ភប្រាក់ ៦០លានដុងសង់ផ្ទះនិងគោ២ក្បាលខ្ញុំអរណាស់។ ពីពេលនេះទៅប្តីប្រពន្ធខ្ញុំនិងខំប្រឹងរកស៊ីសន្សំប្រាក់ថែទាំឱ្យពួកកូនរៀនសូត្រត្រឹមត្រូវ។ បងថាច់វី ឱ្យដឹងដូច្នេះ។ រយៈពេលកន្លង គណៈកម្មាធិការប្រជាជនឃុំឡឹមតឹងសកម្មផ្សព្វផ្សាយអនុវត្ត លទ្ធផលផ្សព្វផ្សាយនិងប្រគល់ជូនប្រើប្រាស់មុនរយៈពេលកំណត់ផ្ទះ៣០៨ខ្នងក្នុងនោះ២៧៦ខ្នងសង់ថ្មី ជួសជុល៣២ខ្នងជូនគ្រួសារក្រ គ្រួសារក្បែរក្រអ្នកមានសគុណជាមួយបដិវត្តន៍ លើភូមិដ្ឋានឃុំសរុបថវិកាគឺ១៧.៥២០.០០០ដុង។ ដោយឡែកជនរួមជាតិខ្មែរបានអាទិភាពឧបត្ថម្ភផ្ទះ១៧ខ្នងក្នុង១ខ្នងតម្លៃ៦០លានដុងក្នុងនោះ៤៤លានដុង ពីកម្មវិធីទិសដៅជាតិនិង១៦លានដុងពីមូលនិធិដើម្បីអ្នកក្រ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡឹមតឹងលោកង្វៀងវ៉ាំងសូឱ្យដឹង៖ គណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំកំណត់ច្បាស់តួនាទីរបស់ជនរួមជាតិខ្មែរក្នុងការអភិវឌ្ឍរបស់ភូមិភាគ។ យើងខ្ញុំមិនត្រឹមឧបត្ថម្ភផ្ទះនៅតែនៅផ្សព្វផ្សាយច្រើន សកម្មភាពដូចណែនាំបចេ្ចកទេសដាំដុះ ចិញ្ចឹមសត្វ ចាត់តាំងថ្នាក់បង្ហាត់របរបង្កការងារធ្វើសមស្របនឹងទំលាប់រស់នៅរបស់មាមីង។
កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមមិនត្រឹមឧបត្ថម្ភសម្ភារៈតែនាំមកតម្លៃស្មារតីជ្រាលជ្រៅ។ ផ្ទះបានប្រគល់ជូនជាកម្លាំងជំរុញជាក្តីជំនឿឱ្យបណ្តាគ្រួសារក្រឆ្លងកាត់លំបាក។ បណ្តាអំណោយដ៏មានអត្ថន័យនេះជាប្រភពកម្លាំងធំធេង ដើម្បីអ្នកក្រឈានឡើងក្នុងជីវភាពស្ងប់ចិត្តអភិវឌ្ឍផលិត៕
ង៉ុកហាន់-ចន្ថា