09/10/2025 - 08:11

អត្ថ​ន័យ​និង​ដើម​កំ​ណើត​នៃ​ពិធី​បុណ្យ​សែន​ដូន​តា 

ពិធី​បុណ្យ​សែន​ដូន​តា​ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ​ បាន​ប្រា​រព្ធ​នៅ​ថ្ងៃ​១៥​រោច​ខែភទ្រ​បទ (ចន្ទ​គតិ) ជា​រៀង​រាល់​ឆ្នាំ។ បុណ្យ​នេះ​បាន​ចាត់​ទុក​ជា​បុណ្យ​ធំ​មួយ​ក្នុង​ចំ​ណោម​បុណ្យ​ធំៗ​ទាំង​បី​របស់​ជនរួម​ជាតិ​ខ្មែរ។ នេះ​ជា​ឱកាស​ឱ្យ​កូន​ចៅ​រំលឹក​នឹក​គុណ​និង​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វ​ការ​រី​ជន​ ដែល​ចែក​ឋាន​ទៅ​ហើយ ​និង​ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​មា​តា​បិ​តា​និង​ជី​ដូន​ជី​តា​អ្នក​មាន​ឧបការ​គុណ​ចំ​ពោះ​ខ្លួន​ដែល​ជា​ប្រ​ពៃ​ណី​ដ៏​វិសេស​វិសាល​របស់​ជន​ជាតិ។

ព្រះ​សង្ឃ​ទទួល​ភត្ត​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​។

​ ដើម​កំ​ណើត​នៃ​ពិធី​បុណ្យ​សែន​ដូន​តា៖ អ្នក​ទាំង​ឡាយ​តែង​ដឹង​ថា​ពិធី​បុណ្យ​សែន​ដូន​តា​ឬ​ភ្ជុំ​បិណ្ឌ​នេះ​មាន​ដើម​កំ​ណើត​ពី​ព្រះ​ពុទ្ធ​សាសនា​ ដែល​ទាក់​ទង​ដល់​រឿង​ព្រះ​បាទ​ពិម្ពិ​សារ​ដែល​ជា​ព្រះ​រាជា​នៃ​នគរ​រាជ​គ្រឹះ​មាន​ញាតិ​ពី​បុព្វ​ជាតិ​ដោយ​អា​ស្រ័យ​ធ្វើ​បាប​កម្ម ពេល​ស្លាប់​បាន​កើត​ជាប្រេត ទើប​ព្រះ​បាទ​ពិម្ពិ​សារ​បាន​ធ្វើ​មហា​ទាន​និមន្ត​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ព្រះ​ភិក្ខុ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​ប្រេត​ទាំង​នោះ​ឱ្យ​បាន​ចាក​ផុត​អំ​ពី​សេចក្តី​ស្រេក​ឃ្លាន​ហើយ​បាន​កើត​ក្នុង​សុគតិ​ភព។

ប៉ុន្តែ​ ពេល​ស្រាវ​ជ្រាវ​អំពី​ប្រ​វត្តិ​នៃ​សាសនា​ និង​វប្ប​ធម៌​ខ្មែរ​ មាន​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​ បាន​សន្និ​ដ្ឋាន​ថា​ពិធី​បុណ្យ​សែន​ដូន​តា​ឬ​ បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​មាន​ដើម​កំ​ណើត​ពី​ព្រហ្មញ្ញ​សាសនា​គឺ​ជា​សាសនា​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លានៅ​តំ​បន់​អា​ស៊ី​អា​គ្នេយ៍ ដែល​មាន​ឈ្មោះ​ ហៅ​ថា​ពិធី​ “ស្រាទ្ធ”។ ក្នុង​ប្រ​ព័ន្ធ​ជំ​នឿ​នោះ​ បណ្តា​ពិធី​កិច្ច​រំលឹក​គុណ​បុព្វ​ការី​ជន សែន​ព្រេន​ដូន​តាបាន​កើត​ឡើង​ជា​យូរ​មក​ហើយ​ ហើយ​មាន​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ជំ​នឿ​របស់​ជន​ជាតិ​ខ្មែរ។

ពិធី​បុណ្យ​សែន​ដូន​តា​គឺ​ជា​លទ្ធ​ផល​នៃ​ដំ​ណើរ​ការ​លាយ​បញ្ចូល​គ្នា​រវាង​សាសនា​ទាំង​២ ​ដែល​មាន​ប្រ​ភព​ដើម​ពី​ពិធី​កិច្ច​របស់​ព្រហ្មញ្ញ​សាសនា​ ហើយ​បាន​បម្លែង​ដែល​មាន​ពិធី​កិច្ច​តាម​បែប​ព្រះ​ពុទ្ធ​សាសនា។

ដំ​ណើរ​ការ​នៃ​ពិធី​បុណ្យ​ មុន​ថ្ងៃ​បុណ្យ​សែន​ដូន​តា​ឬ​ថ្ងៃ​ភ្ជុំ​ ចាប់​ផ្តើម​ពី​ថ្ងៃ​១រោច​ដល់​ថ្ងៃ​១៤​រោច​ខែ​ភទ្រ​បទ នៅ​តាម​បណ្តា​វត្ត​គេ​ចែក​ចេញ​ជា​១៤​វេន​ដើម្បី​ឱ្យ​ពុទ្ធ​បរិស័ទ​នៅ​តាម​បណ្តា​ភូមិ​កាន់​បិណ្ឌ។ ក្នុង​ប៉ុន្មាន​ថ្ងៃ​កាន់​បិណ្ឌ​នោះ​ មា​មីង​ពុទ្ធ​បរិស័ទ​មក​វត្ត ដើម្បី​បោះ​បាយ​បិណ្ឌ​និង​វេរ​ចង្ហាន់​ប្រ​គេន​ព្រះ​សង្ឃ។ តាម​សង្ឃ​ដីកា​ព្រះ​តេជ​គុណ​ លី​ថាញ់​គង់​នៅ​វត្ត​ព្រែក​អណ្ដើក​ ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ​មាន​សង្ឃ​ដី​កា​៖ ក្នុង​ពេល​ដែល​ពុទ្ធបរិ​ស័ទ​បោះ​បាយ​បិណ្ឌ​ ព្រះ​សង្ឃ​នឹង​សូត្រ​បរា​ភវ​សូត្រ​ទាំង​បាលី​និង​ប្រែ​ការ​សូត្រ​ធម៌​នេះ​គឺ ​ដើម្បី​ឱ្យ​បរិស័ទ​ដឹង​ដើម​ហេតុ​នៃ​សេចក្តី​វិនាស​ទាំង​ឡាយដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ហើយ​ឱ្យ​យើង​ទាំង​ឡាយ​ជៀស​វាង​នូវ​ប្រ​ការ​ទាំង​នោះ។

ពុទ្ធ​បរិស័ទ​ត្រៀម​បោះ​បាយ​បិណ្ឌ​ក្រោម​ការ​ណែ​នាំ​របស់​គ្រូ​អា​ចារ្យ។

មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​នៅ​តាម​គ្រួ​សារ​នីមួយ​ត្រៀម​អង្ករ​ដំ​ណើប​ សណ្តែក សាច់ជ្រូក​ ស្លឹក​ចេក។ល។ ដើម្បី​វេច​នំ​អន្សម​ជ្រូក​ នំ​ទៀន​ និង​ធ្វើ​នំ​ផ្សេង​ទៀត​ដើម្បី​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​និង​ជូន​ជី​ដូន​ជីតា​និង​ឳ​ពុក​ម្តាយ។ ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​វត្ថុ​ដែល​មិន​អាច​ខ្វះ​បាន​គឺ​បាយ​បិណ្ឌ​និង​បាយ​បត្ត​បូរ។ ព្រះ​តេជ​គុណ​លី​ថាញ់​មាន​សង្ឃ​ដី​កា​បន្ថែម៖ បាយ​បត្ត​បូរ​គឺ​បាយ​សម្រាប់​បំ​ពេញ​បាត្រ​ គឺ​បាយ​ដែល​ពុទ្ធ​បរិស័ទ​យក​បម្រុង​នឹង​ថែម​ក្រែង​ព្រះ​សង្ឃខ្វះ​ខាត​ឆាន់​មិន​គ្រាន់​ ហើយ​ឧទិ្ទស​ផល​បុណ្យ​សម្រាប់​បំ​ពេញ​ផល​ឱ្យ​​ប្រេត​និង​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ចំ​ណែក​បាយ​បិណ្ឌ​ ទោះ​បី​ហៅ​ថា​បាយ​ដូច្នេះ​មែន​ប៉ុន្តែ​ក៏​អាច​ជា​នំនែក​ឬ​ផ្លែ​ឈើ​ដាក់​ក្នុង​កន្ទោង​សម្រាប់​ឱ្យ​ប្រេត​ដែល​គេ​ដាក់​នៅ​តាម​ខឿន​ព្រះ​វិហារ។ ពិធី​កិច្ច​នេះ​ក៏​ផ្តើម​មក​ពី​ពិធី​ស្រាទ្ធ​របស់​ព្រហ្មញ្ញ​សាសនា​។ តាម​ទ្រឹស្តី​ព្រះ​ពុទ្ធសាសនា​ បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​អាច​ទទួល​បាន​ផល​បុណ្យ​ដែល​ញាតិ​ឧទ្ទិស​ឱ្យ​ លុះ​ត្រា​តែ​បាន​ធ្វើ​ទាន​ចំ​ពោះ​អ្នក​មាន​សីល បើ​គ្រាន់​តែ​សែន​ព្រេន​ទេ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ នោះ​មិន​អាច​ទទួល​បាន​នោះ​ទេ។

ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​ថ្ងៃ​១៥​រោច​ខែ​ភទ្រ​បទ ពុទ្ធ​បរិស័ទ​នឹង​នាំ​គ្នា​ទៅ​វត្តវេរ​ភត្ត​ប្រ​គេន​ព្រះ​សង្ឃ​និង​ឧទ្ទិស​បុណ្យ​កុសល  ជូន​ចំ​ពោះ​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ដោយ​សេចក្តី​ដឹង​គុណ​ចំ​ពោះ​លោក​ទាំង​ឡាយ។ ក៏​ក្នុង​ថ្ងៃ​នោះ​ដែរ​ គេ​ធ្វើ​ពិធី​សែន​ដូន​តា​នៅ​តាម​គេហ​ដ្ឋាន។ សំ​ណែន​រួម​មាន​បាយ ម្ហូប​ ចំណី​ ផ្លែ​ឈើ​ ស្រា បារី​។ល។ សមា​ជិក​ក្នុង​ក្រុម​គ្រួ​សារ មក​ជួប​ជុំ​អុជ​ធូប​សុំ​បុព្វ​ការី​ជន​ជួយ​ចម្រុង​ចម្រើន​ ឱ្យ​រក​ស៊ី​មាន​បាន​និង​មាន​សេចក្តី​សុខ។

ថ្ងៃ​១កើត​ខែ​អស្សុជ​គឺ​ថ្ងៃ​សែន​ជូន​ដំ​ណើរ​ដូន​តា គេ​យក​ធាង​ឬ​ដើម​ចេក​ធ្វើ​ជា​ក្បូន​ និង​ដាក់​សំ​ណែន​មួយ​មុខ​បន្តិច​ៗ​ហើយ​បណ្តែត​តាម​បឹង​បួរនៅ​ក្បែរ​ផ្ទះ​។ ទំ​នៀម​នេះ​ ផ្តើម​ចេញ​ពី​លក្ខណៈ​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​ព្រែក​ទន្លេ​ ហើយ​ទូក​គឺ​ជា​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​សំ​ខាន់​របស់​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​សម័យ​មុន​ ទើប​ជា​ជំ​នឿ​ដែល​គេ​ជឿ​ថាដូន​តា​ត្រ​ឡប់​ទៅ​ភព​របស់​ខ្លួន​បាន​លុះ​ត្រា​តែ​ធ្វើ​ដំ​ណើរ​តាម​ទឹក​។

តាម​រយៈ​ពិធី​បុណ្យ​សែន​ដូន​តា​ យើង​អាច​ឃើញ​ថា​នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​ដើម្បី​ឱ្យ​កូន​ចៅ​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​អ្នក​មាន​គុណ​ប៉ុណ្ណោះ​ទេ​ ហើយ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​នូវ​ការ​រួម​បញ្ចូល​ដ៏​ប៉ិន​ប្រ​សប់​របស់​ដូន​តារ​វាង​ជំនឿ​ដើម​នៃ​ព្រហ្មញ្ញ​សាសនា​និង​ព្រះ​ពុទ្ធ​សាសនា​ ជាង​នោះ​ទៀត​បាន​បង្ហាញ​នូវ​តម្លៃ​នៃ​សីល​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​តប​គុណ​និង​ជឿ​លើ​កម្ម​ផល ដែល​ជា​មូល​ដ្ឋាន​នៃ​ទ្រឹស្តី​របស់​ព្រះ​ពុទ្ធ​សាសនា​។ ជា​ពិ​សេស​ទៀត​ ពិធី​បុណ្យ​នេះ​ក៏​ជា​ឱកាស​ដើម្បី​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​ក្នុង​សហ​គមន៍​ភូមិ​ស្រុក។ បណ្តា​តម្លៃ​វប្ប​ធម៌​នោះ​គឺ​ជាកត្តា​ញ៉ាំង​ឱ្យ​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​រក្សា​បាន​អត្ត​សញ្ញាណ​របស់​ជនជាតិ​ច្រើន​ជំ​នាន់​៕

 វឌ្ឍា

ចែករំលែកអត្ថបទ