យើងខ្ញុំទៅកាន់សាលាបឋមសិក្សា-មធ្យមសិក្សាមូលដ្ឋាន និងសា លាមធ្យមសិក្សាចំណេះទូទៅវៀត-ចិន ក្រុងកឹងធើ (ហៅកាត់ថាសាលាវៀត-ចិន) មិនត្រឹមតែបានឃើញនូវបរិយាកាសស្វាហាប់នៃការរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សាប៉ុណ្ណោះទេ តែនៅទាំងបានទទួលអារម្មណ៍ពីភាពកក់ក្តៅនៃទឹកចិត្តគ្រូនិងសិស្ស។ល។
ថាច់ធីសុខា(ឆេ្វង) ជានារីឆេ្នីម បានស្រុកកេសាច់ ជម្រេីសចូលរួមមហាសន្និបាតជនជាតិភាគតិចថ្នាក់ខេត្ត។
លោកគ្រូនាយកសាលាវៀត-ចិន តាង៉ុកមិញ ឲ្យដឹងដោយក្តីរីករាយ ឆ្នាំសិក្សាថ្មីនេះ សាលាមានសិស្សចូលរៀន៤ថ្នាក់ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤។ ជាមួយនឹងចំនួនសិស្សដូចសព្វថ្ងៃ សាលារៀនអាចថ្លឹងថ្លែងថវិកាដោយខ្លួនឯងដើម្បីរក្សាសកម្មភាព។ ថ្វីត្បិតតែដូច្នេះ លោកគ្រូមិញ ក៏មិនភ្លេចរៀបរាប់ឲ្យយើងខ្ញុំស្តាប់អំពីការឧបត្ថម្ភដោយអស់ពីចិត្តរបស់រដ្ឋអំណាចផ្នែកអប់រំក្រុងកឹងធើ ពិសេសគឺសមាគមគាំពារអក្សរសាស្រ្តចិនក្រុងកឹងធើ។
ឆ្នាំ២០០៦ គណៈកម្មាធិការប្រជាជនក្រុងកឹងធើផ្តល់ដីជូនសមាគមគាំពារអក្សរសាស្រ្តចិនក្រុងកឹងធើ កសាងសាលាវៀត-ចិន។ ក្រោយពីកសាងបន្ទប់រៀនសាលានៅទាំងបានមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ឧបត្ថម្ភតុតាំងនិងសិក្ខូបករណ៍រៀនសូត្រ ដើម្បីឈានចូលសកម្មភាពឆ្នាំសិក្សា២០១០-២០១១។ សំខាន់បំផុត គឺថវិកាសម្រាប់បណ្តាឆ្នាំដំបូងចាប់ពីប្រាក់បៀវត្សរហូតដល់ការចំណាយផ្សេងៗ គឺអាស្រ័យដោយសមាគមគាំពារអក្សរសាស្រ្តចិនក្រុងកឹងធើ ធ្វើហិរញ្ញប្បទានទាំងស្រុង។ សកម្មភាពមានសណ្តាប់ធ្នាប់ និងយកគុណភាពអប់រំជាគោលសីលធម៌នាំមុខ ព្រោះហេតុនោះ ក្រោយរយៈកាល៣ឆ្នាំឈានចូលសកម្មភាពចំនួនសិស្សរបស់សាលាវៀត-ចិន កើនជាបណ្តើរៗជារៀងរាល់ឆ្នាំ និងបណ្តាថ្នាក់បឋមសិក្សាក៏បានកកើតជាមូលដ្ឋាន។ ពិសេសគឺជឿទុកចិត្តខាងគុណភាពបណ្តុះបណ្តាលរបស់សាលាវៀត-ចិន តែងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងសាលាវៀត-ចិន សាលាបំពេញវិជ្ជាអក្សរសាស្រ្តចិនក្រុងកឹង ធើ (ហៅកាត់ថាសាលាអក្សរសាស្រ្តចិន) គឺជាចំណុចលេចធ្លោបញ្ជាក់ឲ្យឃើញច្បាស់ពីការអនុវត្តន៍ត្រឹមត្រូវនូវគោលនយោបាយសង្គមូបនីយកម្មអប់រំរបស់ក្រុងកឹងធើ។ នាយិកាសាលាបំពេញវិជ្ជាអក្សរសាស្រ្តចិន ក្វាច់ម៉ុកឡៀង និងជាអនុប្រធានសមាគមគាំពារអក្សរសាស្រ្តចិនក្រុងកឹងធើ រៀបរាប់ដោយសារការខិតខំរបស់សមូហភាព គណៈកម្មការនាយកសាលា លោកគ្រូអ្នកគ្រូទន្ទឹមនឹងការឧបត្ថម្ភយ៉ាងសកម្មពីសំណាក់ សមាគមន៍គាំពារអក្សរចិន សាលាអក្សរសាស្រ្តចិនមិនត្រឹមតែជាកន្លែងសិក្សារៀនសូត្ររបស់កូនចៅជនជាតិចិនប៉ុណ្ណោះទេ ជាការជាក់ស្តែងទីនេះបានក្លាយជាកន្លែងបណ្តុះបណ្តាលបំប៉នវិជ្ជាភាសាចិន ជូនបណ្តាជនជាតិ និងជាមជ្ឈមណ្ឌលសាមគ្គីជនជាតិចិននៅក្រុងកឹងធើទៀតផង។ សាលាបច្ចុប្បន្ន មានសិក្ខាកាមចូលរៀនមិនក្រោមពី៤០០នាក់ ក្នុងនោះ មានសិស្សរៀនសាលាមធ្យមសិក្សានិងនិស្សិតសកលវិទ្យាល័យប្រមាណ៧០%។ ជាពិសេស សិក្ខាកាមជាជនជាតិកិញមានជាង៧០% ក្រៅពីនោះមានប្រមាណ៣០% ជាសិក្ខាកាមជនជាតិចិន និងបណ្តាជនជាតិដទៃៗ។" ទន្ទឹមនឹងបណ្តាសកម្មភាពវិជ្ជាខាងក្នុងកម្មវិធីសិក្សាសាលា អក្សរសាស្រ្តចិននៅទាំងយកចិត្តទុកដាក់និងធ្វើឲ្យប្រសើរឡើងនូវប្រពៃណីវប្បធម៌សិល្បៈជនជាតិ ដោយបានរៀបចំពិធីប្រឡងជារឿយៗ ដូចៈ សរសេរអក្សរល្អ និទានរឿង ច្រៀងភាសាចិន ។ល។ សាលានៅទាំងបង្កើតក្រុមសិល្បៈមហាជនដោយកម្លាំងគឺសិស្សរបស់សាលាទាំងនេះ គឺដើម្បីជាចំណីអារម្មណ៍សម្រាប់ជនជាតិចិនផង ជាពិសេសគឺបម្រើក្នុងពិធីបុណ្យជនជាតិ រួមចំណែកធ្វើឲ្យសម្បូរបែបក្នុងសកម្មភាពវប្បធម៌រួមរបស់ក្រុង" -អ្នកគ្រូនាយិកាសាលា ក្វាច់ម៉ុកលៀង ឲ្យដឹង បន្ថែមដូច្នេះ។
"លទ្ធផលសកម្មភាពរបស់សាលាវៀត-ចិន និងសាលាអក្សរសាស្រ្តចិន គឺសំដែងឡើងពីការយកចិត្តទុកដាក់របស់រដ្ឋអំណាច ផ្នែកអប់រំ និងការខ្នះខ្នែងរបស់សមាគមគាំពារអក្សរសាស្រ្តចិនក្រុងកឹងធើ។ ឆ្លងតាមរយៈនោះ បានបំពេញតាមបំណងរបស់ជនរួមជាតិបណ្តាជនជាតិភាគតិច ស្តីពីការរក្សាអត្តសញ្ញាណជាតិ ព្រមទាំងរួមចំណែកអនុវត្តជ័យជម្នះគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ" -សមមិត្តលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើវាយតម្លៃដូច្នេះ៕
លីធាន-មុនី