នៅចុងឆ្នាំ សីតុណ្ហភាពថយចុះជាលំដាប់ ញុាំងឲ្យប្រព័ន្ធធន់នឹងរោគរបស់កុមារ អាចនឹងចុះខ្សោយនៅចំពោះមុខនៃការវាយសម្រុករបស់កត្តាបង្ករោគទាំងឡាយមានដូចវីរូសជាដើម។ ហេតុនោះ ដើម្បីរក្សាសុខភាពកុមារក្នុងដំណាក់កាលផ្លាស់ប្ដូររដូវមិត្តទាំងឡាយ គួរតែសិក្សានូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម។
ទឹកដោះម្តាយអាចបង្កើនបដិបក្ខប្រាណឲ្យកុមារបានយ៉ាងល្អ។
គប្បីធានាដល់ការអនាម័យនៅពេលថែទាំកុមារ ជាពិសេសចំពោះអ្នកដែលជិតដិតជាមួយកុមាររៀងរាល់ថ្ងៃ។ មិនត្រឹមតែរក្សាដៃកុមារឲ្យបានជ្រះស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែនៅថែមទាំងរំលឹកដល់សមាជិកទាំងឡាយក្នុងគ្រួសារលាងដៃរបស់ខ្លួនឲ្យបានជ្រះស្អាតនៅមុនពេលលេង ជាមួយកុមារ ដើម្បីកាត់បន្ថយការឆ្លងមេរោគអំពីមនុស្សធំទៅកុមារទៀតផង។ ក្រៅពីនោះ គប្បីយកចិត្តទុកដាក់កាត់ក្រចកដៃ ចងសក់ឲ្យបានស្រួលបួល និងអនាម័យរបស់លេងរបស់កុមារឲ្យបានញឹកញាប់។ គប្បីបង្ហាត់ឲ្យកុមារមានទម្លាប់ងូតទឹកអនាម័យខ្លួនប្រាណជារៀងរាល់ថ្ងៃ។ ខណៈពេលងូតទឹក គប្បីបិទទ្វារបង្អួចឲ្យជិត ដើម្បីកាត់បន្ថយខ្យល់បក់ញុាំងឲ្យកុមាររងារក្នុងពេលស្បែករងការទទឹក។ មិនគួរងូតទឹកឲ្យកុមារនាពេលយប់ត្រជាក់ គប្បីជ្រើសពេលងូតទឹកឲ្យកុមារនៅពេលមេឃបើកកំដៅ ល្អបំផុតគឺនៅពេលព្រឹកសុរិយារះឡើង ពេលនោះហើយដែលរាងកាយរបស់កុមារមានកំដៅបង្គួរ។ ការឲ្យកុមារបៅដោះម្តាយ អាចជួយឲ្យកុមារបង្កើនសមត្ថភាពធន់នឹងរោគបង្ការប្រឆាំងនឹងបណ្តាកត្តាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់កុមារ អាស្រ័យ ស្ថានភាពរលាកឆ្លងនិងមេរោគគ្រប់ប្រភេទបង្កឡើង។ បណ្តាអ្នកឯកទេសសុខាភិបាលបានរំលឹកថា នេះជាវិធានការសាមញ្ញ ប៉ុន្តែដើម្បីទទួលបាននូវប្រសិទ្ធភាពបំផុតក្នុងការធានាឲ្យកុមារបានការពារ និងបានរីកចម្រើន ជាពិសេសនៅក្នុងបណ្តាឆ្នាំដែលកុមារទើបនឹងកើត។ ស្ថានភាពខ្សោះទឹកលើកុមារ អាណាព្យាបាលទាំងឡាយតិចមានការយកចិត្តទុកដាក់ណាស់ ទោះបីស្ថានភាពនេះ តែងកើតឡើងរាល់ដំណាក់កាលប្រចាំឆ្នាំក្ដី ហើយអាចបង្កឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់កុមារយ៉ាងណាក៏ដោយ។ គប្បីធានាថាកូនរបស់មិត្តដរាបណាក៏មានគ្រប់បរិមាណទឹកដែលខ្លួនត្រូវការដោយរបៀប ឲ្យពួកគេផឹកទឹកឲ្យបានច្រើន។ ចំពោះកុមារចាប់ពីអាយុ២ឆ្នាំវិលមក ក្រៅពីទឹកដោះម្តាយនិងទឹកផឹកមិត្ត អាចនឹងឲ្យកុមារផឹកទឹកផ្លែឈើផ្សេងៗបានតាមចិត្ត។ ទឹកស៊ុប ក៏ជាជម្រើសម្យ៉ាងដ៏សមស្រប មិនត្រឹមតែជួយបំពេញបន្ថែមទឹកដល់រាងកាយកុមារនារដូវត្រជាក់ប៉ុណ្ណោះទេ នៅទាំងជួយរក្សាកំដៅនិងផ្គត់ផ្គង់នូវអាហារូបត្ថម្ភជាច្រើន សម្រាបការរីកចម្រើននៃរាងកាយរបស់កុមារ ទៀតផង។
ការឲ្យកុមារចូលទៅកន្លែងដែលមានមនុស្សជួបជុំគ្នាច្រើន គឺជាការសាកល្បងយ៉ាងធំចំពោះប្រព័ន្ធធន់នឹងរោគដ៏ទន់ខ្ចីរបស់កុមារតូចៗ។ ខណៈពេលនោះ កូនរបស់មិត្តអាចនឹងប្រឈមនិងហានិភ័យឆ្លងរោគទាំងឡាយនៅក្នុងសហគមន៍ ហើយនេះគឺជារយៈពេលដែលសុខភាពរបស់កុមារងាយនឹងរងរបួសបំផុត ជាពិសេសគឺចំពោះបណ្តារោគឆ្លងទាំងឡាយដែលងាយនឹងឆ្លងរាលដាលនៅក្នុងរដូវរងារ មានដូចរោគផ្ដាសាយ ហៀរសម្បោរ។ល។
ធម្មតាបណ្តារោគដែលកុមារច្រើនតែជួបប្រទះ ក្នុងដំណាក់កាលផ្លាស់រដូវ គឺមានគ្រោះថ្នាក់មិនខ្លាំងណាស់ណានោះទេ ហើយកម្រនឹងបង្កឲ្យមានការប្រែប្រួលស្មុគ្រស្មាញ ប្រសិនបើមិត្តចេះវិនិច្ឆ័យឲ្យបានសមស្រប។ គប្បីរក្សាស្មារតីឲ្យបាននឹងនរនៅពេលឃើញកូនរបស់មិត្តមានអាការៈខាងបញ្ហាសុខភាពខុសពីធម្មតាភាពនឹងនរខាងស្មារតីអាចជួយមិត្តឲ្យមានការសម្រេចចិត្តសមស្រប តួយ៉ាងដូច តើពេលណាគួរនាំកូនទៅជួបវេជ្ជបណ្ឌិត ពេលណាគួរតាមដានព្យាបាលរោគឲ្យកូននៅផ្ទះ ពេលណាត្រូវប្រើថ្នាំប្រឆាំងបដិបក្ខប្រាណ ពេលណាប្រើថ្នាំបញ្ចុះកំដៅជាដើម។ លើកលែងតែចំពោះកុមារដែលមិនសូវញុាំចំណីអាហារ កំពុងមានជំងឺនិងកំពុងតាមដានព្យាបាលរោគ ដោយរបបពិសេសមានដូចរងប្រតិកម្មខាងស្ករជាដើម ទើបគប្បីជំនួយបន្ថែមសារធាតុចិញ្ចឹមតាមការណែនាំរបស់គ្រូពេទ្យ៕
តាមៈ suckhoedoisong.vn ប្រែៈថាច់សេរី