25/02/2015 - 09:05

លើកកម្ពស់សីលធម៌គ្រូពេទ្យ

អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​រប​រ​គ្រូ​ពេទ្យ ឡឹម​ផន​ឡា កម្មា​ភិ​បាល​សុ​ខា​ភិ​បាល​ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ដ​រាប​ណា​ក៏​អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​។ ម្យ៉ាង​ទៀត បង​ថែម​ទាំង​ខ្នះ​ខ្នែង​ណែ​នាំ​ប្រ​ជា​ជន​ឲ្យ​យល់​ច្បាស់​ពី​របៀប​បង្ការ​ និង​ចៀស​វាង​រោគ​រាល​ដាល ដើម្បី​ការ​ពារ​សុខ​ភាព​ដល់​គ្រួ​សារ​និង​សហ​គមន៍​ ។ល។ 

ក្រោយ​ពី​ពិ​និត្យ​ជំ​ងឺ​ឡឹម​ផន​ឡា នូវ​ទាំង​ពិ​គ្រោះ​ដើម្បី​អ្នក​ជំ​ងឺ​ដឹង​ពី​របៀប​ថែ​ទាំ​សុខ​ភាព​ ។

កំ​ពុង​ផ្តល់​ពិ​គ្រោះ​ជូន​អ្នក​ជំ​ងឺ​កើត​រោគ​របេង បង​ឡឹម​ផន​ឡា ហាក់​ដូច​ជា​ភ្លេច​ពេល​ឈប់​សម្រាក ទោះ​បី​ម៉ោង​ជាង​១១​ក៏​ដោយ​។ សម្តី​ទន់​ភ្លន់ វែក​ញែក​ច្បាស់​លាស់​ពិស្តារ​អំ​ពី​ឥទ្ធិ​ពល​អា​ក្រក់​និង​ការ​ឆ្លង​រាល​ដាល​នៃ​រោគ​របេង បង​បញ្ចុះ​បញ្ចូល​បាន​អ្នក​ជំ​ងឺ​ម្នាក់​ព្រម​មក​ព្យា​បាល​រោគ​​របេង​។ ធ្វើ​ការ​ពិ​គ្រោះរួច​ស្រេច បង​ឡឹម​ផន​ឡា ឲ្យ​ដឹង​៖ "ខ្ញុំ​ទ​ទួល​បន្ទុក​ការ​ងារ​បង្ការ​បង្ក្រាប​រោគ​របេង ម្ល៉ោះ​ហើយ​ការ​ផ្សព្វ​ផ្សាយ​គឺ​សំ​ខាន់​ខ្លាំង​ណាស់ មាន​ពេល​ខ្លះ​ខ្ញុំ​ចុះ​ទៅ​ដល់​ផ្ទះ​អ្នក​ជំ​ងឺ​ច្រើន​លើក​ច្រើន​សា ដើម្បី​បញ្ចុះ​បញ្ចូល​។ ពី​ព្រោះ​ឲ្យ​តែ​អ្នក​ជំ​ងឺ​យល់​ច្បាស់​រួច​ចូល​រួម​សហការ​ពិ​​និត្យ​ព្យា​បាល​រោគ ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដ​ទៃ គឺ​ខ្ញុំ​ត្រេក​អរ​ណាស់​ទៅ​ហើយ​"។

 កាល​ពី​ឆ្នាំ​២០០៤ ក្រោយ​ពី​រៀន​បញ្ចប់​វគ្គ គ្រូ​ពេទ្យ​ព​ហុ​វិជ្ជា​តាម​របប​ជម្រើស​តាំ​ង​នៅ​មន្ទីរ​ពេទ្យ​១២១​ក្រុង​កឹ​ង​ធើ  បង​បាន​សូម​ចូល​ធ្វើ​ការ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​វៀង​អាង​។ នៅ​ទី​នេះ បង​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​មា​មីង​  ម្ល៉ោះហើយ​មា​មីង​តែង​គោរ​ពស្រ​ឡាញ់​បង​ជា​និច្ច​។ ពិ​សេស នៅ​ពេល​ទទួល​បន្ទុក​ការ​ងារ​បង្ការ​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​មាន​ដូច​៖ រោគ​គ្រុន​ឈាម ពង​ដៃ​-ជើង​-មាត់ រោគ​របេង​។ល។ បង​កាន់​តែ​អស់​ពី​ចិត្ត​បម្រើ​ការ​ងារ​ជាង​ទៀត​។ ក្រៅ​ពី​ម៉ោង​បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​បង​តែង​ឆ្លៀត​ពេល​ស​ហកា​រ​ជា​មួយ​នឹង​ស​ហ​ការី​ពេទ្យ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជួយ​ប្រ​ជាជន​យល់​ច្បាស់​អំ​ពី​វិ​ធាន​ការ​បង្ការ​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​។ មក​ទល់​ពេល​នេះ ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​នៅ​ឃុំ​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់ ពិ​សេស​គឺ​រោគ​របេង​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ឆាប់​រហ័ស​។ ដូច​កាល​ពី​ឆ្នាំ​២០០៨ ចំ​នួន​អ្នក​កើត​រោគ​របេង​មាន​ជាង​៣០​នាក់​/ឆ្នាំ សព្វ​ថ្ងៃ​កាត់​បន្ថយ​នៅ​តែ​១៤​នាក់​/​ឆ្នាំ​ប៉ុណ្ណោះ។ បង​ឌោ​ចន្ទ​សេ​រី នៅ​ភូមិ​ទី​បញឹក​ ឲ្យដឹង​៖ "កាល​ពី​មុន​នេះ  អា​ស្រ័យ​ដោយ​មិន​យល់​អំ​ពី​រោគ​របេង  បាន​ជា​ខ្ញុំ​មិន​បាន​ទៅ​ព្យា​បាល ពី​ព្រោះ​យល់​ឃើញ​ថា​ខ្លួន​ខ្ញុំ​ទើប​តែ​អា​យុ១​៧​ឆ្នាំ  ធ្វើ​ម្តេច​នឹង​កើត​រោគ​របេង​បាន​។ នៅ​ពេល​បង​ឡឹម​ផន​ឡា ចុះមក​ដល់​ផ្ទះ​ច្រើន​លើក​ច្រើន​សា ធ្វើការ​វែក​ញែក​ច្បាស់​លាស់​អំ​ពី​រោគ​របេង​ទើ​ប​ខ្ញុំ​យល់​ច្បាស់​។ នៅ​ពេល​ដឹង​ថា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ក្រី​ក្រ មិន​មាន​ប្រាក់​កាស​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ធ្វើ​កោ​សល្យ​វិ​ច័យ​រោគ​ បង​ឡឹម​ផន​ឡា ថែម​ទាំង​ជំ​នួយ​សោ​ហ៊ុយ​ធ្វើដំ​ណើរ ដើម្បី​ខ្ញុំ​នឹង​នរ​ចិត្ត​ទៅ​មន្ទីរ​ពេទ្យ​ទៀត​ផង​។ ក្រោយ​ពី​រយៈ​ពេល​ព្យាបាល​អស់​៦​ខែ មក​ទល់​ពេល​នេះ ខ្ញុំ​បាន​ជា​សះ​ស្បើយ​"។

មិន​ត្រឹម​តែ​ជា​កម្មា​ភិ​បាល​អស់​ពី​ចិត្ត​ក្នុង​ការ​ផ្តល់​ពិ​គ្រោះ​ប៉ុណ្ណោះ​ទេ គ្រូ​ពេទ្យ​ឡឹម​ផន​ឡា ថែម​ទាំង​ពិ​និត្យ​ព្យា​បាល​រោគ​ជូន​អ្នក​ជំ​ងឺ​នៅ​នឹ​ងដំ​ណាក់​សុ​ខា​ភិ​បាល​ដោយ​ផ្ទាល់​ទៀត​ផង​។ អ៊ំ​ស្រី​ឡឹម​ធីយុ​ើយ អា​យុ​៧៩​ឆ្នាំ នៅ​ភូមិ​បឹង​ទន្សា ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​នេះ ឲ្យ​ដឹង​៖ "ក្មួយផ​ន​ឡា ចិត្ត​ល្អណា​ស់​! នៅ​ពេល​ខ្ញុំ​សម្ពាធ​ឈាម​ខ្ពស់​ម្ដង​ៗ មិន​បាន​ទៅ​កាន់​ដំ​ណាក់​សុខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ ឲ្យ​តែទូ​រ​ស័ព្ទ​ហៅក្មួ​យ​ចុះ​មក​ដ​ល់ផ្ទះ​ពិ​និត្យ​ជំ​ងឺ​រួច​ឲ្យ​ថ្នាំ​ផឹក​។ នៅ​ពេល​ទៅ​ដំ​ណាក់​សុ​ខា​ភិ​បាល ពិ​និត្យ​ជំ​ងឺ​ម្តងៗ ខ្ញុំ​តែង​ពេញ​ចិត្ត​នឹង​ក្មួយ​ផន​ឡា​ណាស់ ពី​ព្រោះ​ក្មួយ​ឲ្យ​​ថ្នាំ​ផឹក​ឆាប់​ជា​សះ​ស្បើយ និ​យាយ​ស្តី​រាក់​ទាក់ ងាយ​ស្តាប់  ខ្ញុំ​ពេញ​ចិត្ត​ណាស់​"។

"រយៈ​ពេល​កន្លង គ្រូ​ពេទ្យ​ឡឹម​ផន​ឡា តែង​អនុ​វត្ត​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ។ ចំ​ពោះ​អ្ន​ក​ជំ​ងឺ បង​តែង​អស់​ពី​ចិត្ត​ថែទាំក្នុ​ងស​ហគមន៍ បង​តែង​បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព បង​អស់​ពី​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅម​ក ម្ល៉ោះ​ហើ​យ​អ្នក​ណា​ក៏​មាន​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​បង​ទាំង​អស់​។ អា​ស្រ័យ​ដោយ​ការ​រួម​ចំ​ណែក​របស់​គ្រូ​ពេទ្យ​ឡឹម​ផន​ឡា ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​​ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​សម្រេច​បទ​ដ្ឋាន​ជាតិ​ខាង​សុ​ខា​ភិ​បាល​ទាំង​១០ ពិ​សេស​គឺ​បទ​ដ្ឋាន បង្ការ​បង្ក្រាប​រោគ​ឆ្លង​ រាល​ដា​ល​លើ​ភូមិ​សាស្រ្ត" -គ្រូ​ពេទ្យ​ឌិញ​ថា ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ បាល​ឃុំ​វៀង​អាង ឲ្យ​ដឹង​ដូច្នេះ៕​

លីធា​ន​-លី​សៀ

ចែករំលែកអត្ថបទ