ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវិស្សមកាលនៅសាលាចំណេះទូទៅ នៅតាមវត្តខ្មែរនានា តែងបើកថ្នាក់បង្រៀនអក្សរខ្មែរសម្រាប់កូនចៅខ្មែរក្នុងភូមិស្រុករៀនសូត្រ។
ថ្នាក់រៀនអក្សរខ្មែរនៅវត្តស្រឡូង
ជាងមួយខែមកអាយនេះ ថ្ងៃណាក៏ដូចជាថ្ងៃណានៅវត្តព្រែកពិន្ទង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង សូរសៀងអានមេរៀនរបស់ប្អូនញុាំងឲ្យបរិ យាកាសក្នុងវត្តដែលធ្លាប់តែស្ងប់ស្ងាត់មានភាពអ៊ូអរ។ ប្អូនតាំងនិម្មល ឲ្យដឹងៈ " ជាជនជាតិខ្មែរមួយរូបប្រសិនបើមិនចេះអក្សរជាតិខ្លួន គឺគួរឲ្យខ្មាស់គេណាស់ ហេតុនោះពេលរដូវវិស្សមកាលប្អូនសូមឪពុកម្តាយមក វត្តរៀនអក្សរខ្មែរ។ ប្អូនរៀនបាន៤ឆ្នាំមកហើយ ឥឡូវប្អូនមានចំណេះដឹងគ្រាន់បើ។ មិនត្រឹមតែដូច្នោះ មករៀនក្នុងវត្តនៅទាំងបានស្គាល់មិត្តភ័ក្តិច្រើននិងបានលេងល្បែងកម្សាន្តជាច្រើនទៀតផង "។
ទោះបីថ្នាក់រៀននេះឆ្លៀតឱកាសបើកក្នុងរដូវវិស្សមកាល៣ខែ ប៉ុន្តែឆ្នាំ ណាក៏ដោយតែងទាក់ទាញកូនចៅខ្មែរមករៀនសូត្រច្រើនដែរ។ ឆ្នាំនេះ វត្តព្រែកពិន្ទងទទួលសិស្សខ្មែរជាង២០០នាក់ ច្រើនបំផុតតាំងពីមុនមក។ ប្រការនេះកាន់តែអះអាងនូវភាសា អក្សរសាស្រ្តវប្បធម៌ ប្រពៃណី របស់ជនជាតិកំពុងបានជំនាន់យុវវ័យរក្សានិងពង្រឹងពង្រីក។ ព្រះតេជព្រះគុណថាច់តី ឧទ្ទេសចារ្យចូលថ្នាក់បង្រៀន មានព្រះថេរដីកាៈ "បច្ចុប្បន្ន ពុទ្ធបរិស័ទតែងយកចិត្តទុកដាក់ដល់ការរៀនអក្សរខ្មែរ។ ក្រោយពី ប្អូនៗបិទវគ្គផ្នែកភាសាសកល ម្តាយឪពុកឲ្យប្អូនៗចូលវត្តរៀនអក្សរខ្មែរ" ។
ចំពោះថ្នាក់រៀននៅវត្ត គ្រូបង្រៀនសំខាន់គឺព្រះសង្ឃដែលបានបួសរៀនច្រើនឆ្នាំ។ ទោះបីថ្នាក់រៀនដំណើរការក្នុងរយៈពេលខ្លី ប៉ុន្តែគុណភាពរៀនសូត្ររបស់ប្អូនៗតែងបានវត្តយកចិត្តទុកដាក់ អាស្រ័យដោយកម្មវិធីបង្ហាត់បង្រៀនតែងផ្លាស់ថ្មី គ្រូបង្រៀននៅទាំងអមដោយសកម្មភាពដទៃទៀត ដើម្បីបង្កភាពចាប់អារម្មណ៍ជួយប្អូនៗចងចាំបានល្អបំផុត។ នៅវត្តស្រឡូងឃុំដាយតឹម ស្រុកមីស្វៀង មានសិស្សចូលរៀនចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៥ មានជាង២៥០នាក់។ នៅក្នុងពិធីប្រឡងបញ្ចប់ថ្នាក់បាលីរងឆ្នាំ២០១៣ ទូទាំងខេត្តមានបេក្ខសិស្ស៥អង្គ/រូប ទទួលបានពិន្ទុខ្ពស់បំផុតក្នុងចំណោមនោះ វត្តស្រឡូងមានបេក្ខសិស្សដល់ទៅ៤អង្គ/រូប។ ព្រះតេជព្រះគុណឡឹមចន្ទព្រះចៅអធិការវត្តស្រឡូងមានព្រះថេរដីកា" វត្តបានរក្សាការបង្រៀនអក្សរខ្មែរជិត១០ឆ្នាំមក ហើយចំនួនសិស្សមករៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ក្រោយពីបញ្ចប់ការសិក្សា វត្តបានរៀបចំកម្មវិធីប្រឡងនិងជូនរង្វាន់ដល់ប្អូនៗ។ ព្រោះហេតុនោះ ទាំងគ្រូនិងសិស្សខិតខំបង្រៀននិងរៀនឲ្យបានល្អដើម្បីទទួលរង្វាន់"។ ដើម្បីលើកទឹកចិត្តប្អូនៗរៀនសូត្រល្អ ពេលប្អូនចូលរៀនវត្តបានឧបត្ថម្ភសៀវភៅ ប៊ិក និងមានរង្វាន់ទៀតផង។ ទន្ទឹមនឹងនោះ នៅទាំងមានលេងល្បែងប្រជាប្រិយ ដើម្បីបង្កបរិយាកាសសម្បាយរីករាយជូនប្អូនៗផងដែរ។ ប្អូនកាវធីប៊ិចម៉ាយ កំពុងរៀនអក្សរខ្មែរនៅវត្តស្រឡូង ឲ្យដឹងៈ "ប្អូនចូលវត្តរៀនបានចេះអក្សរខ្មែរផង បានរង្វាន់ផង ព្រមទាំងបានចូលរួមលេងល្បែងប្រជាប្រិយ ម្ល៉ោះហើយខ្ញុំចូលចិត្តណាស់។ បួនឆ្នាំមកនេះ ឆ្នាំណាក៏ដូចឆ្នាំណា ប្អូនតែងចូលវត្តរៀនអក្សរខ្មែរហេតុនោះឥឡូវនេះប្អូនចេះអាន ចេះសរសេរគ្រាន់បើ។ ប្អូនខិតខំរៀនឲ្យបានល្អ ដើម្បីចុងវគ្គសិក្សាប្រឡងបានពិន្ទុខ្ពស់មានរង្វាន់។ ប៉ុន្មានឆ្នាំមុន មានរង្វាន់ជាសៀវភៅប៊ិក ។ល។ ប្អូនទុកសម្រាប់រៀនមួយឆ្នាំមិនអស់ផង"។
ចំពោះកុមារនៅតំបន់ជនបទ ពិសេសគឺតំបន់ជនរួមជាតិខ្មែរនារដូវវិស្សមកាលថ្នាក់បង្រៀនអក្សរខ្មែរ ជាបរិយាកាសដ៏មានប្រយោជន៍សម្រាប់ប្អូនៗ។ ទន្ទឹមនឹងនោះ នេះជាការងារជាក់ស្តែងនិងមានអត្ថន័យដ៏ធំធេងក្នុងការព្រួតដៃគ្នារក្សានិងពង្រីកភាសាអក្សរសាស្រ្តរបស់ជនជាតិ ៕
លីធាន-វិមាន