រយៈពេលកន្លង កងជួរកម្មាភិបាលពេទ្យឃុំវៀងប៊ិញ ស្រុកត្រឹងឌេ ខេត្តសុកត្រាំង បានខិតខំអនុវត្តកិច្ចការពិនិត្យព្យាបាលជំងឺជូនប្រជាជនបានល្អ។ អ្នកស្រីង្វៀនហៀងឌីប ប្រធានដំណាក់សុខាភិបាលឃុំវៀងប៊ិញ ឲ្យដឹង៖" ឃុំវៀងប៊ិញ មានប្រជាជនជាង១០.០០០នាក់ ក្នុងនោះជនរួមជាតិខ្មែរមានជាង៧០%។ ខណៈពេលនោះ ដំណាក់សុខាភិបាលមានកម្មាភិបាលពេទ្យត្រឹមតែ៩រូបប៉ុណ្ណោះ (មានកម្មាភិបាលម្នាក់កំពុងរៀនបំប៉នមុខជំនាញវេជ្ជបណ្ឌិត)។ ព្រោះហេតុដូច្នោះ បានជារៀងរាល់សបា្ដហ៍ កម្មាភិបាលរបស់ដំណាក់សុខាភិបាល តែងធ្វើការយ៉ាងត្រដាបត្រដួស ធានាក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជនបានល្អផង និងអនុវត្តបណ្តាកម្មវិធីទិសដៅជាតិបានល្អផង"។
កម្មាភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។
អ្នកជំងឺទាំងឡាយដែលមកពិនិត្យជំងឺនៅឃុំវៀងប៊ិញ សុទ្ធតែទទួល បាននូវការថែទាំដោយអស់ពីចិត្តពីថ្លើម។ លោកគឹមសេន នៅភូមិតាអ៊ុង ឲ្យដឹង៖ " កម្មាភិបាលពេទ្យរបស់ដំណាក់សុខាភិបាលភាគច្រើន តែងនិយាយស្ដីរួសរាយ ថែទាំអ្នកជំងឺអស់ពីចិត្តពីថ្លើម មានចិត្តសន្ដោសប្រណី ផ្ដល់អាទិភាពពិនិត្យជំងឺជូនអ្នកមានវ័យចំណាស់ជាដើម។ ដោយបានដឹងថា មាមីងសុទ្ធសឹងជាអ្នកស្រែចម្ការ ហើយតែងមកពិនិត្យជំងឺតាំងពីព្រឹកព្រលឹម ម្ល៉ោះហើយកម្មាភិបាលពេទ្យទាំងឡាយតែងមានមុខទៀង ទាត់នៅម៉ោង៧ព្រឹក មិនទុកឲ្យអ្នកជំងឺចាំយូរនោះទេ។ ក្រោយពីពិនិត្យជំងឺរួច គ្រូពេទ្យទាំងឡាយនៅទាំងណែនាំរបៀបថែទាំសុខភាពដោយខ្លួនឯង មានដូចៈ ផឹកថ្នាំ សម្រាកសម្រាន្ដជាដើម ដូច្នេះពេលមកពិនិត្យ ជំងឺនៅទីនេះ ខ្ញុំគ្មានបារម្ភអ្វីទាំងអស់ "។
សព្វថ្ងៃគិតជាមធ្យមភាគ ដំណាក់សុខាភិបាលទទួលពិនិត្យជំងឺនិងផ្ដល់ ថ្នាំដោយទូទាត់តាមបណ្ណធានាហានិភ័យសុខាភិបាលជូនប្រជាជនជាង១០០លើកនាក់។ គ្រូពេទ្យថាច់ស្វឹងសាង ឲ្យដឹង៖ " រៀងរាល់ថ្ងៃខ្ញុំតែងចូលធ្វើការនៅដំណាក់សុខាភិបាល ចាប់ពីព្រលឹមដើម្បីពិនិត្យជំងឺនិងចុះទៅតាមភូមិស្រុក ដើម្បីបំពេញការងារតាមកាលបរិច្ឆេទ។ ទោះបីការងារនឿយហត់ក៏ពិតមែនប៉ុន្តែយើងខ្ញុំតែងរីករាយជានិច្ច ត្បិតអីមាមីង តែងជឿជាក់មកលើគ្រូពេទ្យ និងសហការជាមួយនឹងគ្រូពេទ្យក្នុងការបង្ការរោគឆ្លងគ្រប់ប្រភេទជាដើម"។ សព្វថ្ងៃ ក្រៅពីពិនិត្យជំងឺ កម្មាភិបាលពេទ្យគ្រប់រូបនៅទាំងទទួលបន្ទុកបន្ថែមនូវកម្មវិធី ឋិតក្នុងចំណោម ក្រមលក្ខឋានសុខាភិបាលជាតិត្រឹមពី២កម្មវិធីឡើងទៅទៀតផង។ អាស្រ័យហេតុដូច្នោះ ដើម្បីជួយមាមីងខ្មែរម្ចាស់ការបង្ការរោគឆ្លងរាលដាលផ្សេងៗ ដំណាក់សុខាភិបាលបានបង្កើតក្រុមសហការីសុខាភិបាលមានចំនួន២២រូបនៅគ្រប់ភូមិ។ រៀងរាល់ខែ កម្មាភិបាលសុខាភិបាល បានសហការជាមួយនឹងកម្លាំងសហការីពេទ្យចុះទៅផ្សព្វផ្សាយ ជូនប្រជាជនឲ្យបានយល់ដឹងអំពីរបៀបបង្ការរោគឆ្លងរាលដាលជាដើម។ អាស្រ័យហេតុដូច្នោះ រយៈពេល៥ឆ្នាំកន្លងមកនៅលើភូមិសាស្រ្តឃុំ មិនដែលកើតសំបុករោគឆ្លងរាលដាលធំណាមួយដែលបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពប្រជាជននោះឡើយ។ ប្រការនេះ កាន់តែអះអាងបានថា ស្មារតីភ្ញាក់រលឹកអំពីការថែទាំសុខភាពនិងបង្ការបង្រ្កាប បណ្តារោគគ្រប់ប្រភេទរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
អ្នកស្រីឌីប ឲ្យដឹង៖ ពីមុននេះ ការដែលចាក់វ៉ាក់សាំងបើកទូលាយជូន កុមារនិងស្រ្តីមានគភ៌នៅឃុំវៀងប៊ិញ នៅជួបការលំបាកច្រើន គ្រាន់តែសម្រេចបានប្រហែល៦០%នៃផែនការប៉ុណ្ណោះ។ អាស្រ័យបំពេញបានល្អនូវការងារផ្សព្វផ្សាយ បានជាសព្វថ្ងៃអត្រាចាក់វ៉ាកសាំងប្រចាំឆ្នាំ សម្រេចជាង៩៩%។ បច្ចុប្បន្នឲ្យតែដល់ថ្ងៃចាក់វ៉ាក់សាំងបង្ការស្រ្តីមានគភ៌និងអាណាព្យាបាលទាំងឡាយតែងនាំកូនមកចាក់វ៉ាក់សាំងបង្ការឥតខាន។ បងស្រីទ្រីវធីតៀង នៅភូមិដៅវៀង ឲ្យដឹង៖" កាលខ្ញុំមានគភ៌ ខ្ញុំតែងមកកាន់ដំណាក់សុខាភិបាលពិនិត្យគភ៌ តាមការកំណត់ជានិច្ច ខណៈពេលនោះ ក៏បានកម្មាភិបាលពេទ្យណែនាំពីរបៀបថែទាំសុខភាព ចាក់វ៉ាក់សាំង បង្ការ ឆ្លុះអេកូ ផឹកថ្នាំបំពេញបន្ថែម សារធាតុដែក ។ល។ ក្រោយមក ខ្ញុំក៏សម្រាលបានកូនថ្លោសជាង ឥឡូវនេះកូនខ្ញុំមាន អាយុជាង៦ខែហើយ៕
យ៉ីអាញ់-សេរី