សិស្សានុសិស្សជាង៥.០០០នាក់ ដែលឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ និងស្ថានភាពគ្រួសារលំបាកពិសេសអ្នកស្រុកទិញបៀងត្រូវបានឧបត្ថម្ភ សិក្ខូបករណ៍។ នេះជាការខ្នះខ្នែងដ៏ធំរបស់ស្រុកមួយនៅតំបន់ភ្នំ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
សិស្សខ្មែរស្រុកទិញបៀង (អាងយ៉ាង) អំណរឆ្នាំសិក្សាថ្មី ។
សមាគមជំរុញការសិក្សាឃុំអាងហាវ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំរណសិរ្សនិងអង្គការមហាជនផ្សព្វផ្សាយផែនការព្រមៗគ្នា វត្តបឺវសើុង ភូមិអាងហ្វា ក្លាយជាទីបង្អែកដ៏រឹងមាំ ដោយមានការឧបត្ថម្ភកង់រាប់រយគ្រឿងជូនឃុំអាងហាវនិងកូនចៅ មាមីងក្រីក្រនៅតំបន់ជិតខាង។ នោះមិនទាន់រៀបរាប់ដល់សិក្ខូបករណ៍ សម្លៀកបំពាក់សិស្ស។ល។ ដែលភ្ញៀវទេសចរមកទស្សនាកម្សាន្ត និង ធ្វើធម្មយាត្រាជូនបង្កជាប្រភពកម្លាំងគួរឲ្យកត់សម្គាល់ សម្រាប់សកម្ម ភាពជំរុញការសិក្សាលើភូមិសាស្រ្ត។ ទំនាក់ទំនងរវាងសង្គម និងវត្តអារាម ឆ្លងតាមរយៈសកម្មភាពជំរុញការសិក្សានៅទាំងបានសំដែងឲ្យឃើញនៅឃុំអាងភូ នោះគឺរៀងរាល់ឆ្នាំវត្តគឹមតៀងនិងតិញសាង៉ុកម៉ាយ បានចូលរួមឃោសនាចលនារួមវិភាគទានដ៏ធំជូនភូមិភាគ ក្នុងនោះព្រះចៅអធិការនានាវត្តមានតួនាទីដ៏សំខាន់។
អនុវត្តការចលនា" ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅ មណ្ឌលតាំងទីលំនៅ"និង" រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ"នៅឃុំភ្នំវ៉យ ស្រុកទិញបៀងរៀបចំក្រុម"ប្រជាជនជំរុញការសិក្សា"ផ្សារ ភ្ជាប់ជាមួយនឹង" ក្រុមសន្តិសុខប្រជាជន" លើភូមិសាស្រ្តភូមិនានា បាន៣៩ក្រុម ដោយមានគ្រួសារស្ម័គ្រចិត្តចូលរួមចំនួន៩៧០ក្នុងមួយក្រុមៗ មានសមាជិកតំណាងឲ្យគ្រួសារពី២៥ដល់៣០នាក់។ ក្រោយរយៈកាល៥ឆ្នាំ ករកើតទម្រង់រូបភាពទូទាំងឃុំចលនាទឹកប្រាក់បានចំនួន២៣៦លានដុងឧបត្ថម្ភសិស្សានុសិស្សក្រីក្រ និងកូនចៅមាមីងមានស្ថានភាព លំបាកពិសេសជាង១.៧៥០នាក់។ រៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស ឃុំភ្នំវ៉យ ប្រគល់ការងារឲ្យរណសិរ្សមាតុភូមិ បណ្តាផ្នែក ស្ថាប័ន អង្គការមហាជន សហការជាមួយនឹងភូមិនានា ព្រមទាំងសាលារៀនធ្វើបញ្ជី រាយនាម ពិនិត្យចំនួនកុមារដែលគម្រប់អាយុចូលរៀនកំពុងជួបការលំបាកដើម្បីឧបត្ថម្ភនិងបង្កលក្ខណសម្បត្តិជូនសិស្សចំនួន៣៥០នាក់បានបន្តការរៀនសូត្រ។
សកម្មភាពជំរុញការសិក្សានៅទិញបៀង នៅទាំងបានប្រព្រឹត្តឡើង នៅវត្តខ្មែរមួយចំនួន នេះជាលក្ខណថ្មីនៅអាងគឺ។ វត្តខ្មែរជាច្រើន ជា" ចំ ណុចលេចធ្លោខាងវប្បធម៌របស់ភូមិស្រុក" និងសកម្មភាពជំរុញការសិក្សាក៏មានការអភិវឌ្ឍន៍។ ម្ល៉ោះហើយទម្រង់រូបភាពនេះ បានប្រជាជនយល់ស្របនិងអភិវឌ្ឍនៅវត្តខ្មែរចំនួន១១ អាស្រ័យដោយព្រះចៅអធិការនានាវត្ត ធ្វើប្រធានសាខាសមាគម ព្រះសង្ឃ គណៈកម្មការ អា ចារ្យវត្តនិងមាមីងពុទ្ធបរិស័ទចូលរួម។ មានការដកពិសោធន៍នៅអាងគឺ ម្ល៉ោះហើយនៅវុាំងយ៉ាវក៏បានបង្កើតសាខាសមាគមជំរុញការសិក្សានៅវត្តខ្មែរចំនួន២ដែរ។ សកម្មភាពនៅបណ្តាសាខាសមាគមជំរុញការសិក្សា គឺឆ្លៀតឱកាសថ្ងៃបុណ្យទានតាមកាលកំណត់ សហការជាមួយនឹងគណៈកម្មការវត្តពន្យល់ឲ្យមាមីងពុទ្ធបរិស័ទយល់ច្បាស់ ពីប្រ យោជន៍នៃការរៀនសូត្ររបស់កូនចៅ ម្ល៉ោះហើយកូនចៅគម្រប់អាយុ គឺត្រូវតែបញ្ជូនទៅសាលា និងមិនបោះបង់ការសិក្សាពាក់កណ្តាលការ ។ លោកង្វៀនវុាំងសើុង ប្រធានសមាគមជំរុញការសិស្សាស្រុកទិញ បៀងសន្និដ្ឋាន" "សព្វថ្ងៃពេលនិយាយដល់ការងារជំរុញការសិក្សានៅទិញបៀង គេមិនបែងចែកថាតំបន់ជនជាតិកិញ ឬតំបន់ជនរួមជាតិខ្មែរទៀតទេ។ អាស្រ័យដោយស្មារតីភ្ញាក់រលឹក ត្រូវបានលើកកម្ពស់ស្មើគ្នា មាមីងឃើញផ្ទាល់នឹងភ្នែកនូវផលប្រយោជន៍នៃការរៀនសូត្រ ម្ល៉ោះ ហើយកូនចៅគម្រប់អាយុត្រូវតែបញ្ជូនទៅសាលា"៕
ផាងត្រុងអ៊ឹង-សឺនម៉ាល័យ