27/01/2015 - 09:26

ការ​អប់​រំ​បណ្តុះ​បណ្តាល​នៅ​តំបន់​ជាយ​ក្រុង​មាន​ការ​វិវឌ្ឍន៍

 រមិល​មើល​ចំនួន​អគារ​សិក្សា ដែល​បាន​វិនិ​យោគ​ទុន​កសាង​ថ្មី​នៅ​ស្រុក​កើ ដ ក្រោយ​ពី​រយៈ​ពេល​៤​ឆ្នាំ​ចែក​ចេញ​ពី​ស្រុក​កើដ (ចាស់) ទើប​បាន​ដឹង​ថា ថ្នាក់​ដឹក​នាំ​ស្រុក​កើ ដ ក្រុង​កឹង​ធើ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ បង្កើន​គុណ​ភាព​ផ្នែក​ខាង​អប់​រំបណ្តុះ​បណ្តាល។

សាលាមធ្យមសិក្សាមូលដ្ឋានទីប្រជុំជនកើ ដ សម្រេចបទដ្ឋានជាតិ ។

ទឹក​ប្រាក់​ជាង​៣២០​ពាន់​លាន​ដុង សម្រាប់​កសាង​អគារ​សិក្សា​ចំនួន​១១ខ្នង គឺ​ជា​ទឹក​ប្រាក់​មិន​តិច​សម្រាប់​ស្រុក​នៅ​តំបន់​ជាយ​ក្រុង ដែល​នៅ​ជួប​ការ​លំបាក ដូច​ស្រុក​កើដ​ជា​ដើម។ ព្រោះ​ហេតុ​នោះ  ពេល​ឧទ្ទេស នាម​យើង​ខ្ញុំ​សរសេរ​អត្ថបទ​អំពី​អគារ​សិក្សា​ដែល​ទើប​កសាង​ថ្មី លោក គ្រូ​ត្រឹង​ង៉ុក​ងី ប្រធាន​ការិយា​ល័យ​អប់រំ​បណ្តុះ​បណ្តាល​ស្រុក​កើដ ឲ្យ​ដឹង ៖ "ឃុំ​ណា​ក៏​មាន​អគារ​សិក្សា​ទើប​កសាង​ថ្មី  ម៉្លោះ​ហើយ​ការ​អប់រំ បណ្តុះ​បណ្តាល​នៅ​ឃុំ​នានា សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន"។ នៅ​ស្រុក​កើ ដ  មិន​ត្រឹម​តែ​ឃុំ​ថើយ​ដុង​ប៉ុណ្ណោះ​ទេ ដែល​មាន​ប្រព័ន្ធ​អគារ​សិក្សា កសាង​បាន​រួច​រាល់ អា​ស្រ័យ​ទទួល​ផល​ពីកម្ម​វិធី​១៣៥​របស់​រដ្ឋា​ភិបាល នៅ​ឃុំ​ថើយ​ហ៊ឹង មាន​សាលា​បឋម​សិក្សា​ថើយ​ហ៊ឹង​១ ក៏​ត្រូវ​បាន​កសាង​ថ្មី ជា​មួយ​នឹង​ថវិ​កា​៤៣​ពាន់​លាន​ដុង ឃុំ​ទ្រុង​ថាញ់ មាន​សាលា​មធ្យ​មសិក្សា​​​​​​​​​​​​​មូលដ្ឋាន ក៏​ត្រូវ​បាន​កសាង​ថ្មី​ជា​មួយ​នឹង​ថវិកា​៣៥​ពាន់​លាន​ដុង  ឃុំ​ទ្រុង​អាង មាន​សាលា​បឋម​សិក្សា​ទ្រុង​អាង​១ ត្រូវ​បាន​កសាង​ថ្មី​ជា មួយ​នឹង​ថវិកា​៤៣​ពាន់​លាន​ដុង សាលា​មត្តេយ្យ​ទ្រុង​អាង កសាង​ជា​មួយ​នឹង​ថវិកា​១៧​ពាន់​លាន​ដុង។ល។ ឃុំ​ថើយ​ស្វឹង ជា​ឃុំ​មាន​មាមីង​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ សាលា​មត្តេយ្យ​ថើយ​ស្វឹង ក៏​បាន​កសាង​សម្រេច​រួច​រាល់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ពី​ឆ្នាំ​២០១៤ ជា​មួយ​នឹង​ថវិកា ២០​ពាន់​លាន​ដុង។ល។

 អគារ​សិក្សា​ថ្មី ទាម​ទារ​ត្រូវ​មាន​កង​ជួរ​គ្រូ​បង្រៀន​សុក្រឹត  មាន​សមត្ថ ភាព​បង្ហាត់​បង្រៀន​តាម​វិធី​ថ្មី។ លោក​គ្រូ​ត្រឹង​ង៉ុក​ងី ចែក​រំលែក​៖  "ពេល ធ្វើ​សេនា​ធិ​កា​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្រុក ដើម្បី​ធ្វើ​ផែន​ការ​កសាងមូលដ្ឋាន សម្ភារៈ ប្រព័ន្ធ​អគារ​សិក្សា យើង​ខ្ញុំ​ក៏​បាន​ធ្វើរ​បាយ​ការណ៍​ផែន​ការ បង្កើន​គុណ​ភាព​កង​ជួរ។ បច្ចុប្បន្ន កង​ជួរ​​គ្រូ​បង្រៀន​របស់​ផ្នែក​រៀន​មិន​ត្រឹម​តែ​គ្រប់​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​លើស​បទដ្ឋាន​ទៀត​ផង។ អត្រា​គ្រូ​បង្រៀន​លើស​បទដ្ឋាន​នៅ​កម្រិត​មត្តេយ្យ​មាន​៥៧,៣%  គ្រូ​បង្រៀន បឋម​សិក្សា​លើស​បទដ្ឋាន មាន​៩៤,៤% គ្រូ​បង្រៀន​មធ្យម​សិក្សា​មូលដ្ឋាន​លើស​បទដ្ឋាន​៥៩,៦%។ អា​ស្រ័យ​ដោយ​មូលដ្ឋាន​សម្ភារៈ គ្រូ​បង្រៀន​បាន​សម្រេច​និង​លើស​បទដ្ឋាន  ម៉្លោះ​ហើយ​គុណ​ភាព​នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល​របស់​ទូ​ទាំង​ស្រុក មាន​ការ​កើន​ឡើង​ច្បាស់​ក្រឡែត ។ ប៉ុន្មាន​ឆ្នាំ​បន្ត​បន្ទាប់ អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ សម្រេច​១០០% អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​អនុវិទ្យា​ល័យ សម្រេច​៩៩,៤%  និង​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​បឋម​សិក្សា​សម្រេច​១០០%។ ពិសេស​បណ្តា​ការ​ចលនា​មុខ​ព្រួញ មាន​ដូច​៖ សិស្ស​ពូកែ គ្រូ​បង្រៀន​ពូកែ។ល។ ឆ្នាំ​ក្រោយ​បរិមាណ​ភាព និង​គុណ​ភាព​សម្រេច​បាន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ"។ ការ​វិនិ​យោគ​ទុន​កសាង​មូលដ្ឋាន​សម្ភារៈ និង បង្កើន​គុណ​ភាព​គ្រូ​បង្រៀន​ក៏​ជា​កម្លាំង​ចលករ ដើម្បី​ក្រើន​រំលឹក​ស្មារតី រៀន​សូត្រ​របស់​សិស្ស។ មិន​ត្រឹម​តែ​ប្រឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ សម្រេច​១០០​%​ប៉ុណ្ណោះ​ទេ ពុំនោះ​សោត អត្រា​សិស្ស​ប្រឡង​ជាប់​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ  មធ្យម​សិក្សា​ជំនាញ​របស់​ស្រុក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កើន​ជា​លំ​ដាប់។

បង​ឡឹម​តឹង កម្មា​ភិបាល​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​កើ ដ ឲ្យ​ដឹង៖ "មិត្ត​រួម​ថ្នាក់​១២​របស់​ខ្ញុំ​កាល​ពី​រៀន​នៅ​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ ហា​ហ្វី​យ៉ាប ឥឡូវ​សុទ្ធ​តែ​បាន​រៀន​ថ្នាក់​ខ្ពស់ ៗនឹង​មាន​ការ​ងារ​ធ្វើ​លំ​នឹង។ ចំ​ណែក​ខ្ញុំ  ត្រូវ​បាន​ជម្រើស​តាំង​រៀន​តាម របប​ជម្រើស​តាំង​នៅ​សកល​វិទ្យា​ល័យ​កឹង​ធើ។ បន្ទាប់​ពី​ប្រឡង​ជាប់ បរិញ្ញា​បត្រ ខ្ញុំវិល​មក​បម្រើ​ការ​ងារ​នៅ​ស្រុក​កំណើត"៕

ហា​ថា​ញ់​-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ឡឹម​តឹង