20/01/2015 - 14:35

អ្នក​បំ​ផុស​ឡើង​វិញ​ចលនា​រៀន​សូត្រ​ជូន​ភូមិ​ស្រុក

   នៅ​ឃុំ​ដាយ​អាង ហាម​យ៉ាង ទីប្រ​ជុំ​ជន​ឌិញ​អាង​របស់​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ពេល​រំ​លឹក​ដល់​ព្រះ​តេជ​ព្រះ​គុណ​​ត្រឿង​វុាំង​បៀង ព្រះ​ចៅ​អធិ ការ​វត្ត​ភាគ​រាជ​ដួង​កែវ​កំ​ពង់​ដូង (ផ្នោ​ដូង) មាមីង​នរណា​ក៏​ស្គាល់ និង​គោ​រព​រាប់​អាន​ព្រះ​តេជ​ព្រះ​គុណ​គ្រប់ៗ​គ្នា។

ជា​មួយ​នឹង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ព្រះ​តេជ​ព្រះ​គុណ ត្រឿង​វុាំង​បៀង ទទួល​បាន​ប័ណ្ណ​សរសើរ​ជា​ច្រើន​របស់​ភូមិ​ភាគ ។  

រយៈ​កាល​ជាង​១០​ឆ្នាំ​មក​នេះ ក្រៅ​ពី​ការ​ងារ​សាសនា ព្រះ​តេជ​ព្រះ គុណ​ត្រឿង​វុាំង​បៀង តែង​ឆ្លៀត​ពេល​គិត​គូរ​ឧបត្ថម្ភ​សិស្ស​​ក្រីក្រ បំផុស ចលនា​រៀន​សូត្រ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក​នានា។ ឆ្នាំ​សិក្សា​នេះ ព្រះ​តេជ​ព្រះ​គុណ​បាន​បវា​រណា​មាមីង​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​ជា​ប្រាក់​បាន​ជាង​៤០០​លាន​ដុង ដើម្បី​ទិញ​សិក្ខូបរណ៍​សម្លៀក​បំពាក់​រៀប​ចំ​ជូន​អាហា​រូបករណ៍​ដល់​សិស្ស​ក្រីក្រ ជា​កូន​ចៅ​មាមីង​ជន​រួម ជាតិ​ខ្មែរ​ជិត​៥០០​នាក់ ដែល​កំពុង​រៀន​នៅ​សា​លា​បឋម​សិក្សា​ដាយ អាងA​ ដាយ​អាងB​ សា​លា​មតេយ្យ​ដាយ​អាង សាលា​បឋម​សិក្សា​ហាម​យ៉ាង និង​សាលា​បឋម​សិក្សា​ហាម​យ៉ាងA។
ព្រះ​តេជ​ព្រះ​គុណ ត្រឿង​វុាំង​បៀង មាន​ព្រះ​ថេរ​ដី​កា​៖ រយៈ​កាល​ជាង​១០​ឆ្នាំ​កន្លង ឆ្នាំ​ណា​អា​ត្មា​ភាព​ក៏​ជូន​អំណោយ​ដល់​សិស្ស​ក្រី​ក្រ​ជា​កូន ចៅ​របស់​មាមីង​ខ្មែរ​នៅ​ក្នុង​ភូមិ​ភាគ​ជិត​៥០០​នាក់។ ថ្វី​ត្បិត​អំ​ណោយ​ស្តួច​ស្តើង​ក៏​ដោយ ប៉ុន្តែ​ចំពោះ​ប្អូនៗ​សិស្ស​ក្រីក្រ គឺពិត​ជា​មាន​តម្លៃ​ទាំង​ខាង​សម្ភារៈ​និង​ស្មារ​តី បង្ក​ជា​កម្លាំង​ចលករ​ដើម្បី​ប្អូនៗ​បន្ត​ការ​រៀន​សូត្រ។
ឃុំ​ដាយ​អាង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៧២%។ ជីវភាព​របស់​មា មីង​បង្អែក​លើ​របរ​កសិកម្ម​ជា​សំ​ខាន់ ម៉្លោះ​ហើយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មាន​កម្រិត​ខ្ពស់។ ដោយ​គ្មាន​លក្ខណ​សម្បត្តិ​សម្ភារៈ​គ្រប់​គ្រាន់ ម៉្លោះ ហើយ​ដើម្បី​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំណាច​ភូមិ​ភាគ អនុវត្ត​ការ​ងារ​បំបាត់​ភាព​ក្រី​ក្រ ឆ្នាំ​ណា​ក៏​ដោយ អាត្មា​ភាព​តែង​តែ​ចំ​ណាយ​ប្រាក់​បូជា​និង​បវា​រណា​មាមីង​រួម​វិភាគ​ទាន​បន្ថែម ដើម្បី​រៀប​ចំ​ជា​អំ​ណោយ​ចំនួន​១៥០០​ចំ​ណែក​ជូន​មាមីង​ខ្មែរ​ក្រី​ក្រ​នា​ឱកាស​បុណ្យ​ទាន​ម្តងៗ។ ឃើញ​មា មីង​ខ្មែរ​ជា​ច្រើន​គ្រួ​សារ​នៅ​តំ​បន់​ឆ្ងាយ​គ្មាន​លទ្ធ​ភាព​ដាក់​បំពង់​នាំ​ទឹក​ស្អាត​ចូល​ប្រើ​ប្រាស់ ព្រះ​តេជ​ព្រះ​គុណ​បាន​បវា​រណា​មាមីង​រួម​វិភាគ​ទាន និង​សុំ​រដ្ឋ​អំណាច​ខួង​អណ្តូង​ស្នប់​ចំ​នួន​៥​គ្រឿង ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​២០០​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។
លោក​ង្វៀន​បា​ហេវ ប្រ​ធាន​សមា​គម​ជំរុញ​ការ​សិក្សា​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ ពេល​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​អាង​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​លេខ​១១​-​CT/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ស្តី​ពី" បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា កសាង​សង្គម​រៀន​សូត្រ"  ព្រះ​តេជ​ព្រះ​គុណ​ត្រឿង​វុាំង​បៀង បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​សមា​គម​ជំរុញ​ការ​សិក្សា​ឃុំ បើក​វគ្គ​បង្រៀន​របរ​កសិ​កម្ម ហ្វឹក​ហាត់ វិទ្យា​សាស្រ្ត បច្ចេកទេស​ជូន​មាមីង​ខ្មែរ។ នៅ​វត្ត​ភាគ​រាជ​ដួង​កែវ​កំ​ពង់​ដូង (ផ្នោដូង) ព្រះ​តេជ​ព្រះ​គុណ បង្ក​លក្ខណៈ​ឲ្យ​កសាង​បន្ទប់​អាន​សៀវ​ភៅ ទូតម្កល់​សៀវ​ភៅ សៀវ​ភៅ​ច្បាប់ សៀវ​ភៅ​បច្ចេក​ទេស​កសិ​កម្ម ដើម្បី​មាមីង​ចូល​មក​អាន​សិក្សា​ស្រាវ​ជ្រាវ បង្កើន​ចំ​ណេះ​ដឹង ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល។ ម្យ៉ាង​វិញ​ទៀត  ព្រះ​តេជ​ព្រះ​គុណ នៅ​ទាំង​និមន្ត​ទៅ​តាម​ភូមិ​ចលនា​មាមីង​ខ្មែរ បង្កើត​ក្រុម​គ្រួ​សារ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា​រៀប​ចំចិញ្ចឹម​ជ្រូក​ដីជួយ​សិស្ស​ក្រី​ក្រ។ល។ អា​ស្រ័យ​ហេតុ​នោះ មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ដាយ​អាង ឥឡូវ​បោះ​បង់​ទម្លាប់​ធ្វើ​ស្រែ​តែ​មួយ​មុខ ជំនួស​ឲ្យ​បណ្តា​ទម្រង់​រូប​ភាព​ផលិត​ស្រូវ​២​រដូវ​-​ដាំ​ដំ​ណាំ​១​រដូវ​ឬ​ក៏​ដាំ​ដំ​ណាំ​២​រដូវ-ផលិត​ស្រូវ​១​រដូវ​និង​ឆ្លៀត​យក​ចម្បើង ដើម​ពោត​ដើម្បី​ចិញ្ចឹម​គោ​បន្ត​ពូជ។ល។ អា​ស្រ័យ​ដូច្នោះ ប្រាក់​ចំ​ណូល របស់​គ្រួ​សារ​មាមីង​បាន​កើន​ឡើង សេដ្ឋកិច្ច​គ្រួ​សារ​បាន​កែ​លម្អ។ ដោយ​ឡែក​ចលនា​ចិញ្ចឹម​ជ្រូក​ដី​យក​ប្រាក់​ជួយ​សិស្ស​ក្រី​ក្រ​ជា​កូន​ចៅ​មាមីង​ខ្មែរ រយៈ​កាល​៥​ឆ្នាំ​មក​នេះ បាន​បង្ក​ប្រភព​លំ​នឹង​ជូន​វត្ត ផ្នោ​ដូង​ដើម្បី​ទទួល​គាំ​ពារ​សិស្ស​មាន​ជីវភាព​លំបាក​ពិសេស​ចំនួន​៥​នាក់ និង​ជូន​អា​ហា​រូបករណ៍​ជិត​៨០​ចំណែក ក្នុង​មួយ​ចំ​ណែកៗ​គិត​ជា​ទឹក ប្រាក់​តម្លៃ​២០០.០០០​ដុង ជូន​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ជា​រៀង​រាល់​ឆ្នាំ។
ព្រះ​តេជ​ព្រះ​គុណ​ត្រឿង​វុាំង​បៀង មាន​កិត្តិ​យស​ទទួល​បាន​លិខិត​សរ​សើរ ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​និង គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់។ ក្តី​រីក​រាយ​និង​សុភមង្គល​ធំ​បំ​ផុត​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ត្រឿង​វុាំង​បៀង គឺ​ខិត​ខំ​បន្ត​កសាង ចលនា​សង្គម​រៀន​សូត្រ​នៅ​តាម​ភូមិ​ស្រុក​ឲ្យរឹត​តែ​មាន​គុណ​ភាព និង​មាន​វិសាល​ភាព​ទលំ​ទូលាយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ៕

ភុក​សើង​(ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​) -មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿង​វុាំង​បៀង