កន្លងហើយថ្មីៗ ក្រុមកម្មាភិបាលសុខាភិបាលរបស់មន្ទីរពេទ្យកុមារ១ អាស្រ័យដោយវេជ្ជបណ្ឌិត ដាវទ្រុងហីវ នាយករងមន្ទីរពេទ្យបានផ្ទេរ ជូនបច្ចេកទេសថ្មី អំពីការវះកាត់ ព្យាបាលរោគរីកពោះវៀនធំពីកំណើត ដល់វេជ្ជបណ្ឌិតទាំងឡាយ នៅផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារក្រុងកឹងធើ ។
វេជ្ជបណ្ឌិតកំពុងវះកាត់ឲ្យកុមារ
ប្អូនយឿងត្រុងង៉ៀ នៅឃុំតឹងឡុង ស្រុកផុងហ៊ីប ខេត្តហូវយ៉ាង មានការទល់លាមកជារឿយៗ។ម្តាយង៉ៀឲ្យដឹងៈ"ង៉ៀទៅបទជើងធំមានការលំបាកខ្លាំងណាស់ក្នុងមួយថ្ងៃទៅបទជើងធំពី១០ដល់២០ដង។ ដោយឃើញកូនមានជំងឺដូច្នោះ ប្តីនាងខ្ញុំយកកូនទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ ពហុព្យាបាលខេត្តហូវយ៉ាង រួចហើយបញ្ជូនទៅមន្ទីរពេទ្យកុមារក្រុងកឹងធើ។ ង៉ៀត្រូវបានវេជ្ជបណ្ឌិតវះកាត់នៅដើមខែតុលា ឆ្នាំ២០១៤ ក្រោយរយៈកាលប្រមាណ១សបា្តហ៍ ក្មួយបានចុះពីពេទ្យ។ តាមកាលបរិច្ឆេទ របស់វេជ្ជបណ្ឌិត ង៉ៀត្រូវទៅពិនិត្យជំងឺឡើងវិញ២ដងទៀត។ សព្វថ្ងៃ ក្នុងមួយថ្ងៃៗ ក្មួយទៅបទជើងធំពី២ដល់ដង៣ ទៅរៀននិងប្រជុំជីវភាពធម្មតា គ្រួសារនាងខ្ញុំអរគុណវេជ្ជបណ្ឌិតខ្លាំងណាស់"។
តាមប្រសាសន៍វេជ្ជបណ្ឌិត តាវ៉ូហ្វិញ អនុប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារក្រុងកឹងធើ រោគរីកពោះវៀនធំពីកំណើត គឺជារោគពីកំណើតម៉្យាង អាស្រ័យដោយគ្មានដុំកូនកណ្ដុរសរសៃប្រសាទពោះវៀន (ចាប់ពីខាងកៀនសាច់ដុំចង្កេះក្នុងវច្ចមគ្គបញ្ច្រាសឡើងលើ) កំណាត់ពោះវៀន គ្មានដុំសរសៃរប្រសាទនឹងមិនអាចមួលច្របាច់ និងរងការរួញតូច ម្ល៉ោះហើយលាមកមិនអាចចេញមកខាងក្រៅបាន ហើយថែមទាំងដក់នៅក្នុងកំណាត់ពោះវៀនខាងលើ ដែលមានកូនកណ្ដុរបង្កឲ្យយឺតពោះវៀនធំ។ ជំងឺនេះមានច្រើននៅលើទារក ទើបនឹងកើតប្រមាណ១/៥.០០០ ទារក។ អាយុដែលប្រទះឃើញជំងឺឋិតទៅតាមប្រវែងកំណាត់ពោះវៀនធំ ដែលគ្មានកូនកណ្ដុរ។ ក្នុងនោះ កុមារកើតជំងឺនេះ បន្ទាប់ពីកើតមក ស្រូបអត្រា២០% ពេលដែលកំណាត់ពោះវៀននេះរីកវែងពេក(ជាង១៥ សង់ទីម៉ែត្រ) គេឃើញអាការកុមារជុះលាមកមិនបានពោះទល់ខ្យល់។ ករណីកុមារកើតមានជំងឺនេះក្រោយពីកើតបានប៉ុន្មានខែ មានប្រមាណ៨០% នៅពេលកំណាត់ពោះវៀនធំគ្មានកូនកណ្ដុរប្រវែងពី៦ដល់១០ សង់ទីម៉ែត្រ ឃើញការរំលាយអាហាររបស់កុមារយឺត ក្រោយអំពីកើត ២៤ម៉ោង ហើយតែងទល់លាមកជារឿយៗ លាយឡំនិងចុះរាក ប៉ុន្តែមានការទល់លាមកច្រើនជាង ពេលនោះគេត្រូវធ្វើឲ្យទ្វារលាមកបើកធំរលូន ទើបបទជើងធំបាន។ ក្រៅពីនោះ ប្រសិនបើកំណាត់ពោះវៀន គ្មានកូនកណ្ដុរនៅខ្លី ក្រោមពី៤សង់ទីម៉ែត្រ ជំងឺអាចនឹងកើតឡើងយឺត ជាងធម្មតា តែងកើតឡើងចំពោះកុមារមានអាយុ២ឆ្នាំ គេឃើញកុមារ ទល់លាមកច្រើនជាង នឹងមានលាយឡំចុះរាក ដែលត្រូវធ្វើឲ្យទ្វារលាមកបើកធំរលូន។
រីកពោះវៀនពីកំណើត គឺជារោគលក្ខណៈសាស្រ្តកើតឡើងទូលំទូលាយ។ វេជ្ជបណ្ឌិត ដាវទ្រុងហីវ ឲ្យដឹងៈ បណ្តានិមិត្តសញ្ញាគប្បីយល់ ដឹងពីលក្ខណរបស់ជំងឺនេះ គឺទល់លាមក។ មកពីការទល់លាមក ទើបឈានដល់លាមករងការកកស្ទះ ដក់ជាប់ក្នុងពោះវៀនធំ បើទុកយូរថ្ងៃ នឹងបង្កឲ្យចម្លងមេរោគរលាកពោះវៀនធំ មេរោគជ្រៀតចូលទៅក្នុងឈាម៕
ហ.ហ្វា-សឺនម៉ាល័យ