13/01/2015 - 15:08

អាសយដ្ឋានថែទាំសុខភាពដ៏ទំនុកចិត្តរបស់ប្រជាជន

 នោះ​គឺដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង ស្រុកត្រឹ​ង​ដេ ខេត្ត​សុខ​ត្រាំង ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ​ ត្រូវ​បាន​ប្រ​ជា​ជន​នៅ​ទី​​នេះ​ជឿ​ទុក​ចិត្ត​។

កម្មា​ភិ​បាល​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ ។

ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំ​ង កសាង​សម​រម្យ មា​ន​គ្រប់​សព្វ​នូវ​បណ្តា​បន្ទ​ប់​សមត្ថ​កិច្ច​និង​មាន​ភាព​ជ្រះ​ស្អាត​ជា​និច្ច។ កម្មា​ភិ​បាល បុគ្គ​លិក​សុ​ខា​ភិ​បាល​ប្រ​កប​ការ​ងារ​ដោយ​អស់​ពី​សម​ត្ថ​ភាព ម្ល៉ោះ​ហើយ​អ្នក​ជំងឺ​មាន​ការ​ស្ងប់​ចិត្ត​នៅ​ពេល​បាន​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​ទី​នេះ ។ លោក​យាយ​គឹម​ធី​ថូ​ហៀង នៅ​ភូមិ​ចាក់​ទ​ទឹង ឲ្យ​ដឹងៈ "មុន​នេះ​ពេល​ឈឺ​ថ្កាត់ គឺ​ខ្ញុំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព​ហុ​ផ្នែក​ពិ​និត្យ​ព្យា​បាល សព្វ​ថ្ងៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង មាន​ម៉ាស៊ី​ន​ទំ​នើប​គ្រប់​សព្វ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​មក​កាន់​ទី​នេះ​ពិ​និត្យ​ជំ​ងឺ​ជា​រឿយ​ៗ មិន​បាច់​ទៅ​ពិនិត្យ​ជំ​ងឺឆ្ងា​យ​ដូច​មុន​ទៀត។ គ្រូ​ពេទ្យ​នៅ​ទី​នេះ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​" ។ បច្ចុ​ប្បន្ន ដំណាក់​សុខា​ភិ​បាល​ឃុំ មាន​គ្រឿង​បំ​ពាក់​គ្រប់​សព្វ ដើម្បី​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ មាន​ដូច​៖ ម៉ា​ស៊ីន​ស្ទង់​សម្ពាធ​ឈាម ម៉ា​ស៊ីន​ឆ្លុះ ចង្វាក់​បេះ​ដូង ម៉ា​ស៊ីន​វិ​ភាគ ជីវ​គី​មី​សាស្រ្តស្វ័យ​ប្រ​វត្ដិ ម៉ា​ស៊ីន​វិ​ភាគ​ឈាម កៅ​អី​សម្រាប់​ពេទ្យ​​ធ្មេញ​។ល។ ព្រម​ជា​មួយ​នោះ មាន​​ក​ង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត អស់​ពី​​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ពិ​និត្យ​ព្យា​​បាល​​​ជំ​ងឺ ម្ល៉ោះ​ហើយ​ជានិច្ច​កាល​តែង​ជា​អា​ស័យដ្ឋាន​ពិ​និត្យ​ព្យាបាល​ជំ​ងឺ គួ​ជា​ទី​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​។ មធ្យម​ភាគ​កម្មា​ភិ​បាល​ពេទ្យ​ពិ​និត្យ​ជំ​ងឺ​ជូន​មា​មីង អ្នក​ជំ​ងឺជា​ង​១០០​លើក​នាក់​ក្នុង​មួយ​ថ្ងៃ​។ ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ធា​នា​ជូន​ប្រ​ជា​ជន​បាន​ទទួល​នូវ​បណ្តារ​បប​ន​យោ​បាយ​ផ្សេង​ៗ អ្នក​មាន​ប័ណ្ណ​ធា​នា​ហា​នី​ភ័យ​សុ​ខា​ភិ​បាល អ្នក​ក្រ កុ​មារ​មាន​អា​យុក្រោម​ពី​៦​ឆ្នាំ​ត្រូវ​បាន​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ត្រូវ​តាម​របប​កំ​ណត់​របស់​រ​ដ្ឋ។ លោក​គឹម​ងើុ ​នៅ​​ភូ​មិ​​តា​យ​​កុង ឲ្យ​ដឹង​៖​"មុន​នេះចង់​ទៅ​ឆ្លុះ​អេ​កូ គឺ​ត្រូវ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ស្រុក រី​ឯ​សព្វ​ថ្ងៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត មាន​ម៉ា​ស៊ីន​ឆ្លុះ​អេ​កូ​និង​ទូ​ទាត់​ប័ណ្ណ​ធា​នា​ហា​នី​ភ័យ​សុ​ខា​ភិ​បាល ម្ល៉ោះ​ហើយ​ខ្ញុំ​ច្រើន​តែ​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ទី​នេះ។ វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ អ្នក​រាល់​គ្នា​តែង​តែ​ថែ​ទាំ​អ្នក​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម មាន​ជំ​នាញ​ការ​ខ្ពស់ ពិ​និត្យ​ព្យា​បាល​ដោយ​ជាក់​លាក់ ហ្មត់​ចត់​ម្ល៉ោះ​ហើយ​អ្នក​ជំ​ងឺ​មាន​ការ​នឹង​នរ​ចិត្ត​ខ្លាំង​ណាស់"​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​ទាំង​បង្កើន​កម្លាំង​ពិ​និត្យ​ព្យា​បាល​ដោយ​វិ​ធី​វេជ្ជសាស្រ្ត​បុ​រាណ​មាន​ដូច​៖ ចាក់​ម្ជុល​វិទ្យា​​សាស្រ្ត គក់​ច្រ​បាច់​និង​ប្រើ​ប្រាស់​ថ្នាំ​បុរាណ​។ គ្រូ​ពេទ្យ ផាម​ហុង​ហ្គឹម ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង ឲ្យ​ដឹ​ង​៖ "បច្ចុ​ប្បន្ន ដំ​ណាក់​មាន​វេជ្ជ​បណ្ឌិត​បម្រើ​ប្រ​ជា​ជន គ្រឿង​បំ​ពាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​វិ​និ​យោគ​គ្រប់​សព្វ​និង​ទំ​នើប​ៗ។ ប្រជា​ជន​ក៏​មក​ពិ​និត្យ​ជំ​ងឺ​ច្រើន​ជាង មិន​តម្រង់​ទៅ​មន្ទី​រពេទ្យ​ថ្នាក់​លើ​ដូច​មុន​​ទៀ​ត​"។

 ទន្ទឹម​ជា​មួយ​នឹង​ស​កម្ម​ភាព​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ ការ​ងារ​ផ្សព្វ​ផ្សា​យ​ការ​បង្ការ​បង្រ្កាប​រោគ​រាល​ដាល ក៏​ត្រូវ​បាន​អនុ​វត្ត​បាន​ល្អ​ដែរ​​។ ឆ្នាំ​២០១៤ លើភូមិ​សាស្រ្ត​ឃុំ​គ្មាន​កើត​សំ​បុក​រោគ​រាល​ដាល​ដ៏​ធ្ងន់​ធ្ងរ​ណា​មួយ​ទេ។ បណ្តា​កម្ម​វិ​ធី​គោល​ដៅ​ជាតិ បង្ការ​បង្រ្កាប​រោគ​រាល​ដាល​ត្រូវ​បាន​ធ្វើ​ការ​ឃោស​នា​ចលនា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ស​កម្ម​ភាព ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ ក៏​ត្រូវ​បាន​អនុ​វត្ត​ទៅ​តាម​ពេល​កំ​ណត់​ប្រ​ចាំ​ខែ។ ក្នុង​បណ្តា​សកម្ម​ភាព​បង្ការ​ប្រ​ឆាំង​ភាព​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង ជា​និច្ច​កាល​តែង​រៀប​ចំ​ការ​ឃោសនា ផ្សព្វ​ផ្សាយ​ជូន​ដំ​ណឹង​ដោយ​ផ្ទាល់ អំ​ពី​ស​កម្ម​ភាព​អាហា​​រូប​ត្ថម្ភ​សម្រាប់​ម្តាយ​មាន​គភ៌​និង​ទា​រក​ក៏ដូច​ជា​ការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ ឲ្យ​កុ​មារ​បរិ​ភោគ​បន្ទាប់​បន្សំ ត្រូវ​តាម​របៀប​និង​ការ​ថែ​ទាំ​កុមារ​។ល។ អា​ស្រ័យ​ហេតុ​ដូច្នោះ អត្រា​កុមារ​មាន​អា​យុ​ក្រោម​៥​ឆ្នាំ រង​ការ​ខ្វះ​អា​ហា​រូប​ត្ថម្ភ​នៅ​ក្នុង​ឃុំ​ត្រូវ​បាន​កាត់​បន្ថយ​រាល់​ឆ្នាំ ក្នុង​ឆ្នាំ​២០១៤ អត្រា​កុ​មារ​មាន​អា​យុ​ក្រោម​៥​ឆ្នាំ រង​ការ​កង្វះ​អា​ហា​រូបត្ថម្ភ​មាន​តែ​១៤%។

ការខ្នះ​ខ្នែង​របស់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិ​បាល តាយ​វុាំង ក្នុង​ស​កម្ម​ភាព​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ក​ម្ម​​វិ​ធី​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​៕

យ្វីអាញ់​-សឺន​ម៉ា​ល័យ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹម​ងើុ