ធនាគារគោលនយោបាយ-សង្គមវៀតណាម បានសហការជាមួយនឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៃវិជ្ជាស្ថានសុខាភិបាលសាធារណៈក្រុងហូជីមិញ ចាត់ចែងពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ជនរួមជាតិខ្មែរជាង៤០០នាក់ នៅឃុំធ្វឹងហឹង ស្រុកមីទូ ខេត្តសុកត្រាំង។
លោកយឿងឌិញឡាង (ខាងស្តាំ) នាយកធនាគារគោលនយោបាយ-សង្គមកិច្ច សាខាខេត្តសុកត្រាំង ជូនប្រអប់ថ្នាំសម្រាប់គ្រួ្រសារដល់ប្រជាជន។
ប្រជាជនគ្រប់រូបមកពិនិត្យ ពិគ្រោះជំងឺ បានចែកជូនឱសថដោយឥតគិតថ្លៃ និងជូនប្រអប់ដាក់ឱសថសម្រាប់គ្រួសារ១ប្រអប់ ដោយមានឱសថធម្មតាចំនួន១៧មុខអមជាមួយ គិតជាតម្លៃទឹកប្រាក់ជាង៤០០ពាន់ដុង។ ប្រភពថវិកាបានមកពីមូលនិធិសុខុមាលភាពសង្គម អាស្រ័យដោយកម្មាភិបាល បុគ្គលិករបស់ធនាគារ គោលនយោបាយ-សង្គមកិច្ចវៀតណាមរួមវិភាគទាន។
មុននោះ ក្រុមក៏បានទៅពិនិត្យជំងឺនិងចែកជូនឱសថដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រជាជនរួមជាតិខ្មែរជិត៥០០នាក់ នៅឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ ខេត្តត្រាវិញ។ សរុបថវិកាចំណាយឲ្យការពិនិត្យជំងឺ និងចែកជូនឱសថនៅខេត្តទាំង២ ត្រាវិញនិងសុកត្រាំងជិត៥០០លានដុង៕
យ្វីអាញ់-ពេជ្រសឿន