ដោយការស្រឡាញ់និងចំណង់ចំណូលចិត្ត ក្រោយមកទទួលបានការបង្ហាត់បង្រៀនពីឪពុក បងថាច់ង៉ុកថាញ់ នៅភូមិឡុងធើយ ឃុំតឹងហ្វា ខេត្តវិញឡុង បានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាក្រុមរបាំឆៃយ៉ាំ។
ក្រោយពីរយៈពេលហាត់សមដោយស្មារតីសាមគ្គី ប្តេជ្ញាចិត្តខ្ពស់ ក្រុមទូក ងបុរសនិងនារីបានត្រៀមជាស្រេចសម្រាប់រដូវកាលប្រណាំង ឆ្ពោះដល់ទិសដៅប្រកួតប្រណាំងអស់ពីសមត្ថភាពនិងដណ្តើមយកជ័យលាភីនៅក្នុងពិធីបុណ្យអកអំបុក -ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។
ប៉ុន្មានថ្ងៃមកនេះ ឱ្យតែដល់ពេលរសៀល ដងព្រែក Maspero នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងមានភាពអ៊ូអរនិងពោរពេញដោយសម្ទុះជីវិត។
មុនពេលចូលរួមក្នុងពិធីប្រណាំងទូក-ងរៀងរាល់ឆ្នាំ តែងមានពិធីសែនក្រុងពាលីដាក់ទូក-ងចុះទឹក។ នេះគឺជាលក្ខណៈវប្បធម៌មួយដ៏វិសេសរបស់ជនរួមជាតិខ្មែរមានតាំងពីយូរលង់ណាស់មកហើយនៅតែរក្សារហូតមកដល់សព្វថ្ងៃនេះ។
នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរ (សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង) គណៈគ្រប់គ្រងសារមន្ទីរ និងកេរដំណែលវិញឡុង បានសហការជាមួយសារមន្ទីរដាក់ឡាក់ បើកពិធីតាំងពិព័រណ៍ក្រោមប្រធានបទ “វប្បធម៌ដាក់ឡាក់ - ឯកភាពក្នុងភាពចម្រុះ”។
ឆ្ពោះដល់ទិវាវប្បធម៌វៀតណាមនិងពិធីបុណ្យអកអំបុកឆ្នាំ ២០២៦ ក្រុមសិល្បៈរស្មីប្រទីបខេត្តវិញឡុង បានផ្តុំកម្លាំងហាត់សមឈុតឆាកចម្រៀង របាំ សហការសម្តែងឡើងវិញនូវពិធីសែនព្រះខែ និងប្រគំភ្លេងពិណពាទ្យ រួមចំណែកឧទ្ទេសនាមលក្ខណៈវប្បធម៌ខ្មែរដ៏ពិសេសទៅកាន់ប្រជាជននិងភ្ញៀវទេសចរ។
បរិយាកាសត្រៀមឱ្យថ្ងៃបុណ្យអកអំបុក នៅតាមវត្តអារាមនានាមានភាពអ៊ូអរ។ ទូកគែហ៊ៅបានព្រះសង្ឃ និងជាងពន្លឿនតុបតែង ស្អិតស្អាងឱ្យបានស្រស់ស្អាត ដើម្បីត្រៀមចូលរួមបង្ហាញក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ តំបន់វាលរាបទន្លេគឺវឡុង លើកទី៧ ឆ្នាំ២០២៦។
ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ ទូក-ងមិនត្រឹមតែជានិមិត្តរូបនៃស្មារតីសាមគ្គី កម្លាំងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ភូមិស្រុកនីមួយៗទៀតផង។ ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ចំណុះទូក-ងវត្តចំប៉ាវនារាម ឃុំភូតឹម និងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទីក្រុងកឹងធើ
ខែវិច្ឆិកា ខេត្តវិញឡុង ទទួលភ្ញៀវទេសចរក្នុងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ អំណរទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ឆ្នាំ ២០២៦។ ចាប់ពីទីកន្លែងវប្បធម៌ខ្មែរនៅគូស្រះស្រី រហូតដល់ខ្សែទឹកប្រណាំងទូក-ង នៅដងព្រែកឡាំងថែ គោលដៅនីមួយៗនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពីតំបន់ដី មនុស្ស និងបេតិកភណ្ឌភូមិភាគ។
តំណាងឱ្យឃុំកូវកែ ខេត្តវិញឡុង ចូលរួមពានរង្វាន់ប្រណាំងទូក-ងក្នុងក្របខណ្ឌទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ឆ្នាំ២០២៦ ក្រុមទូក-ងវត្តរតនសាគរ (ព្រើម) ដែលមានឈ្មោះថា “ហនុមានកំពង់ស្ពានមានឫទ្វិ” កំពុងហ្វឹកហាត់យ៉ាងសកម្ម។ កីឡាករ កីឡាការិនី ព្រមទាំងអ្នកគាំទ្រសុទ្ធតែមានការរំភើប និងរំពឹងទុកថា ក្រុមនឹងប្រកួតទទួលបានលទ្ធផលល្អក្នុងការប្រណាំងលើដងព្រែកឡាងថេ។
ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគនានា បានរួមកម្លាំងជាមួយវត្តអារាម ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ គិតគូរនិងឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករទូក-ង។
អញ្ជើញមកចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ភ្ញៀវទេសចរមិនត្រឹមតែបានចូលរួមក្នុងបរិយាកាសដ៏រំភើបរីករាយនៃការប្រណាំងទូក-ងនៅដងព្រែក Maspéro និងគយគន់ប្រទីបដ៏ភ្លឺផ្លេកប៉ុណ្ណោះទេ ថែមទាំងមានឱកាសពិសាម្ហូបអាហារប្រពៃណី ទស្សនាផ្សារណាត់ OCOP និងស្វែងយល់ពីវត្តអារាមខ្មែរល្បីៗដែលមានស្ថាបត្យកម្មល្អប្រណីតទៀតផង។
ឆ្ពោះដល់ទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុកនិងប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ សិល្បករ-សិល្បការិនីនិងតន្ត្រីកររបស់ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ កំពុងមមាញឹកហាត់សមនិងកែលម្អកម្មវិធីសម្តែងនានា។
មាននិស្ស័យនឹងចម្លាក់តាំងពីនៅបួសរៀនក្នុងវត្ត បងឡឹមហ្វាថា នៅភូមិតឹងក្វី B ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រនិងលត់ដំដោយឥតឈប់ឈរ ដើម្បីបានក្លាយជាសិប្បករជាងចម្លាក់។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យអកអំបុក នៅលើដងព្រែក Maspero សំឡេងហ៊ោអបអរសាទរនៃពិធីបុណ្យប្រណាំងទូក ងបានបន្លឺឡើងយ៉ាងកងរំពង។ ប៉ុន្តែ រួមដំណើរជាមួយទូក ងលឿនលយជ្រែកទឹក ប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយក៏មានចំណាប់អារម្មណ៍ចំពោះទូកគែហ៊ៅដែលបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីតផងដែរ។
អំបុកគឺជាអាហារប្រពៃណីពេញនិយមរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក។ នៅភូមិព្រះស្រែ ឃុំសុងឡុក អ៊ំថាច់សាង នៅតែបន្តរក្សារបរបុកអំបុកដែលបន្សល់ទុកពីដូនតា។ រាល់ដំណាក់ការទាំងអស់សុទ្ធតែធ្វើដោយដៃ ទាមទារភាពហ្មច់ចត់ ប៉ិនប្រសប់ និងកម្លាំងកាយជាច្រើន។
ពេលរំលឹកដល់ទូក ង គេតែងនឹកឃើញភ្លាមដល់ការប្រណាំងដ៏ស្វិតស្វាញនៅលើដងព្រែក Maspero។ ប៉ុន្តែ សម្រាប់ជនរួមជាតិខ្មែរ ទូក ង ក៏ជានិមិត្តរូបមួយប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេស ក្នុងនោះ មានទាំងកត្តាជំនឿផ្លូវចិត្ត។
នាឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រុមការងារនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ដឹកនាំដោយសមមិត្ត ត្រឿងក្វឹកដៀង លេខាគណៈកម្មាធិការបក្សឃុំ ជាប្រធានក្រុម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់គណៈកម្មការវត្ត និងកីឡាករទូក-ង នៅវត្តបួនព្រះភ័ក្រ្ត វត្តចំប៉ា និងវត្តតាឃ្វិចចាស់។ល។
នៅភូមិបាសែ ឃុំសុងឡុក ខេត្តវិញឡុង លោក ថាច់ថាញ់អាង ផ្សារភ្ជាប់ជាមួយនឹងរបររចនារបាំងមុខ ឆ្លាក់រូបសំណាក និងឆ្លាក់ក្បាច់រចនាខ្មែរ។ ដោយចំណង់ចំណូលចិត្ត រួមជាមួយនឹងការបង្រៀនមុខរបរដោយឥតគិតថ្លៃ លោកបានរួមចំណែកថែរក្សា មុខរបរសិប្បកម្ម ជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងបន្ថែមអំពីវប្បធម៌ជនជាតិ។
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបជូនដំណឹងអំពីការប្រឡង ទេពកោសល្យរាំរបស់សិស្សនិងនិស្សិតទូទាំងប្រទេស ឆ្នាំ២០២៦។