ក្នុងសហគមន៍ជនជាតិភាគតិចនៅទីក្រុងកឹងធើ កងជួរអ្នកមានប្រិយភាពមិនត្រឹមតែជាគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគាត់ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់ក្នុងការនាំយកនូវគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋចូលក្នុងជីវភាព រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។
កើតនៅឆ្នាំ ១៩៨១ ដោយមានជាង ១០ ឆ្នាំផ្សារភ្ជាប់នឹងការងារសមាគម បងស្រី លីវធីថាញទ្វៀង បានស្គាល់ថាជាគំរូដ៏ឆ្នើមក្នុងចលនាសមាគមសហព័ន្ធនារី និងសកម្មភាពសង្គមនៅភូមិភាគ។
កើតនិងធំដឹងក្តីក្នុងគ្រួសារជីវភាពមានការលំបាក ហើយគាត់ក៏ធ្លាប់ផ្អាកការសិក្សាមួយរយៈ ក្រោយពីបញ្ចប់ថ្នាក់ទី៩ បណ្ឌិត តាំងវុាំងថង មិនបោះបង់ការសិក្សា បានតស៊ូនិងការពារនិក្ខេប បទបណ្ឌិតនៅព្រះរាជាណាចក្រកម្ពុជាបានជោគជ័យ។
ក្នុងជីវភាពសម័យទំនើបនេះ មានទម្រង់សិល្បៈប្រជាប្រិយជាច្រើនកំពុងសាបរលាបបន្តិចម្តងៗ ប៉ុន្តែនៅតែមានអ្នករក្សានូវវប្បធម៌ប្រពៃណីដោយស្ងៀមស្ងាត់។ នោះគឺសិប្បករថាច់យ៉ឹង កើតឆ្នាំ ១៩៨៩ នៅសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានច្នៃឧបករណ៍និងបង្រៀនភ្លេងពិណពាទ្យ រួមចំណែក អភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ។
អស់រយៈពេលជាង១០ឆ្នាំ ក្នុងតួនាទីជាអ្នកមានប្រិយភាព លោកថាច់យ៉ឹង នៅភូមិក្រសាំង សង្កាត់វិញចូវ ទីក្រុងកឹងធើ បានចូលរួមសកម្មភាពសង្គម និងរួមចំណែករក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។
ដោយជ្រួតជ្រាបដំបូន្មានអ៊ំ៖ “កម្មាភិបាលគឺជាឫសគល់នៃការងារទាំងអស់” ដូច្នេះក្នុងតួនាទីជាលេខាសាខាបក្ស និងជាប្រធានគណៈប្រជាជនភូមិ ៨A ឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ លោកយ័ញឌេ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជាគំរូ និងនាំមុខគ្រប់សកម្មភាពនិងចលនានៅភូមិភាគ។ ម៉្លោះហើយ លោកតែងបានប្រជាជនស្រឡាញ់និងជឿទុកចិត្ត។
កំណត់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាលក្ខឋានដ៏សំខាន់មួយក្នុងការកសាងជនបទថ្មី រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពប្រជាជន។ រយៈពេលកន្លង ឃុំតឹបង៉ាយ ខេត្តវិញឡុង បានប្រើប្រាស់អស់ពីលទ្ធភាពនៅរាល់ប្រភពឧបត្ថម្ភរបស់ រដ្ឋនិងប្រភពធនធានប្រជាជន ដើម្បីកសាងនិងបន្តធ្វើឱ្យសុក្រឹតផ្លូវគមនាគមន៍ជនបទ។
អស់រយៈពេលជាង ៣០ ឆ្នាំ កាន់តំណែងជាព្រះចៅអធិការវត្តសិរីវង្សា (ស្រែសៀមថ្មី) ឃុំប៊ិញអាង ខេត្តអាងយ៉ាង ព្រះតេជព្រះគុណយ័ញជួយ តែងមានទឹកព្រះទ័យប្រកបដោយព្រហ្មវិហារធម៌ ខ្នះខ្នែងចំពោះកិច្ចការសាសនានិងសកម្មរួមដំណើរជាមួយរដ្ឋអំណាចក្នុងការកសាងជនបទថ្មី រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីក្នុងសហគមន៍។
ដោយការជក់ចិត្តនិងមានថ្វីដៃប៉ិនប្រសប់ បងហ៊ឺវមិញតាយ នៅភូមិដឿងដាវ ឃុំហូធីគី ខេត្តកាម៉ាវ បានក្លាយជាសិប្បករចម្លាក់ឈើ រួមចំណែកដល់ការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ ថ្មីៗនេះ គាត់ជាបុគ្គលគំរូឆ្នើមមួយរូប ក្នុងចំណោមបុគ្គលទាំង១៥រូប ដែលបានលើកតម្កើង ក្នុងពិធី “លើកតម្កើងអ្នកផ្ដល់ចំណេះ” អាស្រ័យក្រុមហ៊ុន SABECO ផ្តួចផ្តើម សហការជាមួយកាសែតមហាសាមគ្គី ចាត់តាំងឡើងនៅរដ្ឋធានីហាណូយ។
គាំទ្រចលនា “មនុស្សចាស់ធ្វើសេដ្ឋកិច្ចពូកែ” ពូថាច់យ៉ឹង សមាជិកសមាគមមនុស្សចាស់ ភូមិបូលៀង១ ឃុំម៉ីហឿង ទីក្រុងកឹងធើ តែងសកម្មកសាងទម្រង់ផលិតប្រកបដោយប្រសិទ្ធភាពធ្វើមាន។
ដោយពង្រីកស្មារតីគំរូ ឈានមុខរយៈពេលកន្លង មានបក្ខជនជាច្រើននៅឃុំលិតហោយធឿង ទីក្រុងកឹងធើ បាននាំមុខក្នុងការចលនាប្រជាជនផ្លាស់ប្ដូររបៀបគិត របៀបធ្វើ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ កសាងជនបទថ្មី។
អស់ពីចិត្តជាគំរូ តែងឈានមុខក្នុងការចលនាអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគដោយរបៀបធ្វើល្អៗ ជាក់ស្តែង នេះជាការវាយតម្លៃរបស់ថ្នាក់ដឹកនាំចំពោះបងហ្វិញវុាំងណេ អ្នកជំនាញការរណសិរ្សមាតុភូមិវៀតណាមឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ។
ពេលរំលឹកដល់គ្រួសារអ្នកមីងធីបឹងនៅភូមិ៥ ឃុំសាភៀង ទីក្រុងកឹងធើ មាមីងខ្មែរអ្នកណា ក៏ស្គាល់និងកោតសរសើរ ពីព្រោះជីវភាពគ្រួសារខ្វះខាត ប៉ុន្តែគាត់ខិតខំប្រឹងប្រែងចិញ្ចឹមកូន ៥ នាក់រៀនសូត្រចប់ចុងចប់ដើម។
ជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” បានសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ឆ្លងតាមរយៈនោះ មានកម្មាភិបាលនិងសមាជិកជាច្រើន ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្ដែងដូចជា ពូឡឹមហ្វាយ នៅភូមិបឹងធំ ឃុំឡុងភូ និងបងលីឌឿង នៅភូមិបឹងកក់ ឃុំមីហឿងជាដើម។
ប៉ុន្មានឆ្នាំកន្លង ដោយប្រកបរបរលក់ផ្លែឈើនិងបណ្តុះដើមទន្លាប់ បងស្រីលីធីថាញ់ស្វឹង នៅភូមិភឿកធ្វឹង ទីក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
មានកសិករខ្មែរជាច្រើននៅខេត្តកាម៉ាវ មិនត្រឹមតែឧស្សាហ៍ព្យាយាមនិងច្នៃប្រតិដ្ឋក្នុងពលកម្មផលិតប៉ុណ្ណោះទេ នៅទាំងចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ និងខ្នះខ្នែងចូលរួមក្នុងការកសាងភូមិស្រុកសុខសាន្ត។
“អ្នកគ្រូឡឹមធ្វីអាង ជាគ្រូបង្រៀនពូកែ អស់ពីចិត្តចំពោះអាជីព ក្នុងការបង្ហាត់បង្រៀនតែងមានគំនិតច្នៃប្រតិដ្ឋ ញុាំងសិស្សកាន់តែរៀនកាន់តែជក់ចិត្ត។
ចំពោះជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់បួសរៀននិងធ្វើបុណ្យទានប៉ុណ្ណោះទេ នៅទាំងជា “ថ្នាល” សម្រាប់បណ្តុះបណ្តាលបញ្ញវន្ត រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។
នៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ រូបភាពលោកប្រធានភូមិយកចិត្តទុកដាក់ ជិតដិតអស់ពីចិត្តនឹងប្រជាជន បានក្លាយជារូបភាព ធ្លាប់ស្គាល់ទៅហើយ។ គាត់តែងមានវត្តមាននៅពេលដែលប្រជាជនត្រូវការ រួមចំណែកដោយស្ងប់ស្ងៀមដើម្បីភូមិស្រុកនិងជីវភាពប្រជាជនកាន់តែរីកចម្រើនសម្បូរសប្បាយ។
ការចិញ្ចឹមសត្វកន្ធាយគួបផ្សំនឹងការផលិតស្រូវ ដាំទុរេន តាមទម្រង់វិលជុំ សំដៅបន្ថយចំណាយ លើការវិនិយោគ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងឆ្ពោះទៅរកការផលិតប្រកបដោយចីរភាព។