06/03/2026 - 06:09

យុវ​វ័យ​ទី​ក្រុង​ស្ម័គ្រ​ចិត្ត​បំ​ពេញ​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន 

ចូល​រួម​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន មិន​ត្រឹម​តែ​បំ​ពេញ​កា​តព្វ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ភារ​កិច្ច ជា​កិត្តិ​យស​របស់​យុវ​ជន​វៀត​ណាម​ម្នាក់ៗ​ទៀត​ផង។ ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ បេះ​ដូង​ក្លៀវ​ក្លា យុវ​វ័យ​ទី​ក្រុង​កឹង​ធើ បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​បំ​ពេញ​កា​តព្វ​កិច្ច​ចូល​រួម​នគរ​បាល​ប្រ​ជា​ជន ដើម្បី​បាន​ហ្វឹក​ហាត់​ខ្លួន​ផង បាន​លះ​បង់​កម្លាំង​យុវ​វ័យ ចំ​ពោះ​មាតុ​ភូមិ​និង​ប្រ​ជា​ជន ដើម្បី​រក្សា​ជីវ​ភាព​សុខ​សាន្ត​ផង។

ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​ឃុំ​ត្រឹង​ដេ មក​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​យុវ​ជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើន​គរ​បាល​ប្រ​ជា​ជន។

ជា​បង​ប្អូន​បង្កើត ២ នាក់ ប្អូន​ចូវ​ហ្វាង​ញ៉ឹង និង​ចូវ​ហ្វាង​ង៉ៀ នៅ​ភូមិ​ដុង​យង់ ឃុំ​ត្រឹង​ដេ បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​បំ​ពេញ​កា​តព្វ​កិច្ច ចូល​រួម​នគរ​បាល​ប្រ​ជា​ជន​ និង​ជាប់​ជម្រើស​កា​តព្វ កិច្ច​ដូច​គ្នា។ ប្អូន​ទាំង​ពីរ ចែក​រំ​លែក៖ “ពួក​ប្អូន មាន​សេច​ក្តី​ប្រា​ថ្នា បង្ហាញ​ពី​ទំ​នួល​ខុស​ត្រូវ​របស់​យុវ​វ័យ​ចំ​ពោះ​ភូមិ​ស្រុក ប្រ​ទេស​ជាតិ ម្ល៉ោះ​ហើយ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​វិទ្យា​ល័យ ប្អូន​ទាំង​ពីរ​នាក់ ក៏​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​តែ​ម្តង។ ក្នុង​បរិ​ស្ថាន​កង កម្លាំង​នគរ​បាល​ប្រ​ជា​ជន ​នឹង​ជួយ​ឱ្យ​ប្អូនៗ​ហ្វឹក​ហាត់​និង​វិវឌ្ឍន៍​ខ្លួន”។

តាម​ការ​រៀប​រាប់​របស់​ញ៉ឹង​និង​ង៉ៀ កាល​ពី​នៅ​រៀន​ពួក​ប្អូន​មាន​បំ​ណង​ចង់​លះ​បង់​កម្លាំង​យុវ​វ័យ​ស្នង​បន្ត​ប្រ​ពៃ​ណី​បដិ​វត្តន៍​របស់​ភូមិ​ស្រុក​ទៅ​ហើយ។ ញ៉ឹង​និង​ង៉ៀ ឱ្យ​ដឹង​ដោយ​មោទ​នភាព៖ “ពួក​ប្អូន​មាន​អា​រម្មណ៍​រំភើប​រីក​រាយ​ណាស់ ខណៈ​ពេល​បាន​ឪពុក​ម្តាយ​គាំ​ទ្រ ម្ល៉ោះ​ហើយ ប្តេជ្ញា​ចិត្ត​នឹង​ប្រឹង​ប្រែង​ហ្វឹក​ហាត់ រៀន​សូត្រ ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់”។

វរសេ​នីយ៍​ទោ ង្វៀង​ថាញ​អាង ប្រ​ធាន​នគរ​បាល​ឃុំ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង៖ “ឃុំ​មាន​យុវ​ជន​ច្រើន​កុះ​ករ​ដែល​គម្រប់​អា​យុ ប៉ុន្តែ​ភាគ​ច្រើន​យុវ​ជន​ទាំង​នេះ​តែង​ទៅ​តាម​កប៉ាល់​ធ្វើ​នេ​សាទ ឬ​ក៏​ចំ​ណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​ ក្រុង​ធំៗ ម្ល៉ោះ​ហើយ មាន​ការ​លំ​បាក​ក្នុង​ការ​កោះ​ហៅ​យុវ​ជន​ចូល​បម្រើ​កង​ទ័ព។ អា​ស្រ័យ​ហេតុ​នោះ នគរ​បាល​តែង​សហ​ការ​ជា​មួយ​សមា​គម​អង្គ​ការ​មហា​ជន ចុះ​មក​សួរ​សុខ​ទុក្ខ​និង​ជួប​សំ​ណេះ​សំ​ណាល​ជា​រឿយៗ ចំ​ពោះ​គ្រួ​សារ​ដែល​មាន​យុវ​ជន​គ្រប់​លក្ខណ​សម្បត្តិ ដើម្បី​លើក​ទឹក​ចិត្ត​ផង ឃោស​នា​ពី​គោល​ការណ៍ គោល​នយោ​បាយ​និង​ផល​ប្រ​យោជន៍​ពេល​ចូល​រួម​បំ​ពេញ​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន​ផង។ បច្ចុប្បន្ន ការ​ជ្រើស​រើស​ចូល​រួម​កា​តព្វ​កិច្ច យោ​ធា​របស់​ឃុំ​សម្រេច ១០០% ភាគ​កម្រិត​ដែល​បាន​ប្រ​គល់”។

ដើម្បី​លើក​ទឹក​ចិត្ត ជំ​រុញ​ស្មារតី នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​មាន​អត្ថ​ន័យ​ជាក់​ស្តែង សម្តែង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង ចំ​ពោះ​យុវ​ជន​ណា​ដែល​ឆ្នើម​និង​ស្ម័គ្រ​ចិត្ត​លះ​បង់​កម្លាំង​យុវ​វ័យ។

ឆ្នាំ ២០២៦ នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គល់​ជ្រើស​រើស​ពល​រដ្ឋ ១.៣៣១ នាក់ ក្នុង​នោះ ភាគ​កម្រិត​មាន​ពល​រដ្ឋ​ប្រុស ១.៣២៧ នាក់ ពល​រដ្ឋ​ជា​ស្រី មាន ៤ នាក់។ មក​ដល់​ពេល​នេះ បាន​ជ្រើស​រើស​ពិ​និត្យ​សុខ​ភាព​ឡើង​វិញ​ពល​រដ្ឋ ១.៥៦៦ នាក់ ធា​នា​រាល់​បទ​ដ្ឋាន ពិ​សេស​បាន​ជ្រើស​រើស​គ្រប់​ភាគ​កម្រិត​ពល​រដ្ឋ​ជា​ស្រី ៤​នាក់៕

                                 យ្វី​អាញ -  លី​សៀ

ចែករំលែកអត្ថបទ