05/03/2026 - 09:44

ចាប់​ពី​ថ្ងៃ​ទី១ ខែ​មី​នា ឆ្នាំ​២០២៦ ផ្តល់​លិ​ខិត បញ្ជាក់​ត្រួត​ពិនិត្យ​អេ​ឡិច​ត្រូ​និក​ទូ​ទាំង​ប្រ​ទេស 

ចាប់​ពី​ថ្ងៃ​ទី១ ខែ​មី​នា ឆ្នាំ ២០២៦ ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ ផ្តល់​លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​អេ​ឡិច​ត្រូ​និក​ដល់​យាន​យន្ត និង​រថ​យន្ត​ប្រើ​ប្រាស់​ពិ​សេស​ក្នុង​ទូ​ទាំង​ប្រ​ទេស។

រូប​ជា​ឧទា​ហរណ៍។

អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧​-NQ/TW របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ភាព​លោត​ផ្លោះ​អភិ​វឌ្ឍ​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ជាតិ; សេចក្តី​សម្រេច​លេខ ៤៣/​២០២៥​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល ស្តី​ពី​វិធី​អនុ​វត្ត​បទ​ដ្ឋាន​បច្ចេក​ទេស​ជាតិ ចំ​ពោះ​ចំ​ហាយ​ឧស្ម័ន​យាន​យន្ត​ដែល​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​គោក; នា​យក​ដ្ឋាន​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​វៀត​ណាម បាន​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ ផ្តល់​លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​សុ​វត្ថិ​ភាព​និង​ការ​ពារ​បរិ​ស្ថាន ក្រោម​រូប​ភាព​អេ​ឡិច​ត្រូ​និក​លើ​យាន​យន្ត​និង​រថ​យន្ត​ប្រើ​ប្រាស់​ពិ​សេស​ក្នុង​ទូ​ទាំង​ប្រ​ទេស ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មី​នា ឆ្នាំ ​២០២៦។

លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​អេ​ឡិច​ត្រូ​និក មាន​តម្លៃ​គតិ​យុត្តិ​ដូច​ជា​ច្បាប់​ក្រ​ដាស​ដែរ។

លិ​ខិត​បញ្ជាក់​អេ​ឡិច​ត្រូ​និក គឺ​ជា​ច្បាប់​ចម្លង​ឌី​ជី​ថល​របស់​លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​ពី​ច្បាប់ ក្រ​ដាស​នា​បច្ចុប្បន្ន មាន​តម្លៃ​គតិ​យុត្តិ​ដូច​ជា​ច្បាប់​ក្រ​ដាស បាន​រក្សា​ទុក​លើ​ប្រ​ព័ន្ធ​ទិន្ន​ន័យ​របស់​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​វៀត​ណាម និង​បាន​ពិ​និត្យ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​លើ​ទំ​ព័រ​វ៉េប​សាយ​របស់​នា​យក​ដ្ឋាន​ត្រួត​ពិ​និត្យ លក្ខណៈ​បច្ចេក​ទេស​វៀត​ណាម (https://www. vr.org.vn)។

លិ​ខិត​បញ្ជាក់​អេ​ឡិច​ត្រូ​និក បង្ហាញ​គ្រប់​សព្វ​ព័ត៌​មាន​ត្រួត​ពិ​និត្យ​របស់​មធ្យោ​បាយ រួម​មាន កម្រិត​នៃ​ចំ​ហាយ​ឧស្ម័ន​ដែល​សម្រេច​បាន​តាម​ការ​កំ​ណត់ (កម្រិត ៣ កម្រិត ៤ ។ល។ ) រយៈ​ពេល​សុពល​ភាព​និង​រាល់​ព័ត៌​មាន​ពាក់​ព័ន្ធ​ផ្សេងៗ; ទន្ទឹម​នឹង​នោះ រួម​បញ្ចូល QR-code ភ្ជាប់​ទៅ​នឹង​ច្បាប់​ដែល​ស្តែង​ពី​លិ​ខិត​បញ្ជាក់​អេ​ឡិច​ត្រូ​និក​លើ​ទំ​ព័រ​វ៉េប​សាយ​របស់​នា​យក​ដ្ឋាន​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​វៀត​ណាម ដើម្បី​បម្រើ​ដល់​ការ​ត្រួត​ពិ​និត្យ (ទទួល​ស្គាល់​ជាក់​ស្តែង)។

ឆ្លង​តាម​រយៈ​នោះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មី​នា ឆ្នាំ ២០២៦ បណ្តា​មូល​ដ្ឋាន​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ទាំង​អស់​ក្នុង​ទូ​ទាំង​ប្រ​ទេស នឹង​អនុវត្ត​ផ្តល់​លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​ដោយ​ច្បាប់​អេ​ឡិច​ត្រូ​និក​សម្រាប់​មធ្យោ​បាយ ដែល​មាន​លទ្ធ​ផល​ត្រួត​ពិ​និត្យ​តាម​សំ​ណូម​ពរ​ដើម្បី​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​គោក។

ករណី​ដែល​ម្ចាស់​យាន​យន្ត​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ច្បាប់​ក្រ​ដាស មូល​ដ្ឋាន​ត្រួត​ពិ​និត្យ​លក្ខ​ណៈ​​បច្ចេក​ទេស នឹង​ផ្តិត​ជា​លិ​ខិត​បញ្ជាក់​ដោយ​ផ្ទាល់ ពី​ផ្នែក​ទន់​គ្រប់​គ្រង (មិន​ប្រើ​កាត​ផ្លាស្ទិក​ដូច បច្ចុប្បន្ន​ទៀត​ទេ) និង​បោះ​ត្រា​ទទួល​ស្គាល់​ដើម្បី​ផ្តល់​ជូន​ម្ចាស់​យាន​យន្ត។

ការ​ផ្សព្វ​ផ្សាយ​លិ​ខិត​បញ្ជាក់​ត្រួត​ពិនិត្យ​អេ​ឡិច​ត្រូ​និក នឹង​នាំ​មក​ផល​ប្រ​យោជន៍​ជា​ច្រើន​ដូច៖ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន អា​ជីវ​កម្ម ក្នុង​ការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ក្រ​ដាស​ស្នាម​របស់​មធ្យោ​បាយ; បន្ថយ​ការ​ជ្រុះ​បាត់ ខូច​លិ​ខិត​បញ្ជាក់; ប្រិត​សំ​ចៃ​ការ​បោះ​ពុម្ព​រៀង​រាល់​ឆ្នាំ​ដល់​មូល​ដ្ឋាន ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេក​ទេស​ផង; ទប់​ស្កាត់​មាន​ប្រ​សិទ្ធ​ភាព​ការ​ប្រើ​ប្រាស់​លិ​ខិត​បញ្ជាក់​ក្លែង​ក្លាយ; ជំ​នួយ​ការ​ងារ​ល្បាត ត្រួត​ពិ​និត្យ​របស់​កង​កម្លាំង​សមត្ថ​កិច្ច​។ល។ ភ្ជាប់​ចែក​រំលែក​ទិន្ន​ន័យ​បម្រើ​ការ​ផ្កាស់​ប្តូរ​ឌី​ជី​ថល។

បច្ចុប្បន្ន ទិន្ន​ន័យ​ផ្តល់​លិ​ខិត​បញ្ជាក់​ត្រួត​ពិ​និត្យ​ដល់​យាន​យន្ត រថ​យន្ត​ប្រើ​ប្រាស់ បាន​ធ្វើ​ព្រមៗ គ្នា​ពី​ប្រ​ព័ន្ធ​គ្រប់​គ្រង​របស់​នា​យក​ដ្ឋាន​ត្រួត​ពិ​និត្យ លក្ខណៈ​បច្ចេក​ទេស​វៀត​ណាម ទៅ​ក្នុង​មូល​ដ្ឋាន ទិន្ន​ន័យ​លើ​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​ក្រ​សួង​សាង​សង់ និង​ឆ្លង​តាម​ប្រ​ព័ន្ធ​រួម​បញ្ចូល​ចែក​រំ​លែក​ទិន្ន​ន័យ (LGSP) របស់​ក្រ​សួង​សាង​សង់ ដែល​ចែក​រំលែក​ទិន្ន​ន័យ​ជា​មួយ​ក្រ​សួង​នគរ​បាល ដើម្បី​អាច​នឹង​រួម​បញ្ចូល​ព័ត៌​មាន​ទៅ​ក្នុង​ប្រ​ព័ន្ធ VNeID និង VNeTraffic។

ថ្វី​ដ្បិត​ដូច្នោះ​ក្តី ទិន្ន​ន័យ​ទាំង​នេះ​មិន​ទាន់​ធានា​បាន​ការ​បំ​ពេញ​តាម​ពេល​វេលា​ជាក់​លាក់ និង​ការ​បញ្ជាក់​ដោយ​ឌី​ជី​ថល។ ការ​អនុ​វត្ត​ផ្តល់​លិ​ខិត​បញ្ជាក់​អេ​ឡិច​ត្រូ​និក អាច​នឹង​ជម្នះ​បាន​នូវ​ចំ​ណុច​ខ្វះ​ខាត​ខាង​លើ ធា​នា​ទិន្ន​ន័យ​ដែល​ត្រួត ពិ​និត្យ​យាន​យន្ត រថ​យន្ត​ប្រើ​ប្រាស់​ពិ​សេស​ឆ្លើយ តប​តាម​លក្ខ​ឋាន “ត្រូវ​គ្រប់ ស្អាត​រស់ ឯក​ភាព និង​ប្រើ​រួម” រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​ក្នុង​វិស័យ​ចរា​ចរណ៍​ដឹក​ជញ្ជូន៕

              យោង៖  chinhphu.vn - លីសៀ

ចែករំលែកអត្ថបទ