05/03/2026 - 09:44

ទី​ក្រុង​កឹង​ធើ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​លើក​កម្ពស់​គុណ​ភាព​អប់រំ 

ឆ្នាំ​សិក្សា​កន្លង ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ បាន​ជំ​រុញ​យ៉ាង​ខ្លាំង​នូវ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​គ្រប់​គ្រង​និង​បង្រៀន រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ។

ជំ​រុញ​យ៉ាង​ខ្លាំង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល លើក​កម្ពស់​គុណ​ភាព​អប់រំ។

រយៈ​ពេល​កន្លង ការ​ងារ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​វិស័យ​អប់រំ​នៅ​ទី​ក្រុង​កឹង​ធើ​មាន​ការ​វិវឌ្ឍន៍​លើ​វិស័យ​ចំ​នួន​បី​គឺ៖ ការ​គ្រប់​គ្រង បង្រៀន​និង​រៀន។ កម្រិត​មត្តេយ្យ​និង​បឋម​សិក្សា បណ្តា​មូល​ដ្ឋាន​អប់រំ​ទាំង​អស់​បាន​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង រៀប​ចំ​ផែន​ការ​និង​រចនា គម្រោង​មេ​រៀន​បង្រៀន​អេ​ឡិច​ត្រូ​និក។ កម្រិត​វិទ្យា​ល័យ រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​បាន​វិនិ​យោគ​ព្រមៗ​គ្នា។ សា​លា​រៀន​ទាំង ១០០% បាន​ភ្ជាប់​បណ្តាញ​អ៊ីន​ធឺ​ណិត​ល្បឿន​លឿន អង្គ​ភាព​ជា​ច្រើន​បាន​សាង​សង់​បន្ទប់​រៀន​ទំ​នើប​និង​ឃ្លាំង​ទិន្ន​ន័យ​សិក្សា​អន​ឡាញ។ ប្រ​ការ​គួរ​ឱ្យ​កត់​សម្គាល់​គឺ​សិស្ស​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ ១០០% មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​សិក្សា​តាម​អន​ឡាញ​និង​បង្កើត​បាន​នូវ​បំ​ណិន​សិក្សា​ក្នុង​បរិ​ស្ថាន​ឌី​ជី​ថល។

ក្នុង​វិស័យ​គ្រប់​គ្រង ផ្នែក​អប់រំ​ទាំង​មូល​តែង​ផ្សព្វ​ផ្សាយ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ​និង​សំ​ណុំ​ឯក​សារ​ឌី​ជី​ថល​នៅ​គ្រប់​មូល​ដ្ឋាន​អប់រំ​ទាំង ១០០%។ មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​អប់រំ​ឆ្លាត​វៃ (IOC) បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ដើម្បី​ជំ​នួយ​ការ​ងារ​ចង្អុល​ការ ចាត់​ចែង​និង​ត្រួត​ពិ​និត្យ។ របៀប​គ្រប់​គ្រង ស្ថិតិ​និង​របាយ​ការណ៍​បាន​អនុវត្ត​កាន់​តែ​ឆាប់​រហ័ស កាត់​បន្ថយ​សម្ពាធ​ការ​ងារ​រដ្ឋ​បាល​ដល់​សា​លា។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ថាញ់​ភូ (ឃុំ​ញូ​យ៉ា) ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​បាន​ផ្សព្វ​ផ្សាយ​ស្រប​តាម​លក្ខណៈ​ជាក់​ស្តែង។ សា​លា​បាន​ប្រ​មូល​ផ្តុំ​លើ​ការ​អភិ​វឌ្ឍ​រចនា​សម្ព័ន្ធ​ឌី​ជី​ថល កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​រួម ឌី​ជី​ថល​សិក្ខា​គា​រិក​និង​ឯក​សារ​បង្រៀន ព្រម​ទាំង​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​បង្រៀន និង​ការ​ត្រួត​ពិ​និត្យ វាយ​តម្លៃ។ គ្រូ​បង្រៀន​ទាំង ១០០% បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​សិក្សា​តាម​អ៊ីន​ធឺ​ណិត វិញ្ញា​សា​ប្រ​ឡង​ជា​ច្រើន​បាន​អនុវត្ត​នៅ​លើ​បរិ​ស្ថាន​ឌី​ជី​ថល។

លោក​គ្រូ​យឿង​សា​ផន ចាង​ហ្វាង​សា​លា ឱ្យ​ដឹង៖ “សា​លា​កំ​ណត់​ថា ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ ពិ​សេស​គឺ​សម្រាប់​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក។ យើង​ខ្ញុំ​ប្រ​មូល​ផ្តុំ​លើ​ការ​លើក​កម្ពស់​សមត្ថ​ភាព​ឌីជី​ថល​សម្រាប់​គ្រូ​បង្រៀន ណែ​នាំ​សិស្ស​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ធា​នា​សុវត្ថិ​ភាព​ក្នុង​បរិ​ស្ថាន​សិក្សា​ឌី​ជី​ថល”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្ត​ជាក់​ស្តែង បង្ហាញ​ថា ការ​ផ្សព្វ​ផ្សាយ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​នៅ​តែ​មាន​ការ​លំ​បាក​មួយ​ចំ​នួន។ យោង​តាម​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល គម្លាត​រវាង​តំ​បន់​មជ្ឈ​មណ្ឌល និង​តំ​បន់​ជន​បទ​នៅ​តែ​ជា​បញ្ហា​ប្រ​ឈម​ដ៏​ធំ។ ហេតុ​ដូច្នេះ​ហើយ ផ្នែក​អប់រំ​ចាំ​បាច់​ត្រូវ​មាន​ផែន​ការ​វិនិ​យោគ​ឱ្យ​បាន​សម​ស្រប ជា​ជំ​ហានៗ​ធ្វើ​ឱ្យ​សុក្រឹត​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ដើម្បី​ធា​នា​ថា គ្រប់​មូល​ដ្ឋាន​សិក្សា​អាច​ទទួល​បាន​និង​ទទួល​ផល​ពី​សមិទ្ធ​ផល​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល។ ទន្ទឹម​នឹង​នោះ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អា​ជីវ​កម្ម​ទូរ​គមនា​គមន៍ ដូច​ជា VNPT និង Viettel ដើម្បី​ជំ​នួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ កម្ម​វិធី​ផ្នែក​ទន់​និង​ប្រ​ព័ន្ធ​គ្រប់​គ្រង។ ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​ជា​ច្រើន​បាន​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ ជួយ​ឱ្យ​សា​លា​រៀន បន្ថយ​ការ​ចំ​ណាយ​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​និង​បង្រៀន៕

                                   ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ