មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/12/2025 - 05:25

កម្មា​ភិបាល​រៀន​សូត្រ​តាម​គំ​រូ​អ៊ំ​ ជិត​នឹង​ប្រ​ជា​ជន​ ច្បាម​មូល​ដ្ឋាន​ 

ដោយ​ជ្រួតជ្រាប​ដំបូន្មាន​អ៊ំ​៖ “កម្មា​ភិបាល​គឺ​ជា​ឫ​សគល់នៃ​ការ​ងារ​ទាំង​អស់​” ដូច្នេះ​ក្នុង​តួនាទី​ជា លេខា​សាខា​បក្ស​ និង​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ៨​A ឃុំ​វិញ​ធ្វឹងដុង​ ទី​ក្រុង​កឹង​ធើ​ លោក​យ័ញ​ឌេ តែ​ងលើ​កកម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​ ជាគំ​រូ​ និង​នាំ​មុខ​គ្រប់​សកម្ម​ភាព​និង​ចលនា​នៅ​ភូមិ​ភាគ​។​  ម៉្លោះ​ហើយ​ លោក​តែ​ងបាន​ប្រ​ជា​ជន​ស្រឡាញ់​និង​ជឿ​ទុក​ចិត្ត​។​

លោក​យ័ញ​ឌេ លេខា​សាខា​បក្ស​និង​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ គំ​រូ​ ជិត​ដិត​នឹង​ប្រ​ជា​ជន​។​

ជាមួយ​បទ​ពិសោ​ធ​ន៍​ជាង​ ១​០​ ឆ្នាំ​ក្នុង​មុខ​ តំ​ណែង​ផ្សេង​ៗ​នៅ​ក្នុង​សាខា​បក្ស​ និង​ ថ្នាក់​ដឹក​នាំ​ភូមិ​។​ ឆ្នាំ​២​០​១​៣​ លោក​ យ័ញ​ឌេ បាន​ ជ្រើស​តាំង​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ៨​A ឆ្នាំ​ ២​០​១​៨​ លោក​ក៏​បាន​កាន់​តួនាទី​ជាលេខា​សាខា​បក្ស​ភូមិ​ ៨​A រហូត​ដល់​បច្ចុ​ប្បន្ន​។​ ទោះ​បី​ក្នុង​មុខ​ តំ​ណែង​ណា​ក៏​ដោយ​ លោក​តែ​ងសម្រេច​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ ដោយ​បាន​ដឹង​ថា​ ភូមិ​ ៨​A ជាភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដោយ​ មាន​ ៣​១​៣​ គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ ដល់​ទៅ​ ២​០​៥​គ្រួ​សារ​។​ ជីវភាព​នៅ​ជួប​ការ​លំ​បាក​ ច្រើន​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ​ លោក​តែ​ងសហ ការ​យ៉ាង​សកម្ម​ជាមួយ​អង្គ​ការ​មហា​ជន​ផ្សេង​ៗ​  ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ប្រ​ជា​ជន​មាន​ជីវភាព​ ប្រ​សើរ​ឡើង​ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែ​ង៖ សហ ការ​ជាមួយ​ធនាគារ​គោល​នយោ​បាយ​ ផ្តល់​ប្រាក់​កម្ចី​ដើម្បី​គ្រួ​សារ​ខ្វះ​ខាត​មាន​លក្ខណៈ​អភិ​វឌ្ឍ​ ផលិត​ ធ្វើ​សេនា​ធិការ​នឹង​រដ្ឋ​អំ​ណា​ច​ពិនិត្យ​ឧបត្ថម្ភ​ លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ដែល​ មាន​ជីវភាព​ខ្វះ​ខាត​ រួម​ដំណើរ​និង​ចែក​រំលែក​បទ​ពិសោ​ធ​ន៍​ការ​ផលិត​ដល់​ប្រ​ជា​ជន​ជាដើម​។​ តាំង​ ពី​នោះ​មក​ ជីវភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​ជាលំ​ដាប់​ មាន​គ្រួ​សារ​ជាច្រើន​បាន​ធូរ​ធារ​អា​ស្រ័យ​ ដោយ​ការ​កសាង​ទម្រង់​ផលិត​មាន​ប្រ​សិ​ទ្ធ​ភាព​។​ ដោយ​វិធី​អនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​និង​ជាក់​ស្តែ​ង របស់​លោក​ ទើប​ជីវភាព​ប្រ​ជា​ជន​ភូមិ​ ៨​A មាន​ ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​។​ អត្រា​គ្រួ​សារ​ក្រី​ក្របាន​ ថយ​ចុះ​ពី​ ៥​០​ គ្រួ​សារ​ (ឆ្នាំ​២​០​១​៨​) មក​ត្រឹម​ ១​០​ គ្រួ​សារ​ (ឆ្នាំ​ ២​០​២​៥​)។​

មិន​ត្រឹម​តែ​ពង្រីក​តួនាទី​ជាគំ​រូ​ប៉ុណ្ណោះ​ទេ​ លោក​ យ័ញ​ឌេ នៅ​ទាំង​ឈាន​មុខ​រាល់​ការ​ចលនា​ផ្សេង​ៗ​ ក្នុង​ភូមិ​ ពិសេស​ គឺ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​ កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ​” គាត់​បាន​ចលនា​ សប្បុរ​ស​ជន​កសាង​ស្ពាន​ចំ​នួន​ ១​០​ និង​ជួស​ជុល​ ផ្លូវ​ដានក្នុង​ភូមិ​ ប្រ​វែង​សរុប​ជាង​ ២​.០​០​០​ ម៉ែ​ត្រ​ ដោយ​ថវិកា​សរុប​ជាង​ ២​ ពាន់​លាន​ដុង​។​ ជារៀង​ រាល់​ឆ្នាំ​ លោក​ចលនា​សៀវ​ភៅ​សរ​សេរ​បាន​ចំ​នួន​ ៥​០​០​ ក្បាល​សម្រាប់​សិស្ស​ក្រី​ក្រ និង​អំ​ណោយ​ ចំ​នួន​ ២​០​០​ ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក​នៅ​ក្នុង​ឃុំ​...។​

សមមិត្ត​ ង្វៀង​ហ្វីកឿង​ លេខា​គណៈ​កម្មា​ធិ​ការ​ បក្ស​ឃុំ​វិញ​ធ្វឹងដុង​ ឱ្យ​ដឹង​៖ “ក្នុង​តួនាទី​ជាលេខា​ សាខា​បក្ស​ និង​ជាប្រ​ធាន​ភូមិ​ ៨​A សមមិត្ត​ យ័ញ​ ឌេ តែ​ងតែ​សម្រេច​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​បាន​យ៉ាង​ ល្អ​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ ស្តាប់​និង​ឆ្លុះ​បញ្ចាំ​ង​បាន​ ទាន់​ពេល​ពី​ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ជាមួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណា​ច​។​ ខ្នះ​ ខ្នែង​ចលនា​ប្រ​ជា​ជន​ចូល​រួម​ក្នុង​រាល់​សកម្ម​ភាព​និង​ចលនា​ដែល​ភូមិ​ភាគ​ដាក់​ចេញ​ រួម​ចំ​ណែក​ជា មួយ​នឹង​រដ្ឋ​អំ​ណា​ច​អនុ​វត្ត​ជោគ​ជ័យ​ភារកិច្ច​សេដ្ឋ​កិច្ច​ និង​នយោ​បាយ​ក្នុង​រយៈ​ពេល​កន្លង​មក​”៕

                                   ថា​ញវ៉ាង-មេងលី

ចែករំលែកអត្ថបទ