10/03/2026 - 21:28

កងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីបើកប្រឡងភាសាជនជាតិភាគតិច 

នៅព្រឹកថ្ងៃទី ១០ ខែមីនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងប្រឡងភាសាជនជាតិភាគតិច ឆ្នាំ២០២៦។ ចូលរួមមានបេក្ខជន ៣០ រូប មកពីអង្គភាពនានាពិគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងប៉ុស្តិ៍ការពារព្រំដែនចំនួន ៥។ អង្គភាពនីមួយៗបង្កើតជាមួយក្រុម ហើយក្នុងមួយក្រុមមានសមាជិក ៥ រូប។

បេក្ខជនគ្រប់រូបនឹងចូលរួមប្រឡងខ្លឹមសារភាសាខ្មែរ ដោយមាន ២ ផ្នែក រួមមាន៖ ការប្រឡងផ្នែកបុគ្គល និងការប្រឡងជាក្រុម។ ប្រឡងផ្នែកបុគ្គល បេក្ខជនម្នាក់ៗត្រូវប្រឡងលើជំនាញ ២ យ៉ាង គឺការនិយាយនិងសរសេរ។ ចំពោះប្រឡងជាក្រុម ក្រុមនីមួយៗនឹងចូលរួមប្រឡង ២ មុខវិជ្ជា រួមមាន៖ ឆ្លើយសំណួរដោយផ្ទាល់ពីគណៈមេប្រយោគ តាមបទប្បញ្ញត្តិរបស់គណៈចាត់តាំង និងផ្នែកផ្សព្វផ្សាយតាមប្រធានបទ ដែលគណៈចាត់តាំងបានកំណត់ជាមុន។

អ្នកតំណាងចូលរួមក្នុងពិធីបើកប្រឡង។

ថ្លែងក្នុងពិធី វរសេនីយ៍ឯកបម្រុង ង្វៀងថាញឌឹង អនុប្រធានមេបញ្ជាការ នាយសេនាធិការកងទ័ពការពារព្រំដែនទីក្រុង បញ្ជាក់ថា៖ ក្នុងរយៈពេលកន្លង ការសិក្សាភាសាបរទេសនិងភាសាជនជាតិ តែងបានគ្រប់ថ្នាក់គ្រប់ផ្នែក ដោយផ្ទាល់គឺគណៈបញ្ជាការកងទ័ពការពារព្រំដែនយកចិត្តទុកដាក់ជាពិសេស។ ឆ្លងតាមរយៈនោះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានអនុវត្តតាមសេចក្តីសម្រេច សេចក្តីណែនាំ បទបញ្ជារបស់ថ្នាក់លើ សហការជាមួយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ផ្សព្វផ្សាយអនុវត្តវគ្គសិក្សាភាសាខ្មែរ ចាប់ពីកម្រិតបឋមដល់កម្រិតមធ្យម។ ការងារនេះបង្កជាមូលដ្ឋានគ្រឹះសម្រាប់ជួយដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនទីក្រុង អាចទំនាក់ទំនងជាមួយបងប្អូនជនរួមជាតិខ្មែរ បង្កើនភាពជិតស្និទ្ធនិងសាមគ្គីជនជាតិ ជំរុញចលនាការងារមហាជនលើភូមិឋានតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង ការពារព្រំដែនជាតិលើភូមិឋានដែលកងទ័ពការពារព្រំដែនទីក្រុងកំពុងគ្រប់គ្រង។

បេក្ខជនប្រឡងផ្នែកបុគ្គល ខ្លឹមសារបំណិននិយាយភាសាខ្មែរ។

តាមរយៈការប្រឡងលើកនេះ សំដៅវាយតម្លៃជាក់ស្តែងនៃការប្រើប្រាស់ភាសាខ្មែរក្នុងការសិក្សានិងការបំពេញភារ​កិច្ច​ជាប្រចាំ នៅក្នុងអង្គភាពរបស់កម្មាភិបាលនិងយុទ្ធជនអង្គភាពនី​មួយ​ៗ។ ព្រមជាមួយនោះ លទ្ធផលនៃការប្រឡង គឺជាមូលដ្ឋានគ្រឹះសម្រាប់ជ្រើសរើសកងជួរចូលរួមក្នុងការប្រកួតប្រជែងភាសាជនជាតិភាគតិច អាស្រ័យដោយគណៈបញ្ជាការដ្ឋានកងទ័ពការ​ពារ​ព្រំដែន ចាត់តាំងឡើងនៅគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៅចុង​ខែ​មីនាខាងមុខនេះ៕

យ៉ីអាញ-ពេជ្រសឿន

ចែករំលែកអត្ថបទ