ស្ថិតក្នុងបរិយាកាសរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញង៉ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានបើកកម្មវិធីសម្រស់និទាឃរដូវតំបន់ចម្ការនិងសួនសៀវភៅនិទាឃរដូវ។ អញ្ជើញចូលរួមមាន លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
.gif)
អ្នកតំណាងទាំងឡាយកាត់ខ្សែបូបើកកម្មវិធីសម្រស់និទាឃរដូវតំបន់ចម្ការ។ រូបថត៖យ្វីខោយ
កម្មវិធីសម្រស់និទាឃរដូវ ឆ្នាំ២០២៦ ឧទ្ទេសនាមដល់ភ្ញៀវទស្សនាទម្រង់បេតិកភណ្ឌវប្បធម៌ដែលមានលក្ខណៈពិសេសនៃតំបន់វាលរាបទន្លេគឺវឡុង រួមមាន៖ របរសិប្បកម្មប្រពៃណី ម្ហូបអាហារប្រពៃណី បង្ហាញនិងឧទ្ទេសនាមពីម្ហូបអាហារប្រពៃណីនៃបុណ្យចូលឆ្នាំថ្មីវៀតណាម សិល្បៈអក្ខរាវិចិត្រវៀត ឧទ្ទេសនាមផលិត OCOP ផ្សព្វផ្សាយផលិតផលបោះពុម្ព ផលិតផលទេសចរណ៍របស់ទីក្រុងកឹងធើ។ ជារៀងរាល់រាត្រី ក៏មានការសម្តែងសិល្បៈប្រពៃណីមានដូច៖ ចម្រៀងកឹងធើ ច្រៀងបំពេ ចម្រៀងតៃទឺ ភ្លេងប្រពៃណី សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណី សម្តែងបង្ហាញពីក្បាច់គុនបុរាណវៀតណាម…។
កម្មវិធីសម្រស់និទាឃរដូវតំបន់ចម្ការ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ដោយឡែកសកម្មភាពអក្ខរាវិចិត្រ នឹងប្រព្រឹត្តទៅរហូតដល់ទី៥ ខែ១(តាមចន្ទគតិវៀតណាម)នៅសារមន្ទីរទីក្រុងកឹងធើ អាសយដ្ឋានលេខ០១ វិថីហ្វាប៊ិញ សង្កាត់និញកេវ។
ក្នុងថ្ងៃនេះដែរ ថ្នាក់ដឹកនាំទីក្រុងនិងអ្នកតំណាងទាំងឡាយបានធ្វើពិធីបណ្តុះពន្លកសួនចំណេះដឹង បើកជាផ្លូវការសួនសៀវភៅបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញង៉។
អញ្ជើញមកសួនសៀវភៅនិទាឃរដូវ ភ្ញៀវទេសចរនឹងបានទស្សនាកម្រងសមុច្ច័យសៀវភៅដ៏មានតម្លៃរបស់អ្នកធ្វើសមូហកម្ម ជាពិសេសគឺសាស្ត្រាស្លឹករឹតដែលជាទម្រង់បេតិកភណ្ឌដ៏វិសេសវិសាលជាមួយបច្ចេកទេសចារអក្សរយ៉ាងផ្ចិតផ្ចង់លើស្លឹករឹត។ ជារៀងរាល់ថ្ងៃ សួនសៀវភៅនិទាឃរដូវក៏មានកម្មវិធីជួបពិភាក្សាជាមួយវាគ្មិនដែលជាអ្នកធ្វើសមូហកម្មជុំវិញប្រធានបទអំពីសៀវភៅនិងវប្បធម៌អំណាន។
សួនសៀវភៅនិទាឃរដូវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅរមណីយដ្ឋានតាវដាង សង្កាត់និញកេវ (ខាងមុខសារមន្ទីរទីក្រុងកឹងធើ៕
ប្រភព៖baocantho.com.vn-មុនី