មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/01/2026 - 09:22

"ស្ពាន​តភ្ជាប់​" ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិ​ច​នៅ​ទី​ក្រុង​កឹង​ធើ​ កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​មិន​ត្រឹម​តែ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ពួក​គាត់​ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​ក្នុង​ការ​នាំ​យក​នូវ​គោល​ការណ៍​របស់​បក្ស​ និង​គោល​នយោ​បាយ​របស់​រដ្ឋ​ចូល​ក្នុង​ជីវ​ភាព​ រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ទៀត​ផង។​

លោក​លី​តូង​ (ខាង​ស្តាំ) អ្នក​មាន​ប្រិយ​ភាព​នៅ​មណ្ឌល​ ១៥ សង្កាត់​អូរ​ម៉ូង។​

ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជាង​ ១៥​ ឆ្នាំ​បន្ត​បន្ទាប់​ លោក​ លី​តូង​ នៅ​មណ្ឌល​ ១៥ សង្កាត់​អូរ​ម៉ូង​ (កើត​ឆ្នាំ​ ១៩៤៧) ដែល​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សង្វរ​ពោធិ​ញ្ញាណ តែង​ពង្រីក​យ៉ាង​ល្អ​នូវ​តួនា​ទី​របស់​ខ្លួន។​ លោក​មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ចលនា​ពុទ្ធ​បរិស័ទ​ឱ្យ​ថែ​រក្សា​ទំ​នៀម​ទម្លាប់​ ភា​សា​ អក្សរ​សាស្ត្រ​ និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជាស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ផង​ដែរ។​

លោក​លី​តូង​ ឱ្យ​ដឹង៖ “ខ្ញុំ​តែង​តាំង​ចិត្ត​ថា​ ខ្លួន​ត្រូវ​តែ​ប្រឹង​ប្រែង​ធ្វើ​ជា​គំរូ​ ដើម្បី​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​សាម​គ្គី​គ្នា​ យក​ចិត្ត​ទុក​ដាក់​ពល​កម្ម​ផលិត​ និង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។​ នៅ​ពេល​ភូមិ​ស្រុក​ស្រុះ​ចិត្ត​គំ​និត​គ្នា​ នោះ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​មាមីង​នឹង​កាន់​តែ​បាន​ស្ថិរ​ភាព​និង​លើក​កម្ពស់​ជា​ពុំ​ខាន”។​

ក៏​ជា​បុគ្គល​គំ​រូ​មួយ​រូប​ដែរ​ លោក​យឿង​ស៊ី​ឋាន​ នៅ​ភូមិ​ប្រ​ឡាយ​ទឹក​ ឃុំ​ញ៉ូ​យ៉ា (អតីត​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ​ចាស់) ជា​មួយ​បទ​ពិសោធន៍​ជា​កម្មា​ភិបាល​ចូល​និវត្តន៍​ បក្ខ​ជន​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ព្រែក​អណ្តើក លោក​តែង​យក​ចិត្ត​ទុក​ដាក់​កសាង​ទំ​នាក់​ទំ​នង​ ជិត​ស្និទ្ធ​រវាង​ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ និង​ប្រ​ជា​ជន។​ អា​ស្រ័យ​លើ​ប្រិយ​ភាព​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ រាល់​សកម្ម​ភាព​ប្រតិ​បត្តិ​សាសនា​ក្នុង​វត្ត​កាន់​តែ​មាន​របៀប​រៀប​រយ។​ រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ មក​នេះ​ លោក​ថែម​ទាំង​ចូល​រួម​បង្ហាត់​បង្រៀន​ ពុទ្ធិក​បឋម​សិក្សា​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត។​ ទន្ទឹម​នឹង​នោះ​ នៅ​រាល់​ថ្ងៃ​សីល​ លោក​តែង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឱ្យ​អនុ​វត្ត​តាម​គោល​មា​គ៌ា​ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​

លោក​យឿង​ស៊ី​ឋាន​ បាន​ឱ្យ​ដឹង​ ក្តី​រីក​រាយ​ដ៏​ធំ​បំ​ផុត​របស់​លោក​ គឺ​បាន​ឃើញ​មា​មីង​ប្រឹង​ប្រែង​ពល​កម្ម​ផលិត​ និង​រួម​វិភាគ​ទាន​កសាង​វត្ត​អា​រាម​ឱ្យ​កាន់​តែ​មាន​សោ​ភណ​ភាព។​ ចំ​ពោះ​លោក​នេះ​ មិន​ត្រឹម​តែ​ជា​គ្រឹះ​ដ៏​សំ​ខាន់​របស់​ព្រះ​ពុទ្ធ​សាស​នា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​មាន​ប្រិយ​ភាព​ម្នាក់​នៅ​ភូមិ​ភាគ​ផង​ដែរ។​

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​កិច្ច​ការ​ជន​ជាតិ​និង​សាស​នា​ លោក​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ជូន​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជា​ច្រើន។​

លោក​ង្វៀង​ក្វឹក​ហ៊ឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញ៉ូយ៉ា មាន​ប្រ​សាសន៍៖ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​ បាន​រួម​ចំ​ណែក​បង្ក​ភាព​ផុស​ផុល​ជា​វិជ្ជ​មាន​ក្នុង​សហ​គមន៍។​ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែ​ង ពួក​គាត់​បាន​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្តាប់​បាន​ទាន់​ពេល​នូវ​បំ​ណង​ប្រាថ្នា​របស់​មា​មីង​។​ នេះ​គឺ​ជា​កម្លាំង​ដ៏​សំ​ខាន់​ជំ​នួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ក្នុង​ការ​កសាង​ភូមិ​ឋាន​ឱ្យ​មាន​ស្ថិរ​ភាព​និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព៕

                                        វឌ្ឍា-ថាច់​ធី

ចែករំលែកអត្ថបទ