មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/02/2026 - 07:21

នារី​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ 

ដោយ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ ជាគំ​រូ​ ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ក្នុង​រយៈ​ពេល​កន្លង​ បាន​ជួយ​ឱ្យ​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​កាន់​តែ​រីក​ចម្រើន​ជា​លំ​ដាប់ សន្តិ​សុខ​សណ្តាប់​ធ្នាប់​មាន​ភាព​លំ​នឹង​ទាំង​អស់​នេះ​ គឺ​ជា​ការ​បញ្ជាក់​ពី​ប្រ​ជា​ជន​និង​ថ្នាក់​ដឹក​នាំ​ចំ​ពោះ​បង​ស្រី​សើុង​ធី​ហ៊ុង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កំ​ពង់​ទ្រព្យ​A ឃុំ​អា​ង​និញ ទី​ក្រុង​កឹង​ធើ។​

   បង​ស្រី​សើុង​ធី​ហ៊ុង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ជិត​ដិត​នឹង​ប្រ​ជា​ជន​។​

បង​ស្រី​ បាន​ចូល​រួម​ការ​ងារ​ក្នុង​សមា​គម​នារី​ភូមិ​ តាំង​ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ ២០០៨ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ធ្វើ​ជា​ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​កំ​ពង់​ទ្រព្យ​ A​។ ពេល​ចូល​រួម​សកម្ម​ភាព​សមា​គម​ បង​ស្រី​បាន​ពង្រីក​ឧត្តម​ភាព​តាម​រយៈ​ការ​ចល​នា ព្រម​ទាំង​ខ្នះ​ខ្នែង​ ជិត​ដិត បាន​ជួយ​ឱ្យ​បង​ស្រី​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​បង​ប្អូន​សមា​ជិកា និង​ប្រ​ជា​ជន​ក្នុង​ភូមិ ម៉្លោះ​ហើយ ឆ្នាំ ២០២២ បង​ស្រី​បាន​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​តាំង​ធ្វើ​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កំ​ពង់​ទ្រព្យ​ A។ ពេល​បាន​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ទំ​នុក​ចិត្ត​ បង​ស្រី​រឹត​តែ​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ល្អ​នូវ​តួនា​ទី​របស់​ខ្លួន។ បង​ស្រី​ហ៊ុង ចែក​រំ​លែក៖ “ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន។​ ជា​មួយ​នឹង​តួនា​ទី​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ខ្ញុំ​តែង​ច្បាម​មូល​ដ្ឋាន ស្វែង​យល់​ ស្តាប់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​នូវ​គោល​ការ​ណ៍ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។​ ពិ​សេស សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​ក្នុង​ភូមិ​ភាគ​ ដើម្បី​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព។​ ចំ​ពោះ​គ្រួ​សារ​ខ្វះ​ដើម​ទុន​ បង​ស្រី​ធ្វើ​បញ្ជី​ឈ្មោះ​ឧទ្ទេស​នាម​បុល​ទុន​អា​ទិភាព​ ដើម្បី​វិនិ​យោគ​លើ​ការ​ជួញ​ដូរ​និង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ល។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​មាន​ភាព​វិវត្ត​ន៍ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ផ្តើម​ពី​ ៤២ គ្រួ​សារ​ក្រី​ក្រ (ឆ្នាំ​២០២២) ថយ​ចុះ​នៅ​៣​គ្រួ​សារ​ (ឆ្នាំ​២០២៥)”។​

រូប​រាង​សម​សួន​ រួស​រាយ​រាក់​ទាក់​ ដូច្នេះ​ បង​ស្រី​ហ៊ុង តែង​បង្កើត​បាន​ចំ​ណា​ប់​អា​រម្មណ៍​ចំ​ពោះ​អ្នក​ដ​ទៃ ដោយ​សារ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​របស់​កម្មា​ភិ​បាល​ ជិត​ដិត​ប្រ​ជា​ជន​ គោ​រព​ប្រ​ជា​ជន​។​អា​ស្រ័យ​ការ​ជិត​ដិត​និង​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ ដូច្នេះ នៅ​រាល់​សកម្ម​ភាព​បំ​ផុស​ចលនា​របស់​ភូមិ តែង​ទទួល​បាន​ការ​ឯក​ភាព​ខ្ពស់ បំ​ផុត​គឺ​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​។​ តាម​ប្រ​សាសន៍ បង​ស្រី​ហ៊ុង ជា​ច្រើន​ឆ្នាំ​កន្លង​ ខ្ញុំ​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​នានា​ចល​នា​កម្លាំង​ពល​កម្ម​រាប់​ពាន់​ថ្ងៃ ដើម្បី​សាង​សង់​ស្ពាន​ចំ​នួន​២ និង​ផ្លូវ​បេ​តុង ៤​ខ្សែ​ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត​១​ពាន់​លាន​ដុង ក្នុង​មួយ​ឆ្នាំ​ចល​នា​ឧបត្ថម្ភ​អំ​ណោយ​ជាង​៦០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​។ល។​ ក្នុង​គោល​បំ​ណង​លើ​ក​ទឹក​ចិត្ត ចែក​រំលែក​និង​ធ្វើ​ឱ្យ​សាយ​ភាយ​តម្លៃ​ស្មារតី​ “ស្លឹក​ជា​ ពាស​ស្លឹក​ដាច់” ដល់​សហ​គមន៍។​

និយាយ​អំ​ពី​បង​ស្រី​សើុង​ធី​ហ៊ុង សម​មិត្ត​ចូវ​ង៉ុក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អា​ង​និញ បញ្ជាក់៖ “ជា​មួយ​នឹង​តួនា​ទី​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ បង​ស្រី​ហ៊ុង តែង​លើ​ក​កម្ពស់​ស្មារតី ទទួល​ខុស​ត្រូវ​ ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង អនុ​វត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។​ ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​របស់​ភូមិ​នា​បច្ចុប្បន្ន​ ក្រៅ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ ក៏​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​បង​ស្រី​ សើុង​ធី​ហ៊ុង នាពេល​កន្លង”៕                        

                                         ថា​ញវ៉ាង-មុនី​

ចែករំលែកអត្ថបទ