ជនរួមជាតិខ្មែរនៅណាមបូ មានជីវភាពវប្បធម៌យ៉ាងសម្បូរបែប។ ប្រការនេះ បានបង្ហាញតាមរយៈបទចង្រៀង សុភាសិត ល្បែងប្រជាប្រិយ របាំប្រពៃណី និងទាំងក្នុងម្ហូបអាហារ។ តាំងពីមុខម្ហូបប្រចាំថ្ងៃដល់មុខម្ហូបក្នុងពិធីបុណ្យទាន ក្នុងមុខម្ហូបនីមួយៗសុទ្ធតែមានសញ្ញាសម្គាល់ដោយឡែករបស់សហគមន៍។ ក្នុងចំណោមនោះ នំខ្ញីគឺជាប្រភេទនំពិសេស តែងមានវត្តមានក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ និងពិធីមង្គលការរបស់ជនរួមជាតិខ្មែរ។

នេះគឺជានំខ្ញីដែលបានរចនារួចរាល់។
នំខ្ញីមិនត្រឹមតែសម្រាប់បរិភោគ ឬទទួលភ្ញៀវប៉ុណ្ណោះទេ នៅទាំងបានប្រជាជនប្រើប្រាស់សម្រាប់តុបតែងក្នុងពិធីបុណ្យប្រពៃណី ដូច៖ បុណ្យចូលឆ្នាំថ្មីឬបុណ្យសែនដូនតា ពិសេសនៅក្នុងពិធីមង្គលការរបស់ជនរួមជាតិខ្មែរ គឺមិនអាចខ្វះនំពិសេសនេះនៅលើអាសនៈដូនតាឡើយ។ ដើម្បីបន្ថែមភាពថ្កុំថ្កើងដល់អាសនៈ ដូនតា គេច្រើនតែបិទនំដែលចៀនរួចលើបន្ទះឫស្សី បន្ទាប់មកដោតចូលកំណាត់ដើមចេក ឬដី ពូតដែលបិទដោយក្រដាសក្រហម។ ការដាក់តាំងនេះ មិនត្រឹមតែបង្កភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះដូនតាក្នុងពិធីមង្គលការផងដែរ។ តាមជំនឿរបស់មាមីងខ្មែរ មើមខ្ញីដែលបែកខ្នែងច្រើនតំណាងឱ្យភាពជិតស្និទ្ធ យូរអង្វែង និងការកើតកាលវាលគុម្ព។
ដើម្បីធ្វើនំខ្ញី ជនរួមជាតិខ្មែរប្រើគ្រឿងផ្សំ ដូចជា ម្សៅអង្ករដំណើប ស៊ុតមាន់ ឬស៊ុតទានិងស្ករ។ល។ ក្នុងដំណើរការធ្វើនំ ការច្នៃរូបភាព ចាត់ទុកថា ជាជំហានដ៏លំបាកបំផុត អ្នកធ្វើនំត្រូវតែមានបទពិសោធន៍ និងដៃដ៏ប៉ិនប្រសប់ដើម្បីធ្វើនំឱ្យស្មើនិងស្អាត។ ក្រោយពីច្នៃរូបរួចដាក់នំចូលក្នុងខ្ទះប្រេងកំពុងពុ។ ពេលចៀន គប្បីដុតភ្លើងតូចល្មមដើម្បីឱ្យនំឆ្អិនស្មើរីកស្អាត ស្រួយ តែមិនខ្លោច។ ពេលដាក់ចូលប្រេងពុះ នំរីកបន្តិចម្តងៗ ហើយប្រែជាពណ៌លឿងត្នោត។ អ្នកចៀនត្រូវតែដុតភ្លើងឱ្យស្មើដើម្បីនំឆ្អិនស្រួយពីខាងក្នុងចេញមកក្រៅដោយមិនខ្លោច។
ទោះជានំខ្ញីធ្វើឡើងពីគ្រឿងផ្សំសាមញ្ញៗក៏ដោយ នំមានក្លិនក្រអូប ម្លាន់និងឆ្ងាញ់ដែរ។ ប្រភេទនំនេះ សម្រាប់បរិភោគផងនិងជាគ្រឿងតុបតែងផង ជាពិសេស នៅទាំងឆ្លុះបញ្ចាំងពីកត្តា បន្តពូជពង្សនៅក្នុងទស្សនៈមាមីងខ្មែរ។ នំខ្ញីក៏បង្ហាញពីការប៉ិនប្រសប់របស់ស្ត្រីខ្មែរ អ្នកដែលបានអភិរក្ស និងផ្ទេរបន្តរូបមន្តធ្វើនំពីមួយជំនាន់ទៅមួយជំនាន់។
សព្វថ្ងៃនេះ នំខ្ញីនៅតែបានជនរួមជាតិខ្មែរធ្វើក្នុងឱកាសពិធីបុណ្យទាន ពិធីមង្គលការនិងការប្រជុំជីវភាពសហគមន៍ ហើយក៏កម្រឃើញនៅលើទីផ្សារដែរ។ នេះគឺជានំដែលមានលក្ខណៈពិសេសមួយដែលផ្សារភ្ជាប់នឹងជីវភាព ទំនៀម ទម្លាប់របស់សហគមន៍។ តាមរយៈការធ្វើនិងដាក់តាំងនំខ្ញី ជនរួមជាតិខ្មែរបានបង្ហាញពីការគោរពចំពោះបុព្វបុរស និងការអភិរក្សលក្ខណៈប្រជុំជីវភាពប្រពៃណីរបស់ជនជាតិ៕
វឌ្ឍា-មេងលី