មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/12/2025 - 05:46

លោ​កថា​ច់យ៉ឹង អ្នក​មាន​ប្រិយ​ភាព​អស់​ពី​ចិត្ត​ចំ​ពោះ​សហ​គម​ន៍ 

អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​ ក្នុង​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​ លោ​កថា​ច់យ៉ឹង នៅ​ភូមិ​ក្រ​សាំង​ សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ បាន​ចូល​រួម​សកម្ម​ភាព​សង្គម​ និង​រួម​ចំណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។

  លោ​កថា​ច់យ៉ឹង អ្នក​មាន​ប្រិយ​ភាព​ភូមិ​ក្រ​សាំង​។

ដោយបាន​ការ​ជឿ​ទុក​ចិត្ត​ជា​អ្នក​មាន​ប្រិយ​ភាព​ តាំង​ពី​ឆ្នាំ​ ២០១៣ មក​ទល់​បច្ចុប្បន្ន​ ថ្វី​ដ្បិត​តែ​មាន​អាយុ​ដល់​ទៅ​ ៧៥ ឆ្នាំហើយ​ក៏​ដោយ​ ប៉ុន្តែ​លោ​កថា​ច់យ៉ឹង នៅ​តែ​បន្ត​ចូល​រួម​ជា​ប្រ​ចាំ​ក្នុង​សកម្ម​ភាព​សង្គម​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ លោក​តែង​ធ្វើ​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​រដ្ឋ​អំ​ណាច​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​។

ជា​អ្នក​យល់​ដឹង​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​និង​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ លោ​កថា​ច់យ៉ឹង តែង​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​លអំ​ពី​ច្បាប់​ កម្ម​វិធី​គោល​ដៅ​ជាតិ​ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថលជា​ប្រ​ចាំ​។ ឆ្លង​តាម​រយៈ​នោះ​ លោក​សកម្ម​ផ្សព្វ​ផ្សាយ​និង​ចលនា​មា​មីង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សន្សឹម​ លុប​បំបាត់​ទម្លាប់​ឱន​ថយ​ កសាង​គ្រួ​សារ​អារ្យ​ធម៌​និង​ជឿន​លឿន​។

មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ​ លោ​កថា​ច់យ៉ឹង នៅ​ទាំង​ជា​សមាជិក​នៃ​ក្រុម​សម្រប​សម្រួល​ភូមិ​ក្រ​សាំង​ទៀត​ផង​។ មធ្យម​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ក្រុម​បាន​ទទួល​និង​សម្រប​សម្រួល​ពី​ ១-៣ ករណី​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ ជម្លោះ​គ្រួ​សារ​និង​រៀប​ការ​មិន​ទាន់​គ្រប់​អាយុ​។ ជា​មួយ​នឹង​ការ​និយាយ​ស្តីស្មោះ​ត្រង់​ មាន​មនោ​សញ្ចេតនា​និង​ការ​ពន្យល់​វែក​ញែក​ច្បាស់​លាស់​ មាន​ករណី​ជា​ច្រើន​បាន​ដោះ​ស្រាយ​សម្រេច​នៅ​មូល​ដ្ឋាន​តែ​ម្តង​ បន្ថយ​ការ​ផ្តឹង​ផ្តល់​អូស​បន្លាយ​។ ទន្ទឹម​នឹង​នោះ​ លោក​នៅ​ទាំង​ធ្វើ​សេ​នា​ធិ​កា​រនិង​សហ​ការ​ជា​មួយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។

ក្រៅ​ពី​នោះ​ លោ​កថា​ច់យ៉ឹង នៅ​ទាំង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ដើម្បី​បើក​ផ្លូវ​ជន​បទ​ប្រ​វែង​ជាង​ ៤០០ ម៉ែ​ត្រ​។ ដោយ​ឡែក​គ្រួ​សា​រលោក​បរិច្ចាគ​ដី​ជាង​ ២០០ ម៉ែ​ត្រ​ដើម្បី​បើក​ផ្លូវ​និង​២៥ម៉ែ​ត្រ​កា​រ៉េ​សាង​សង់​អគារ​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍។

ទន្ទឹម​នឹង​ការ​ងារ​សង្គម​ លោ​កថា​ច់យ៉ឹង ថែម​ទាំង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​ត្រួត​ពិនិត្យ​នៃ​សហ​ករណ៍​ខ្ទឹម​ក្រ​ហម​វិញ​ចូវ លោក​តែង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​សកម្ម​ភាព​របស់​សហ​ករណ៍​ ធានា​អនុ​វត្ត​តាម​ការ​កំ​ណត់​ និង​តម្លា​ភាព​។ សហ​ករណ៍​អនុ​វត្ត​ធានា​ទិញ​ខ្ទឹម​ក្រ​ហម​ហូឡង់​ ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ច្បាស់​លាស់​ បង្ក​លក្ខ​ណៈសម្រាប់​គ្រួ​សារ​ក្រី​ក្រ​ស្ងប់​អា​រម្មណ៍​ដាំ​ដុះ​ និង​ធានា​កិត្យានុ​ភាព​សម្រាប់​មា​មីង​នៅ​ពេល​ចូល​រួម​ទម្រង់​។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ធី​ហ្វា​ប៊ិញ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ លោក​ថាច់យ៉ឹង គឺ​ជា​អ្នក​មាន​ប្រិយ​ភាព​ឆ្នើម​ជា​គំ​រូ​ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​គោរព​ពាក្យ​សម្ដី​ ជា​ស្ពាន​តភ្ជាប់​របស់​រដ្ឋ​អំ​ណាច​ក្នុង​ការ​ចលនា​មហា​ជន​។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​ស្ងើច​សរ​សើ​រនិង​កត់​សម្គាល់​ការ​រួម​ចំណែក​របស់​លោ​កថា​ច់យ៉ឹង”។

ជា​មួយ​ការ​រួម​ចំណែក​នោះ​ លោ​កថា​ច់យ៉ឹង ទទួល​បាន​ប័ណ្ណ​សរសើរ​ជា​ច្រើន​ពី​គ្រប់​លំ​ដាប់​ថ្នាក់​ សក្តិ​សម​ជា​គំ​រូ​អ្នក​មាន​ប្រិយ​ភាព​ឆ្នើម​ រួម​ចំណែក​កសាង​សង្កាត់​វិញ​ចូវពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​និង​សុខ​សាន្ត​៕

                                     ហុង​តើ​-មេ​ងលី​

ចែករំលែកអត្ថបទ