ផ្កាប់ក្រឡប៊ឺដើម្បីងាយស្រួលយក
នេះគឺតិចនិកដ៏ល្អមួយដើម្បីប្រិតសំចៃពេលវេលាក្នុងការចម្អិនអាហារ។ ពេលផ្កាប់ចុះប៊ឺនឹងធ្លាក់មកមាត់ក្រឡ លោកអ្នកនឹងងាយស្រួលដួសយកចេញដោយមិនខាតពេលវេលាច្រើន។

រូបជាឧទាហរណ៍។
តិចនិកបើកគម្របដបក្រឡជាប់តឹងដោយ ប្រើទឹកក្តៅ
មានប្រភេទដបក្រឡជាច្រើនដែលដាក់វត្ថុរាវមានគម្របពិបាកបើក ពេលទើបទិញមកឬក៏ពេលបិទគម្របតឹងពេក។ ចាក់ទឹកក្តៅ (ប្រមាណ៥០អង្សា C ) ចូលក្នុងចានគោមឬចានដែក។ ផ្កាប់ដបក្រឡចុះទៅក្នុង ចានគោមទឹកក្តៅរយៈពេលពី ១-២ នាទី។ បន្ទាប់មកយកចេញ រួចជូតឱ្យស្អាតហើយបើកគម្របបានធម្មតា។
ធ្វើឱ្យកាហ្វេ ឬចានសម្លឆាប់ត្រជាក់
ដើម្បីកុះឱ្យរលាកដោយគ្រឿងអាហារក្តៅ គប្បីយកស្លាបព្រាលោហធាតុមួយដាក់ចូលម្ហូបអាហារដែលក្តៅ។ ពីព្រោះលោហធាតុ សាយភាយកម្តៅបានល្អ ដើម្បីកុំឱ្យអណ្តាតរបស់លោកអ្នករលាកដោយវិធីដាក់ស្លាបព្រាទៅក្នុងចំណីឬសម្លក្តៅដែលលោកអ្នកបរិភោគ។ លោហធាតុសាយភាយកម្តៅចេញមកខាងក្រៅបានល្អជាងកែវឬចានដែលតម្កល់វត្ថុរាវរបស់លោកអ្នក។
តិចនិកកម្ចាត់ធុំក្លិនក្នុងថតបង្កកទូត្រជាក់ មានប្រសិទ្ធភាព
ថតបង្កកទូត្រជាក់បន្ទាប់ពីប្រើប្រាស់មួយរយៈ អាចនឹងឃើញមានស្នាមប្រឡាក់ ពិសេសគឺចំហាយធុំក្លិនឆ្អាបពីត្រីសាច់។ ធ្វើឱ្យចំណីអាហារផ្សេងទៀតក៏ធុំក្លិនដែរ ដូច្នេះ ធ្វើយ៉ាងណាដើម្បីកម្ចាត់ធុំក្លិនទាំងនេះ? វិធីណាខ្លះដើម្បីអនាម័យទូត្រជាក់បានឆាប់រហ័ស និងខាតបង់តិចបំផុត? ប្រើសំបកក្រូចថ្លុង ឬសំបកក្រូចឃ្វិចមានផ្ទុកប្រេងក្រអូបធម្មជាតិ ដូច្នេះអ្នកអាចយកសំបកក្រូចឃ្វិច ក្រូចថ្លុងទៅលាងឱ្យស្អាត និងជូតឱ្យស្ងួត រួចដាក់នៅជ្រុងៗក្នុងទូទឹកកក។ បន្ទាប់ពី ៣ ថ្ងៃ សំបកក្រូចទាំងនោះនឹងបឺតយកក្លិនមិនល្អនៅក្នុងទូទឹកកកអស់...៕
យោង៖ Internet - ប្រែសម្រួល៖ លីសៀ