មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/02/2026 - 06:46

បក្ខ​ជន​គំ​រូ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ 

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិ​យា​បថ​ហូ​ជី​មិញ​ តាម​រយៈ​ការ​ងារ​ជាក់​ស្តែ​ង ពិត​ប្រា​កដ​ បង​លីវ​មិញ​កឿង​ អនុ​លេខា​សា​ខា​បក្ស​ភូមិ​ដៀង​ហ្វា ឃុំ​ធើយ​ឡាយ​ ទី​ក្រុង​កឹង​ធើ​ តែង​ជា​គំរូ​ឈាន​មុខ​និង​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន។​

បង​លីវ​មិញ​កឿង​ គំ​រូ​បក្ខ​ជន​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ។​

ភូមិ​ដៀង​ហ្វា​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​ ៤៧,១៩% នៃ​ចំ​នួន​ប្រ​ជា​ជន ជីវ​ភាព​ប្រ​ជា​ជន​សំ​ខាន់​ផ្អែក​លើ​ការ​ផលិត​កសិកម្ម​ អត្រា​គ្រួ​សារ​ក្បែរ​ក្រនៅ​មាន​កម្រិត​ខ្ពស់។​ ក្នុង​បរិ​ការណ៍​នោះ​ បង​លីវ​មិញ​កឿង​ អនុ​លេខា​សា​ខា​បក្ស​ភូមិ​ដៀង​ហ្វា តែង​ខ្នះ​ខ្នែង​សហ​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​ក្នុង​ការ​ផលិត​កសិកម្ម​ បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឈើ​ដំ​ណាំ ពង្រីក​ការ​ចិញ្ចឹម​សត្វ​ សំ​ដៅ​លើក​កម្ពស់​ទិន្ន​ផល បង្កើន​ប្រាក់​ចំ​ណូល​និង​បង្ករ​ការ​ងារ​ធ្វើ​ ជូន​ពល​ករ​ជន​បទ។​

ក្រៅ​ពី​នេះ​ បង​ថែម​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​ អនុ​វត្ត​ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ” បន្ត​រក្សា​របៀប​រៀប​រយ​ ចុះ​ឈ្មោះ​ពិនិត្យ​ជ្រើស​រើស​គ្រួ​សារ​ វប្ប​ធម៌​រៀង​រាល់​ឆ្នាំ។​ អា​ស្រ័យ​ដោយ​ការ​យល់​ស្រប​របស់​ប្រ​ជា​ជន អត្រា​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន ជា​គ្រួ​សារ​វប្ប​ធម៌​របស់​ភូមិ​មាន​ជាង ៩៨% រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ កសាង​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​សាម​គ្គី​គ្នា។​ បង​ក៏​ជា​កម្មា​ភិបាល​មួយ​រូប​ក្នុង​ចំ​ណោម​កម្មា​ភិ​បាល​ដែល​ឈាន​មុខ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ”។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្លូវ​គមនា​គមន៍​ជន​បទ​ភូមិ​ដៀង​ហ្វា បាន​ជួស​ជុល​និង​កសាង​ស្ពាន​ឆ្លង​ប្រ​ឡាយ​ដៀង​ហ្វា សរុប​ទឹក​ប្រាក់​ជាង ១ ពាន់​លាន​ដុង; ដំ​ឡើង​អំ​ ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចំ​នួន​ ៨៩ ដើម​ ដោយ​មាន​ប្រ​វែង​ ដង​ផ្លូវ​ ៣,៦ គីឡូ​ម៉ែត្រ រួម​ចំ​ណែក​ញុាំង​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ស្រស់​បំ​ព្រង​ សុវត្ថិ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ក្នុង​អា​ណត្តិ​កន្លង​ បង​បាន​ធ្វើ​សេនា​ធិការ​ សំ​ណើ​ចលនា​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ ២ គ្រួ​សារ ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​គិត​ ជា​តម្លៃ​ទឹក​ប្រាក់​ជាង ១០០ លាន​ដុង​ និង​ផ្ទះ​មិត្ត​រួម​កង ២ ខ្នង​ តម្លៃ ១៦០ លាន​ដុង។​ ទន្ទឹម​នឹង​នោះ នា​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​និង​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​  បង​រួម​ជា​មួយ​នឹង​សាខា​បក្ស​ចលនា​អំ​ណោយ​បាន​៣០ ចំ​ណែក​ជូន​គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ខ្វះ​ខាត​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ១៥ លាន​ដុង។​

បង​កឿង​ ចែក​រំលែក៖ “រៀន​សូត្រ​តាម​អ៊ំ​ គឺ​អនុ​វត្ត​ល្អ​គ្រប់​ការ​ងារ​ដែល​បាន​ប្រ​គល់​ជូន​ តែង​ចាត់​ទុក​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ជា​ធំ។ ជា​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​ត្រូវ​តែ​ជិត​ដិត​នឹង​ប្រ​ជា​ជន ស្តាប់​ប្រ​ជា​ជន​និង​រួម​ជាមួយ​ប្រ​ជា​ជន​ដោះ​ស្រាយ​ការ​លំ​បាក”។​

លោក​ ហ្វិញ​ថាញ​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធើយ​ឡាយ​ ឱ្យ​ដឹង៖ “សម​មិត្ត​ កឿង​ គឺ​ជា​បក្ខ​ជន​គំ​រូ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ សីល​ធម៌ ឥរិយា​បថ​ហូ​ជី​មិញ​ តាម​រយៈ​ការ​ងារ​ជាក់​ស្តែង ពិត​ប្រា​កដ​ជា​ច្រើន​ បង្ក​បាន​ទំ​នុក​ចិត្ត​និង​ការ​យល់​ស្រប​ក្នុង​ប្រ​ជា​ជន”។​

ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ការ​អស់​ពី​ចិត្ត​និង​ទង្វើ​ជាក់​ស្តែង​ពិត​ប្រា​កដ​ បង​លីវ​មិញ​កឿង​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ សក្តិ​សម​ជា​គំរូ​ឆ្នើម​ដើម្បី​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ភូមិ​ភាគ​រៀន​សូត្រ​ និង​យក​តម្រាប់​តាម៕

                                ហុង​ទើ - លីសៀ

ចែករំលែកអត្ថបទ