ពង្រីកស្មារតីរៀនសូត្រនិងធ្វើតាមឧត្ដមគតិ ឥរិយាបថហូជីមិញ សមមិត្តថាច់ក្វឹកថាយ បក្ខជនខ្មែរ រួមកម្លាំងកសាងឃុំតាយវុាំង ទីក្រុងកឹងធើ សម្រេចបទដ្ឋានជនបទថ្មី បានកម្មាភិបាល បក្ខជននិងប្រជាជនជឿទុកចិត្ត។

បក្ខជនគំរូ ថាច់ក្វឹកថាយ។
មុនពេលដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ សមមិត្តថាច់ក្វឹកថាយ កាន់តំណែងជាអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវុាំង បច្ចុប្បន្ន ជាប្រធានការិយាល័យវប្បធម៌-សង្គម ឃុំតាយវុាំង ទោះបីស្ថិតក្នុងតំណែងណាក៏ដោយ សមមិត្តតែងលើកកម្ពស់ស្មារតីជាគំរូ ជិតដិតភូមិឋាន អស់ពីចិត្តចំពោះការងារ ធ្វើសេនាធិការទាន់ពេលនិងចាត់តាំងអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចនយោបាយរបស់ភូមិភាគ។
បើតាមសមមិត្តក្វឹកថាយ រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ គឺលើកកម្ពស់ស្មារតីទទួលខុសត្រូវ និយាយទន្ទឹមនឹងធ្វើអស់ពីចិត្តបម្រើប្រជាជន និងរួមចំណែកកសាងភូមិស្រុករីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងអាណត្តិកន្លង សមមិត្តរួមជាមួយសមូហភាពថ្នាក់ដឹកនាំឃុំ ផ្តុំកម្លាំងចង្អុលការអភិវឌ្ឍសេដ្ឋ កិច្ច–សង្គម ផ្សារភ្ជាប់នឹងលើកស្ទួយជីវភាពប្រជាជន។ លទ្ធផល គ្រួសារក្រីក្រទូទាំងឃុំចាប់ពី ២៩៧ គ្រួសារ បន្ថយនៅតែ ២៥ គ្រួសារ ស្រូបអត្រា ០,៧៧%; មធ្យមភាគក្នុងមួយឆ្នាំបន្ថយអត្រាគ្រួសារក្រីក្រ ៣,០៥%។ ពិសេស ក្នុងអាណត្តិនេះ ឆ្នាំ២០២៤ ឃុំតាយវុាំង បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។
ចំពោះវិស័យវប្បធម៌–សង្គម សមមិត្តថាច់ក្វឹកថាយ តែងយកចិត្តទុកដាក់អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរ; ផ្តោតទៅលើការងារសុខាភិបាល អប់រំ សុខុមាលភាពសង្គម។ គោលនយោបាយសម្រាប់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារគោលនយោបាយបានផ្សព្វផ្សាយទាន់ពេល ចំមុខសញ្ញា; អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលកើនឡើងខ្ពស់ រួមចំណែកធានាសុខុមាលភាពសង្គមដោយចីរភាព។
សមមិត្ត ថាច់ធីបែណាំ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំតាយវុាំង ឱ្យដឹង៖ “សមមិត្តថាច់ក្វឹកថាយ ជាបក្ខជនខ្មែរគំរូឆ្នើម រៀនសូត្រនិងធ្វើតាមគំរូអ៊ំ មានប្រិយភាព មានកម្រិតវិជ្ជា និងមានការទទួលខុសត្រូវខ្ពស់ និងមានសមត្ថភាពដោះស្រាយរាល់បញ្ហាជាក់ស្តែង ពិសេសគឺរាល់បញ្ហាដែលពាក់ព័ន្ធដល់ជនរួមជាតិខ្មែរនៅភូមិភាគ; យល់ច្បាស់ពីទំនៀមទម្លាប់ បំណងប្រាថ្នា និងការលំបាក ជំពាក់ជំពិនរបស់ជនរួមជាតិខ្មែរនៅភូមិភាគ ត្រៀមលក្ខណៈលះបង់ ជិតដិតនិងស្តាប់មតិប្រជាជន។ ជាពិសេសក្នុងការកសាងជនបទថ្មី សមមិត្តតែងឈានមុខក្នុងការឃោសនា ចលនាជនរួមជាតិខ្មែរនៅភូមិភាគ”។
ជាមួយនឹងដំណាក់ការលត់ដំ និងការរួមចំណែកដោយឥតឈប់ឈរ សមមិត្តថាច់ក្វឹកថាយ ច្រើនឆ្នាំបន្តបន្ទាប់បានវាយតម្លៃជាបក្ខជនសម្រេចភារកិច្ចឆ្នើម ទទួលបានប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើនរបស់រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់។ ក្នុងអាណត្តិនេះ សមមិត្តបានឧទ្ទេសនាមជាបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ឃុំតាយវុាំង អាណត្តិកាល ២០២៦-២០៣០៕
ហុងទើ - លីសៀ