ផ្តើមពីភូមិមួយមានគ្រួសារក្រីក្រច្រើន មកទល់ពេលនេះ ថយចុះនៅតែមួយគ្រួសារប៉ុណ្ណោះ; ជីវភាពប្រជាជនបានលើកកម្ពស់ដោយឥតឈប់ឈរ ការចលនាកសាងជនបទថ្មីសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ដោយមានរបៀបធ្វើល្អៗ និងគំនិតច្នៃប្រតិដ្ឋជាច្រើន។ សម្រេចបានសមិទ្ធផលទាំងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់លោក ត្រឹងវុាំងតឺយ លេខាសាខាបក្ស និងជាប្រធានភូមិ ៤B ឃុំតឹងហ្វា ទីក្រុងកឹងធើ។

លោកត្រឹងវុាំងតឺយ លេខាសាខាបក្ស និងជាប្រធានភូមិ ៤B។
លោកត្រឹងវុាំងតឺយ បានផ្សារភ្ជាប់នឹងការងារនៅភូមិភាគជាង ៣០ ឆ្នាំ ក្នុងនោះ មាន ១៥ ឆ្នាំទទួលមុខនាទីជាលេខាសាខាបក្ស និងជាប្រធានភូមិ ៤B ឃុំតឹងហ្វា គាត់តែងអនុវត្តសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូនជាពិសេស គឺក្នុងការងារបន្ថយភាពក្រីក្រ។ តាមប្រសាសន៍សមមិត្ត ឡេហ្វាងស្វៀង លេខាគណៈកម្មាធិការបក្សឃុំតឹងហ្វា ពីមុនភូមិ ៤B នៅជួបលំបាកច្រើន អត្រាគ្រួសារក្រីក្រខ្ពស់។ ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់សាខាបក្ស គណៈកម្មការប្រជាជនភូមិ ពិសេសគឺតួនាទីរបស់សម មិត្តត្រឹងវុាំងតឺយ មកទល់ពេលនេះភូមិ ៤B មានការផ្លាស់ថ្មីគួរឱ្យកត់សម្គាល់ ទូទាំងភូមិនៅមានគ្រួសារក្រីក្រតែមួយគត់។
លោកតឺយ ឱ្យដឹង៖ “ឃើញជីវភាពមាមីងនៅលំបាក ការផលិតមិនសូវមានប្រសិទ្ធភាព។ ដូច្នេះ ខ្ញុំរួមជាមួយសាខាបក្ស និងគណៈកម្មការប្រជាជនភូមិ ស្វែងរកដំណោះស្រាយ ដូចជា៖ ឧបត្ថម្ភបុលទុន បច្ចេកទេសដាំដុះ ផ្តល់អនុសាសន៍ជូនមាមីងអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព សមស្របនឹងលក្ខណៈដីរបស់ភូមិភាគ ដូចជា៖ ដាំទុរេន ស្វាយកាកហ្វាឡុក និងដើមទឹកដោះជាដើម។ ផ្តើមពីការឧបត្ថម្ភដើមទុន បច្ចេកទេសដាំដុះ រួមជាមួយនឹងការខិតខំប្រឹងប្រែងផលិត ទើបជីវភាពរបស់មាមីងបានកែលម្អជាលំដាប់ ឈានឡើងចាកផុតពីភាពក្រីក្រ”។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំ គាត់បានធ្វើសេនាធិការជូនធនាគារគោលនយោបាយឱ្យបុលទុន ពី ១៥ - ២០ គ្រួសារ គិតជាទឹកប្រាក់សរុបជិត ៣ ពាន់លានដុង។ ដោយសារការអស់ពីចិត្តរបស់គាត់ ទើបគ្រួសារក្រីក្រ និងគ្រួសារក្បែរក្រជាច្រើន បានបុលទុនអភិវឌ្ឍសេដ្ឋកិច្ច និងបានចាកផុតពីភាពក្រីក្រ មានគ្រួសារខ្លះឈានឡើងធូរធារទៀតផង។
ទន្ទឹមនឹងគិតគូរជីវភាពជូនប្រជាជន លោកត្រឹងវុាំងតឺយ នៅទាំងសកម្មចលនាប្រភពកម្លាំងដើម្បីបង្កើនកម្រិតដងផ្លូវ កសាងស្ពាន រួមចំណែកធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទទៀតផង។ លោកត្រឹងវុាំងតឺយ បានឱ្យដឹង ពេលជួសជុលផ្លូវថ្នល់ ឬកសាងស្ពានម្ដងៗ គាត់តែងចាត់តាំងប្រជុំប្រជាជន ផ្សព្វផ្សាយតាមគោលការណ៍រដ្ឋនិងប្រជាជនរួមគ្នាធ្វើ ធានាតម្លាភាព ប្រជាធិបតេយ្យ ហេតុនោះទទួលបានការឯកភាពខ្ពស់។ រយៈពេលកន្លង គាត់រួមជាមួយសាខាបក្សនិងអង្គការមហាជន ចលនាថវិកាបានជិត ៥ ពាន់លានដុង និងកម្លាំងពលកម្មរាប់ពាន់ថ្ងៃ កសាងស្ពានថ្មីបាន ៨ ជួសជុលស្ពានបាន ៧ និងដងផ្លូវជនបទជាច្រើនទៀត។ ក្រៅពីនោះ គាត់នៅទាំងចលនាអំណោយបានជាង ២០០ ចំណែក ដើម្បីឧបត្ថម្ភគ្រួសារលំបាក; ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំគាត់ធ្វើសេនាធិការជូនរដ្ឋអំណាចភូមិភាគសង់ផ្ទះបានពី ៣ - ៤ ខ្នងជូនគ្រួសារដែលមានការលំបាកអំពីផ្ទះសម្បែង ជួយប្រជាជនលំនឹងជីវភាព ស្ងប់អារម្មណ៍ពលកម្មផលិត។
ឆ្នាំ ២០១២ គាត់បានគណៈប្រជាចលនាមជ្ឈិម លើកសរសើរនិងជូនរង្វាន់ដោយមានស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់ក្នុងការកសាងជនបទថ្មី”៕
ថាញវ៉ាង - វិមាន