មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/12/2025 - 09:14

កសិករ​ខ្មែរ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ 

គាំ​ទ្រ​ចលនា​ “មនុស្ស​ចាស់​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ” ពូ​ថាច់​យ៉ឹង សមា​ជិក​សមា​គម​មនុស្ស​ចាស់​ ភូមិ​បូ​លៀង​១ ឃុំ​ម៉ី​ហឿង ទី​ក្រុង​កឹង​ធើ តែង​សក​ម្មក​សាង​ទម្រង់​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ធ្វើ​មាន។

ទោះ​បី​មាន​វ័យ​ចំ​ណាស់​ក៏​ពិត​មែន​ ប៉ុន្តែ​ពូ​ថាច់​យ៉ឹង​នៅ​តែ​ពង្រីក​ស្មារតី​ “វ័យ​ចំ​ណាស់​ - គំ​រូ” ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​ចលនា​របស់​ភូមិ​ ស្រុក​ជា​និច្ច។ ពូ​ថាច់​យ៉ឹង ឱ្យ​ដឹង​ បង្កើត​មុខ​របរ​ដំ​បូង​ខ្ញុំ​មាន​ដី​ស្រែ​តែ​៧​កុង​ប៉ុណ្ណោះ​ អា​ស្រ័យ​មិន​ទាន់​មាន​បទ​ពិ​សោធន៍​ ហើយ​មិន​ទាន់​ចេះ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ទើប​ការ​ផលិត​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព។

ទម្រង់​ចិញ្ចឹម​គោ​ផ្ដល់​ប្រ​សិទ្ធ​ភាព​ជួយ​ឱ្យ​ពូ​ថាច់​យ៉ឹង រក​បាន​ប្រាក់​ចំណូល​ខ្ពស់។

រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​នេះ​ ពូ​យ៉ឹង ស្វែង​យល់​តាម​រយៈ​កា​សែត​ ទូរទស្សន៍​ពី​របៀប​ធ្វើ​ល្អៗ ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ហើយ​តែង​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ។ ផ្តើម​ពី​នោះ​ គាត់​ចេះ​របៀប​ថែ​ទាំ​ បង្ការ​សត្វ​ល្អិត​បំ​ផ្លាញ​ដំ​ណាំ​ស្រូវ​ ទើប​ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ តាំង​ពី​នោះ​មក​ ជីវ​ភាព​គ្រួ​សារ​គាត់​កើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពូ​យ៉ឹង ឱ្យ​ដឹង៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចាយ​វាយ​ប្រិត​សំ​ចៃ​ ព្យា​យាម​ពល​កម្ម​ផលិត​ រៀន​សូត្រ​ពី​ទម្រង់​ល្អៗ​និង​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​បច្ចេក​ទេស​ ផលិត​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ហេតុ​នោះ​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ផ្តើម​ពី​នោះ​ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​សន្សំ​ទិញ​បាន​ដី​ស្រែ​ប្រ​មាណ​១០ កុង​ មក​ទល់​ពេល​នេះ​ខ្ញុំ​មាន​ដី​ស្រែ​២៥​ហិក​តា។ ដោយ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ពី​អនុ​ផល​កសិកម្ម​ ខ្ញុំ​វិនិ​យោគ​ចិញ្ចឹម​គោ​បង្កាត់​ស៊ីន​និង​គោ​ទឹក​ដោះ។ ខ្ញុំ​ចិញ្ចឹម​គោ​ជាង​ ១០ឆ្នាំ​ ផ្តើម​ពី​គោ​ ២ ក្បាល​ដំ​បូង​ ឃើញ​ថា​ចិញ្ចឹម​មាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះហើយ​ក្នុង​មួយ​ឆ្នាំ​គោ​ចេះ​តែ​កើន​ឡើង​ ហើយ​បន្ត​រក្សា​រហូត​ដល់​សព្វ​ថ្ងៃ​។ បច្ចុប្បន្ន​ ខ្ញុំ​មាន​គោ​ចំ​នួន​ ៥៦ ក្បាល​ ក្នុង​នោះ​ គោ​ស៊ីន ៣៤ ក្បាល​ គោ​ទឹក​ដោះ​ ២២ ក្បាល​ ក្នុង​ចំណោម​គោ​ទឹក​ដោះ​ទាំង​ ២២ ក្បាល​ នោះ​គឺ​មាន​ ៧ ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ ក្នុង​មួយ​ថ្ងៃ​ផ្តល់​ទឹក​ដោះ​ប្រ​មាណ​ ៨០ គី​ឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ពី​១៣.៥០០​ - ១៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ ផ្តើម​ពី​ទម្រង់​ផលិត​ស្រូវ​ ចិញ្ចឹម​គោ​ស៊ីន គោ​ទឹក​ដោះ​ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១ ពាន់​ លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។

មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ​ ពូ​ថាច់​យ៉ឹង ថែម​ទាំង​ជា​គំ​រូ​ក្នុង​ការ​ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ក្នុង​ភូមិ​ស្រុក​ ពិសេស​គឺ​ការ​ងារ​សុខុ​មាល​ភាព​សង្គម។ ពូ​ថាច់​យ៉ឹង តែង​ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ មនុស្ស​ចាស់​មាន​ជីវ​ភាព​ខ្វះ​ខាត​ក្នុង​ឱកាស​ពិធី​បុណ្យ​ផ្សេងៗ; រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង​២០​លាន​ដុង​ និង​ចលនា​មា​មីង​រួម​វិភាគ​ទាន​កសាង​ស្ពាន​ជន​បទ​បាន​ចំ​នួន​ ៣ នៅ​ភូមិ​ភាគ។ ព្រម​ជា​មួយ​នោះ​ ចលនា​មា​មីង​ដាំ​ផ្កា​ ធ្វើ​របង​ បង្គោល​ទង់៘ រួម​ចំណែក​កសាង​តំ​បន់​ជន​បទ​បៃ​តង​ ជ្រះ​ស្អាត។

អ្នក​ស្រី​ចូវ​ធី​ម៉ូយ ប្រ​ធាន​ការិ​យា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​ម៉ីហឿង ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​ខ្លួន​គាត់​ប៉ុណ្ណោះ​ទេ​ ពូ​ថាច់​យ៉ឹង ថែម​ទាំង​ខ្នះ​ខ្នែង​ជួយ​ដល់​សមា​ជិក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ដើម្បី​រួម​គ្នា​ឈាន​ឡើង។ ក្រៅ​ពី​នេះ​ គាត់​ក៏​បាន​រួម​វិភាគ​ទា​នក​សាង​សំណង់​សុខុ​មាល​ភាព​សង្គម​ ចូល​រួម​ការ​ងារ​មនុស្ស​ធម៌​ ផុស​ផុលស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​ចំណែក​ក្នុង​ការ​បំបាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ”៕

                                   យ្វី​អាញ​- លី​សៀ​

ចែករំលែកអត្ថបទ