មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/02/2026 - 10:18

លេខា​សាខា​បក្ស​ភូមិ​អស់​ពី​ចិត្ត​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ 

អស់​រយៈ​ពេល​ជាង ១៥ ឆ្នាំ​បម្រើ​ការ​នៅ​ភូមិ​ភាគ បង​សើុង​ឌឿង លេខា​សា​ខា​បក្ស​ភូមិ​ត្បូង​ នាយ​ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង តែង​អស់​ពី​ចិត្ត​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន។​  ជា​មួយ​តួនា​ទី​របស់​ខ្លួន បង​តែង​បង្ក​លក្ខណៈ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​បាន​បង្ខិត​ជិត​កម្ចី​ទុន ពង្រីក​ការ​ផលិត ឧបត្ថម្ភ​ពូជ ឈើ​ដំ​ណាំ សត្វ​ចិញ្ចឹម បង្រៀន​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​៘ ជួយ​មាមីង​ជា​ជំ​ហានៗ ចាក​ផុត​ភាព​ក្រី​ក្រឈាន​ឡើង​មាន​បាន ម្ល៉ោះ​ហើយ បាន​មា​មីង​ជឿ​ជាក់​និង​គោ​រព​រាប់​អាន។​

 លេខា​សាខា​បក្ស​សើុង​ឌឿង (ខាង​ស្តាំ) ពិ​និត្យ​ទម្រង់​ដាំ​បន្លែ​របស់​ប្រ​ជា​ជន។​

ភូមិ​ត្បូង​នាយ​ បច្ចុ​ប្បន្ន​មាន​ប្រ​ជា​ជន ៤៩០ គ្រួ​សារ​ មាន ២.១៤៥ នាក់ ជីវ​ភាព​របស់​គ្រួ​សារ​ជា​ច្រើន​នៅ​ជួប​ការ​លំ​បាក។​ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ត្បូង​នាយ ជា​ច្រើន​ឆ្នាំ​ទទួល​បន្ទុក​ជា​លេខា​សាខា​បក្ស​ភូមិ ម៉្លោះ​ហើយ​បង​យល់​ច្បាស់​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​នីមួយៗ​ក្នុង​ភូមិ។​ បង​សើុង​ឌឿង ឱ្យ​ដឹង៖ “ភាគ​ច្រើន​មា​មីង ខ្មែរ​ខ្វះ​ដី​ផលិត​ខ្វះ​ដើម​ទុន​និង​មិន​សូវ​យល់​ច្បាស់ វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត។​ អា​ស្រ័យ​ហេតុ​នេះ ត្រូវ​ជួយ​មា​មីង​មាន​ទុន​មាន​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ ទើប​អាច​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។​ ផ្តើម​ពី​គំ​និត​ទាំង​នោះ ខណៈ​ពេល​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សាខា​បក្ស បង​បាន​ស្ទាប​ស្ទង់​ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ​នី​មួយៗ​ ក្តាប់​បំ​ណង​ប្រាថ្នា​របស់​មាមីង។​ លើ​មូល​ដ្ឋាន​នោះ បង​រាយ​បញ្ជី​ឈ្មោះ​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឧបត្ថម្ភ​កម្ចី​ទុន​អនុ​គ្រោះ ទន្ទឹម​នឹង​នោះ សហ​ការ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់ បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ​ដល់​ប្រ​ជា​ជន។​ បង ថែម​ទាំង​ចលនា​អ្នក​ចូល​រួម​ក្នុង​អង្គ​ការ​មហា​ជន​ជាង ១៧០ នាក់ ដូច៖ សមា​គម​កសិករ សមា​គម​នារី សម្ព័ន្ធ​យុវ​ជន និង​សមា​គម​មនុស្ស​ចាស់ ដើម្បី​ទទួល​បាន​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។​ ពូថាច់​សាង នៅ​ភូមិ​ត្បូង​នាយ ឱ្យ​ដឹង៖ ‘’គ្រួ​សារ​ខ្ញុំ​មាន​ចម្ការ​ក្រូច​ពោធិ៍​សាត់តែ​ ២ កុង​ប៉ុណ្ណោះ ពេល​ក្រូច​មាន​ជំ​ងឺ​មិន​ផ្តល់​ផ្លែ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព។​ តាំង​ពី​បាន​ពូ​ឌឿង​ជួយ​បុល​ទុន​ឱ្យ​បាន ១៥ លាន​ដុង ខ្ញុំ​ទិញ​គោ ១ ក្បាល និង​កែ​ប្រែ​ដី​ចម្ការ​ឡើង​វិញ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដូច៖ ម្រះ ត្រ​សក់ ត្រប់​វែង​៘ ម្ល៉ោះ​ហើយ​ទើប គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ហើយ​ធូរ​ធារ​ជាង​មុន​ច្រើន”។​

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ រដ្ឋ​អំ​ណាច​ភូមិ​ភាគ ព្រម​ទាំង​ការ​អស់​ពី​ចិត្ត​របស់​លេខា​សាខា​បក្ស​ភូមិ​ ឆ្នាំ ២០២៥ ភូមិ​ត្បូង​នាយ គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ នៅ​តែ​៤​គ្រួ​សារ​ក្បែរ​ក្រី​ក្រ​ប៉ុណ្ណោះ។​ លោក​ស្រី​ថាច់​ធីសោម​វណ្ណា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​កែ ឱ្យ​ដឹង៖ “សម​មិត្ត​សើុង​ឌឿង លេខា​សាខា​បក្ស​ភូមិ​ត្បូង នាយ តែង​សកម្ម​ក្នុង​ការ​ងារ​និង​ជីវ​ភាព​សង្គម អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ​។​ សម​មិត្ត​មិន​ត្រឹម​តែ​ជួយ​មា​មីង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គ្រួ​សារ​គំរូ មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ទៀត​ផង។​ គ្រួ​សារ​សម​មិត្ត​បាន​បរិច្ចាគ​ដី ៧០០ ម៉ែត្រ​កា​រ៉េ ដើម្បី​កសាង​ទី​ស្នាក់​ការ​ភូមិ​ផង​ដែរ”៕

 សើុង​ម៉ា​ល័យ​ - លីសៀ

ចែករំលែកអត្ថបទ