06/02/2026 - 08:46

ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ចូល​រួម​ព្រឹត្តិ​កាណ៍ "សម្រស់​និទា​ឃរដូវ​នៅ​គ្រប់​ទិស​ទី​នៃ​មា​តុ​ភូមិ" 

ក្រ​សួង​វប្ប​ធម៌ កី​ឡានិង​ទេស​ចរណ៍ ទើប​ចេញ​ផែន​ការ​ចាត់​តាំង​​ព្រឹត្តិ​​ការណ៍ “សម្រស់​និទា​ឃរដូវ នៅ​គ្រប់​ទិស​ទី​នៃ​មាតុ​ភូមិ” ឆ្នាំ ២០២៦។

សិប្ប​ករ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។ រូប​ថត៖ យ៉ីខោ​យ

ព្រឹត្តិ​ការណ៍​នេះ អា​ស្រ័យ​ក្រ​សួង​វប្ប​ធម៌​ កី​ឡានិង​ទេស​ចរណ៍​ដឹក​នាំ សហ​ការ​ជា​មួយ​បណ្តា​គណៈ ក្រ​សួង​ ផ្នែក​មជ្ឈិមនិងបណ្ដា​ភូមិ​ភាគ​ទាំង​ឡាយ​ចាត់​តាំង​ឡើង។ មាន​ជន​រួម​ជាតិ​ប្រ​មាណ​៣០០​នាក់ មក​ពី​សហ​គមន៍ជន​ជាតិ​ចំ​នួន​៣២​នៃ​ខេត្ត​ក្រុង​ចំ​នួន​១៥​តំ​ណាង​ឱ្យ​បណ្តា​ជន​ជាតិ និង​តំ​បន់​នា​នា​ចូល​រួម​ព្រឹត្តិ​ការណ៍ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ដែល​កំ​ពុង​រស់​នៅនិង​សកម្ម​ភាព​ជា​ប្រ​ចាំ​នៅ​ភូមិ​វប្ប​ធម៌ - ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម។

“សម្រស់​និទា​ឃ​រដូវ​នៅ​គ្រប់​ទិស​ទី​នៃ​មាតុ​ភូមិ” ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១ ខែ​មី​នា ឆ្នាំ ២០២៦ នៅ​ភូមិ​វប្ប​ធម៌ ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម (ដុង​ម៉ូ ដយ​ភឿង​ទី​ក្រុង​ហា​ណូយ)។ ព្រឹត្តិ​ការណ៍នេះ ​រួម​មាន​សកម្ម​ភាព​យ៉ាង​សម្បូរ​បែប ចំ​ណុចលេច​ធ្លោ​គឺ​កម្ម​វិធី “បទ​ចម្រៀង​អប​អរ​សា​ទរ​បក្ស​ រុង​រឿង អប​អរ​​សា​ទរ​និទា​ឃ​រដូវ​របស់​ប្រ​ទេស​ជាតិ” នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មក​រា​ ចន្ទ​គតិ​វៀត​ណាម ជា​មួយ​នឹង​កម្ម​វិធី​ថ្នាក់​ដឹក​នាំ​បក្ស និង​រដ្ឋ​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ។ ព្រម​ទាំង​មាន​សកម្ម​ភាព​ផ្សេង​ៗទៀត ដូច៖ កា​រស​ម្តែង​ឡើង​វិញ​នូវ​ពិធី​សាសនា​ ពិធី​បុណ្យ​ប្រ​ពៃ​ណី ការ​បង្ហាញ​ពី​បេតិ​កភណ្ឌ​វប្ប​ធម៌ដ៏​វិសេស​វិសាល​របស់​បណ្ដា​ជន​ជាតិ​នៅ “ក្នុង​ដំបូល​ផ្ទះ​រួម”; បរិ​យា​កាស​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​តំ​បន់​ណាម​បូ; បរិ​យា​កាស​វប្ប​ធម៌​តំ​បន់​បាក់​បូ ជា​មួយ​និទា​ឃរដូវនៅ​តំបន់​បេតិ​កភណ្ឌ​ថាញ​ហ្វា និង​និទា​ឃ​រដូវ​នៅ​លើ​ទឹក​ដី​ដូន​តា; បរិ​យា​កាស គង​ឃ្មោះ​- និទា​ឃ​រដូវ​តំ​បន់​ខ្ពង់​រាប​តៃ​ង្វៀន​; កម្ម​វិធី​ “បុណ្យ​និទា​ឃ​រដូវ”...

“សម្រស់​និទា​ឃរដូវនៅ​គ្រប់​ទិស​ទី​នៃ​មា​តុ​ភូមិ” សំ​ដៅ​បង្ក​បរិយាកាស​​សប្បាយ​រីក​រាយ និង​សា​ទរក្នុង​ឱ​កាស​ឆ្នាំ​ថ្មី​ ប៊ិញ​ង៉ រួម​ចំ​ណែក​ពង្រឹង​ផែនមហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ បញ្ជាក់​ពី​តួ​នា​ទី​ដឹកនាំ​របស់​បក្ស​​ក្នុង​បុព្វ​ហេតុ​ផ្លាស់​ថ្មី កសាង​និង​ការ​ពារ​មា​តុ​ភូមិ។ តាម​រយៈ​ព្រឹត្តិ​ការណ៍​នេះ ក៏​ដើម្បី​អប​អរ​សា​ទរ​យ៉ាង​ជាក់​ស្តែង​នូវ​ភាព​ជោគ​ជ័យនៃ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេ​លើក​ទី ​១៤ របស់​បក្ស បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​​របស់​បក្ស​ និង​រដ្ឋ ចំ​ពោះ​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ ជា​ពិសេស​គឺ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​ព្រំ​ដែន​ និង​កោះ​សមុទ្រ៕ 

             យ៉ី​ខោយ - សុផន

ចែករំលែកអត្ថបទ