កើតនិងធំដឹងក្តីក្នុងគ្រួសារជីវភាពមានការលំបាក ហើយគាត់ក៏ធ្លាប់ផ្អាកការសិក្សាមួយរយៈ ក្រោយពីបញ្ចប់ថ្នាក់ទី៩ បណ្ឌិត តាំងវុាំងថង មិនបោះបង់ការសិក្សា បានតស៊ូនិងការពារនិក្ខេបបទបណ្ឌិតនៅព្រះរាជាណាចក្រកម្ពុជាបានជោគជ័យ។ ក្រោយពីបញ្ចប់កម្មវិធីបណ្តុះបណ្តាល លោកគ្រូក៏បានវិលត្រឡប់មកប្រទេសដើម្បីបន្តបម្រើការងារនៅសាកលវិទ្យាល័យត្រាវិញ។

បណ្ឌិត តាំងវុាំងថង ឧទ្ទេសនាមអ្នកនិពន្ធ និងវណ្ណកម្មអក្សរសិស្ប៍នៅសមាគមអក្សរសិល្ប៍ខេត្តវិញឡុង។ (រូបថតតួអង្គជាអ្នកផ្តល់)
កើតឆ្នាំ ១៩៨២ នៅស្រុកថ្កូវ ខេត្តត្រាវិញ (បច្ចុប្បន្នខេត្តវិញឡុង) ក្នុងគ្រួសារខ្មែរ មានជីវភាពលំបាក ក្រោយពីបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ លោកគ្រូបង្ខំចិត្តផ្អាកការសិក្សាមួយរយៈ។ ឆ្នាំ២០០០ លោកគ្រូបានឪពុកម្តាយនាំចូលសាងផ្នួសនៅវត្តផ្នោសង្កែថ្មី ដើម្បីសិក្សាអក្សរសាស្ត្រខ្មែរនិងភាសាបាលី រហូតដល់ឆ្នាំ ២០០៥ លោកគ្រូក៏បានទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ។
ឆ្នាំ២០០៧ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកគ្រូបានប្រឡងជាប់ចូលរៀននៅអនុមហាវិទ្យាល័យផ្នែកជំនាញវប្បធម៌ខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ។ ក្នុងដំណាក់ការសិក្សា លោកគ្រូតែងបង្ហាញពីស្មារតីចង់ចេះចង់ដឹង មានការទទួលខុសត្រូវនិងឆន្ទៈឈានឡើង។ ក្រោយពីបញ្ចប់ការសិក្សា លោកគ្រូបានសាលាជ្រើសចូលបម្រើការងារ ក្រោយពីនោះ លោកគ្រូក៏បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ រួចបន្តថ្នាក់មហាបរិញ្ញា ក្លាយជាគ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញ។
នៅខែកក្កដា ឆ្នាំ២០២៣ លោកគ្រូតាំងវុាំងថង បានការពារជោគជ័យនិក្ខេបបទបណ្ឌិតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍កិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជា បញ្ចប់កម្មវិធីបណ្តុះបណ្តាលមុនរយៈពេល៨ខែ។ ក្រោយពីបញ្ចប់វគ្គសិក្សា លោកគ្រូបានវិលត្រឡប់មកប្រទេស បន្តបង្រៀននៅមហាវិទ្យាល័យ ភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។

បណ្ឌិត តាំងវុាំងថង (ឱបបាច់ផ្កា) ការពារនិក្ខេបបទបណ្ឌិតនៅព្រះរាជាណាចក្រកម្ពុជាបានជោគជ័យ។ (រូបថតតួអង្គជាអ្នកផ្តល់)
តាមប្រសាសន៍បណ្ឌិត ង៉ោសុភា នាយិកាមហាវិទ្យាល័យភាសា-វប្បធម៌-សិល្បៈខ្មែរ ណាមបូនិងមនុស្សសាស្ត្រ ឱ្យដឹង៖ “បណ្ឌិត តាំងវុាំងថង តែងមានភាពម្ចាស់ការនិងខ្នះខ្នែងក្នុងការអនុវត្តភារកិច្ចប្រគល់ឱ្យតែងសម្រេចល្អនូវភារកិច្ច ៣ របស់គ្រូឧទ្ទេស គឺបង្រៀនសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបម្រើសហគមន៍។ ក្នុងនាមជាបណ្ឌិតជនជាតិខ្មែរ ដែលមានជំនាញខាងវិស័យអក្សរសាស្ត្រ ម៉្លោះហើយរយៈពេលកន្លង ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងការងារបង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រនិងបម្រើសហគមន៍ លោកគ្រូ បានរួមចំណែកយ៉ាងសំខាន់ក្នុងការព្រួតដៃអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ”។
ចាប់តាំងពីឆ្នាំ ២០២០ មកទល់បច្ចប្បន្ន បណ្ឌិត តាំងវុាំងថង ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាជាតិពិនិត្យទទួលស្គាល់សៀវភៅពុម្ពភាសាជនជាតិភាគតិច– ភាសាខ្មែរ ព្រមទាំងចូលរួមក្នុងគម្រោងឌីជីថលសាស្ត្រាស្លឹករឹតនៅវត្តសំរោងឯក រួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។ ទន្ទឹមនឹងនោះ លោកគ្រូគឺជាគំរូអំពីស្មារតីសង្វាតរៀនសូត្រ និងឆន្ទៈឈានឡើង រួមចំណែកក្នុងបុព្វហេតុបណ្តុះបណ្តាលនិងអភិរក្សវប្បធម៌ខ្មែរណាមបូ៕
គឹមង៉ុកសេន-មុនី