មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/01/2026 - 05:30

ប្រ​ធាន​សាខា​សមាគម​ប្តេជ្ញាចិត្ត​នឹង​កា​រងា​រស​មា​គម​ 

កើត​នៅ​ឆ្នាំ​ ១៩៨១ ដោយ​មាន​ជាង​ ១០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​កា​រងា​រស​មា​គម​ បង​ស្រី​ លីវ​ធី​ថា​ញទ្វៀង​ បាន​ស្គាល់​ថា​ជា​គំ​រូ​ដ៏​ឆ្នើម​ក្នុង​ចលនា​សមាគម​សហ​ព័ន្ធ​នា​រី​ និង​សកម្ម​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​សម្រេច​ល្អ​ភារ​កិច្ច​មុខ​ជំនាញ​ប៉ុណ្ណោះ​ទេ​ បង​ស្រី​នៅ​ទាំង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ចលនា​សមាគម​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ស្មារតី​របស់​បង​ប្អូន​នា​រី​ទៀត​ផង​។

បង​ស្រី​លីវ​ធី​ថា​ញទ្វៀង​  ប្រ​ធាន​សាខា​សមាគម​នា​រី​ភូមិ​ថើយធ្វឹង​ B។

ក្នុងនាម​ជា​ប្រ​ធាន​សាខា​សមាគម​ និង​ជា​បក្ខ​ជន​គំ​រូ​នៃ​សាខា​បក្ស​ភូមិ​ថើយធ្វឹង​ B ឃុំ​ថើយឡាយ​ ទី​ក្រុង​កឹង​ធើ បង​ស្រី​ទ្វៀង​ តែង​ពង្រីក​តួ​នា​ទី​ស្នូល​ជា​បក្ខ​ជន​ម្នាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​សមា​ជិក និង​ប្រ​ជា​ជន​អនុ​វត្ត​គោល​ការណ៍​ គោលន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ និង​ចលនា​ដែល​សមា​គម​សហ​ព័ន្ធ​នា​រី​បំផុស​។ បង​ស្រី​តែង​បំពាក់​បំប៉ន​ ហ្វឹកហ្វឺន​ ចរិយា​សម្បត្តិ​ ៤ យ៉ាង​របស់​នា​រី​វៀតណាម​៖ ជឿ​ជាក់​លើ​ខ្លួន​ឯង​ - គោរព​ខ្លួន​ឯង​ - ស្មោះ​ត្រង់​ សប្បុរស​ - ឧស្សា​ហ៍ប៉ិន​ប៉ៅ​ ក្លាយ​ជា​គំ​រូ​សម្រាប់​បង​ប្អូន​នា​រី​រៀន​សូ​ត្រ​និង​យក​តម្រាប់​តាម​។

បង​ស្រី​ លីវ​ធី​យ៉ុង សមាជិក​សាខា​សមាគម​នា​រី​ ភូមិ​ថើយធ្វឹង​ B ឱ្យ​ដឹង​៖ “បង​ស្រី​ទ្វៀង​ ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ហើយ​តែង​គោរព​ពាក្យ​សម្ដី​ ដូច្នេះ​គាត់​បាន​បង​ប្អូន​នា​រី​ក្នុង​សមាគម​ជឿ​ទុក​ចិត្ត​យ៉ាង​ខ្លាំង”។

ទន្ទឹម​នឹង​នោះ​ បង​ស្រី​ទ្វៀង​ តែង​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ឧបត្ថម្ភ​បង​ប្អូន​នា​រី​ផ្តើ​មអា​ជីព​ សកម្ម​ឧបត្ថម្ភ​បង​ប្អូន​នា​រី​ក្នុង​ការ​ផ្តើ​មអា​ជីព​និង​ធ្វើ​អា​ជីវ​កម្ម​ជោគ​ជ័យ​។ រយៈ​ពេល​កន្លង​ បង​ស្រី​បាន​គ្រប់​គ្រង​ប្រ​ភព​ទុន​ប្រាក់​កម្ចី​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដោយ​មាន​ក្រុម​ប្រឹត​សំ​ចៃ​ និង​កម្ចី​ដើម​ទុន​៣ក្រុម​ ជួយ​គ្រួ​សារ​ចំ​នួន​ ១៥៩ គ្រួ​បាន​បុល​ទុន​ សរុប​ទឹក​ប្រាក់​ជាង​ ៥ ពាន់​លាន​ដុង​ រួម​ចំណែក​ជួយ​បង​ប្អូន​នា​រី​ជា​ច្រើន​ក្នុង​ភូមិ​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ក្រៅ​ពី​នោះ​ បង​ស្រី​នៅ​ទាំង​ទាក់​ទង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ខាញ់វ៉ឹង ឃុំ​ថើយឡាយ​ រៀប​ចំ​វគ្គ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ត្បាញ​កំ​ប្លោក​សម្រាប់​បង​ប្អូន​នា​រី​ក្នុង​ភូមិ​ជាង​ ១០ នាក់​ បង្ក​បាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​។

ក្រៅ​ពី​នេះ​ បង​ស្រី​គឺ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទម្រង់​ “និយាយ​ថា​ទេ​ចំ​ពោះ​កាក​សំ​ណល់​ប្លា​ ស្ទិក” និង​ “នា​រី​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ​” សហ​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ច្រើន​លើក​ពី​កា​របែង​ប្រ​ភេទ​ និង​ច្នៃ​សំ​រាម​ជា​លក្ខ​ណៈគ្រួ​សារ​ រួម​ចំណែក​កសាង​ទេ​សភាព​បៃតង​ - ជ្រះ​ - ស្អាត​ និង​លើក​កម្ពស់​គុណ​ភាព​ទី​ក្រុង​ស៊ី​វិល័យ​។

ផ្តើ​មពី​ការ​រួម​ចំណែក​ជាក់​ស្តែង​ បង​ស្រី​លីវ​ធី​ថា​ញទ្វៀង​ បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​ ជូនប​ណ្ណ​សរសើរ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​កា​រងា​រស​មា​គម​និង​ចលនា​សមាគម​នា​រី​។

លោក​ ហ្វិញ​ថា​ញភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយឡាយ​ វាយ​តម្លៃ​៖ “បង​ស្រី​ លីវ​ធី​ថា​ញទ្វៀង​ តែង​ជា​គំ​រូ​ល្អ​ក្នុង​កា​រងា​រស​មា​គម​ អស់​ពី​ចិត្ត​ចូល​រួម​សកម្ម​ភាព​សង្គម​ ខ្នះ​ខ្នែង​ចលនា​ និង​ឧបត្ថម្ភ​បង​ប្អូន​នា​រី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​សហ​គម​ន៍ និង​រួម​ចំណែក​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ៕

                       ហុង​ទើ-មេ​ងលី​

ចែករំលែកអត្ថបទ