គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំ ដើម្បីពិភាក្សា និងផ្តល់យោបល់លើបញ្ហានានាក្នុងដែនសមត្ថកិច្ច។ លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ទ្រឿងកាញ់ត្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សហដឹកនាំកិច្ចប្រជុំនេះ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈប្រចាំការរដ្ឋាភិបាល អំពីប្រភពថវិកាជំនួយសម្រាប់រក្សាលំនឹងថ្លៃប្រេងសាំង។
លោកត្រឹងជីហុង សំណូមពរស្ថាប័នស្ថិតិទីក្រុង ដឹកនាំ សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងកឹងធើ និងបណ្តាអង្គភាពពាក់ព័ន្ធ បន្តត្រួតពិនិត្យ បង្ហើយ វិនិច្ឆ័យនិងបូកសរុបទិន្នន័យ។ ប្រញាប់ចងក្រង និងប្រកាសលទ្ធផលផ្លូវការនៃកិច្ចជំរឿនតាមបទបញ្ញត្តិ។
លោកឡេក្វាងទុង បានសង្កត់ធ្ងន់ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល មានតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍយូរអង្វែងរបស់ទីក្រុង។ មន្ទីរ គណៈ ផ្នែក និងឃុំ សង្កាត់នានា
ជាច្រើនឆ្នាំចូលរួមការងារនៅភូមិភាគ លោកឡេយ្វីតឹង លេខាសាខាបក្ស ប្រធានមណ្ឌលធើយហ្វា ២ សង្កាត់ធើយឡុងតែងអស់ពីចិត្ត មានការទទួលខុសត្រូវក្នុងការងារ។ លោកនិងសមូហភាពគណៈប្រតិបត្តិការសាខាបក្ស គណៈប្រជាជនមណ្ឌលពង្រីកតួនាទីស្នូលក្នុងដឹកនាំ ប្រមូលផ្តុំកម្លាំងមហាសាមគ្គីរបស់កម្មាភិបាល បក្ខជននិងប្រជាជន ដើម្បីកសាងមណ្ឌលអាសយជនកាន់តែរីកចម្រើន។
សាខាបក្សភូមិសដួលើង ឃុំថាញ់ស្វឹង តែងពង្រីកតួនាទីស្នូលក្នុងការដឹកនាំ ចង្អុលការអនុវត្តមានប្រសិទ្ធភាពបណ្តាភារកិច្ចនយោបាយ ចលនាបណ្តាផ្នែកការងាររបស់ភូមិ។ រាល់ឆ្នាំ សាខាបក្សបានគណៈកម្មាធិការថ្នាក់លើ វាយតម្លៃសម្រេចល្អភារកិច្ចឡើងទៅ។
លោក ត្រឿងកាញត្វៀង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ ផ្នែក បានទទួលជួបនិងធ្វើការជាមួយលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតពេញសិទ្ធអូស្ត្រាលី ប្រចាំនៅវៀតណាម និងលោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលី ប្រចាំនៅទីក្រុងហូជីមិញ រួមជាមួយនឹងសមាជិកប្រតិភូឯទៀត។
ក្រុមបឹក្សាកងគ្រប់ថ្នាក់នឹងចាត់តាំងសួនកម្សាន្តច្នៃប្រតិដ្ឋ វិទ្យាសាស្ត្រសម្រាប់កុមារចូលរួមគាំទ្រប្រឡងប្រណាំង។ ក្នុងរូបភាពៈ សិស្សានុសិស្សចូលរួមទិវា STEM ដែលរៀបចំដោយអនុវិទ្យាល័យត្រឹងហ៊ឹងដាវ (សង្កាត់និញកេវ ទីក្រុងកឹងធើ) សហការជាមួយអង្គភាពនានាចាត់តាំងឡើង។
ក្នុងបរិយាកាសរីករាយនាថ្ងៃបុណ្យទូទាំងប្រទេស កម្មាភិបាល បក្ខជននិងប្រជាជននៅតាមមណ្ឌលបោះឆ្នោតនានាក្នុងសង្កាត់មីស្វៀង ឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានភាពរីករាយក្នុងការផ្ញើសន្លឹកឆ្នោតដែលពោរពេញដោយក្តីជឿជាក់លើភាពរុងរឿងនិងការអភិវឌ្ឍន៍ ឆ្ពោះទៅរកព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ។
ថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅឃុំហឹងហោយ ខេត្តកាម៉ាវ បានប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារិកអធិកអធម ក្លាយជាថ្ងៃបុណ្យទូទាំងប្រជាជនយ៉ាងពិតប្រាកដ។
ថ្ងៃ១៣ ខែមីនា បរិយាកាសនៃទិវាបុណ្យធំទូទាំងប្រជាជន មានភាពអ៊ូអរនៅប្រជុំកោះហងជូយនិងហងខ្វាយ ខេត្តកាម៉ាវ។ ដោយសារលក្ខណៈធើ្វដំណើរទៅមកលំបាក អាស្រ័យលើអាកាសធាតុ ក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអនុញ្ញាតឱ្យម្ចាស់ឆ្នោត នៅប្រជុំកោះទាំងពីរនេះ ធ្វើការបោះឆ្នោតមុនពេលកំណត់២ថ្ងៃ បើធៀបនឹងថ្ងៃបោះឆ្នោតទូទាំងប្រទេស។
ឆ្ពោះដល់ថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ – ២០៣១ ឃុំទ្រីតូង ខេត្តអាងយ៉ាង កំពុងសកម្មអនុវត្តការងារសំខាន់ៗជាច្រើន។
ដោយធ្លាប់ជាសមាជិករដ្ឋសភា នីតិកាលទី ១៥ ព្រះតេជគុណ លីឌឹក ក៏បានឧទ្ទេសនាមឈរឆ្នោតបន្តសម្រាប់រដ្ឋសភា នីតិកាលទី១៦។ ជាមួយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវ ព្រះតេជគុណ មានបំណងបន្តតំណាងឱ្យឆន្ទៈនិងគោលបំណងរបស់ម្ចាស់ឆ្នោត ជាពិសេស គឺជនរួមជាតិខ្មែរ ឆ្លុះបញ្ចាំងពីគោលបំណង និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងកិច្ចប្រជុំនៃរដ្ឋសភា។
លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរមជ្ឈមណ្ឌលអភិវឌ្ឍន៍មូលនិធិដីទីក្រុង សហការពន្លឿនល្បឿនដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ នឹងអនុវត្តរួចរាល់ការពង្រាបផ្ទៃដី បង្កលក្ខណៈដំណើរការសាងសង់ស្ថានីយបង់ប្រាក់ដើម្បីយកថ្លៃសេវាផ្លូវល្បឿនលឿននៅក្នុងខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងកឹងធើបានប្តេជ្ញាគាំទ្រទាន់ពេលវេលា បង្កបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ស្ថិរភាព និងលក្ខណៈងាយស្រួលសម្រាប់ដៃគូនានាដែលមកសហការ និងវិនិយោគនៅក្នុងទីក្រុង។
ដើម្បីឆ្ពោះដល់ថ្ងៃបុណ្យធំរបស់ប្រជាជនទូទាំងប្រទេស នៅឃុំឡាយហ្វា ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវសកម្មភាពជាច្រើនឃោសនាអំពីខ្លឹមសារ សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ សមស្របជាមួយនឹងលក្ខណៈពិសេសដោយឡែករបស់ភូមិភាគ។
ការងារបម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាល១៦និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣០ នៅឃុំវីធ្វី បានផ្សព្វផ្សាយព្រមៗគ្នាត្រូវតាមល្បឿនធានាមត់ចត់តាមផែនការ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ និងឧបនាយក រដ្ឋមន្ត្រី ត្រឹងហុងហា ប្រធានគណៈចង្អុលការជាតិ ស្តីពីប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) បានដឹកនាំសម័យប្រជុំអនឡាញទូទាំង ប្រទេស (លើកទី ៣២) ជាមួយក្រសួង គណៈ ផ្នែកមជ្ឈិមនិងខេត្ត ក្រុងដែលជាប់សមុទ្រ អំពីការត្រៀមទទួលនិងធ្វើការជាមួយគណៈប្រតិភូអធិការកិច្ចរបស់ EC (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦) ទាក់ទងនឹងអនុសាសន៍ និងការប្តេជ្ញាចិត្តដកការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុប EC។
ការដាក់បង្ហាញរូបភាពឯកសារស្តីពីការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ជាមួយនឹងប្រធានបទ “ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន” ដោយមានរូបភាព ឯកសារ និងវត្ថុតាំងជាង ១៤០ ប្រភេទ។ ការតាំងពិព័រណ៍ សៀវភៅ “ក្តីជំនឿ សាមគ្គីនិងបំណងប្រាថ្នា” ក៏ បានឧទ្ទេសនាមសៀវភៅ កាសែតនិងឯកសារចំនួន ៣០០ ច្បាប់ផងដែរ។ ការដាក់បង្ហាញ និងតាំងពិព័រណ៍សៀវភៅនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ នៅសារមន្ទីរ ក្រុងកឹងធើ លេខ ១ ផ្លូវហ្វាប៊ិញ សង្កាត់និញកេវ។
នាព្រឹកថ្ងៃទី ៥ ខែមីនា រួមជាមួយបណ្តាភូមិភាគក្នុងទូទាំងប្រទេស ខេត្តកាម៉ាវ បានចាត់តាំងយ៉ាងឱឡារិកនូវពិធីប្រគល់ និងទទួលទ័ពឆ្នាំ ២០២៦ នៅទីតាំងចំនួន៥ក្នុងខេត្ត ដើម្បីជូនដំណើរយុវជនឆ្នើមរបស់ភូមិស្រុកជាង ២.៣០០ នាក់ ចេញដំណើរទៅបំពេញកាតព្វកិច្ចយោធា និងចូលរួមកងកម្លាំងនគរបាលប្រជាជន។