ដោយកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចសំខាន់មួយ សំដៅផ្លាស់ថ្មីវិធីសាស្ត្រដឹកនាំ លើកកម្ពស់គុណភាពសកម្មភាពអង្គការបក្សនៅមូលដ្ឋាន គណៈកម្មាធិការបក្សឃុំតឹងថាញ់ ទីក្រុងកឹងធើ បាននិងកំពុងសកម្មអនុវត្តនូវដំណោះស្រាយជាច្រើនក្នុងការអនុវត្តបច្ចេកវិទ្យាក្នុងការងារកសាងបក្ស។
ឆ្នាំសិក្សា ២០២៥ - ២០២៦ អនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ មានអត្ថបទវិទ្យាសាស្ត្រចំនួន ២៥ បានបោះពុម្ពផ្សាយលើទស្សនាវដ្ដី ឯកទេសនៅក្នុងប្រទេសនិងអន្តរជាតិ។
ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិតកសិកម្ម កាម៉ាវជាជំហានៗបង្វែមកអនុវត្តទម្រង់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំតាមទិសដៅបន្ថយបំភាយឧស្ម័ន សន្សំសំចៃធនធាននិងលើកកម្ពស់តម្លៃផលិតផល។
ក្នុងខែតុលា ឆ្នាំ២០២៦ ទីក្រុងកឹងធើ បានទាក់ទាញគម្រោងវិនិយោគក្នុងប្រទេសចំនួន ៧ ដោយមានដើមទុនចុះបញ្ជីសរុបជិត ៥.៧៤៤ ពាន់លានដុង និងគម្រោង FDI ចំនួន ១ ដោយមានដើមទុនវិនិយោគសរុប ០,៧ លាន USD ។
ការកៀរគរប្រភពធនធានចម្រុះ ការផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ គួបផ្សំនឹងការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត គឺជាដំណោះស្រាយសំខាន់ដែលទីក្រុងកឹងធើ អនុវត្តព្រមៗគ្នាក្នុងការកសាងជនបទថ្មី។
ថ្មីៗនេះ ក្រុមការងារសហការជាមួយសហព័ន្ធអង្គការមិត្តភាពខេត្តកាម៉ាវ អង្គការ ActionAid - AFV ព្រមទាំងតំណាងបណ្តាស្ថាប័នគ្រប់គ្រងនិងក្រុមអ្នកស្រាវជ្រាវ បានអញ្ជើញទៅទស្សនានិងពិនិត្យភូមិសាស្ត្រជាក់ស្តែងបណ្តាទម្រង់ថាមពលបង្កើតឡើងវិញ គ្រប់គ្រងកាកសំណល់ក្នុងការចិញ្ចឹមសត្វនិងវារីវប្បកម្មនៅសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ។
ផ្តើមពីគោមួយក្បាលដែលទិញជំពាក់ ថាច់វុឌ្ឍ នៅភូមិតាឱក ឃុំតាមង៉ាយ ខេត្តវិញឡុង ជាសន្សឹមៗពង្រីកបានហ្វូងគោបន្តពូជនិងគោបន្ធាត់។ គ្រួសារថែមទាំងឆ្លៀតប្រើប្រាស់សំណល់លាមកសត្វចិញ្ចឹម ធ្វើជាជីវឧស្ម័នសម្រាប់ចម្អិនអាហារ ជួយកាត់បន្ថយចំណាយប្រជុំជីវភាពទៀតផង។
មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានសហការជាមួយការិយាល័យវប្បធម៌-សង្គមសង្កាត់ង៉ាណាំ ចាត់តាំងវេទិកាដោះដូរការងារឆ្នាំ ២០២៦ ដោយទាក់ទាញពលករចូលរួម ៦០ នាក់។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យអនុវត្តនូវកម្មវិធីនិងគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ជីវភាពរបស់ប្រជាជននៅលើភូមិឋានឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានការរីកចម្រើនឥតឈប់ឈរ។
ចាប់ពីការវិនិយោគទិញម៉ាស៊ីនស្ទូងស្រូវ បង្វែរការផលិតស្រូវតាមបែបប្រពៃណីមកប្រើប្រាស់គ្រឿងយន្ត លោកង្វៀងវ៉ាំងលៀង នៅភូមិអាងហ្វា១ ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ប្រសិទ្ធភាពផលិតលើផ្ទៃដី៣០ហិកតា។
ជាមួយទិសស្លោក"ទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ ណែនាំប្រជាជនម្នាក់ៗ" ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន១៤ក្រុមនៅឃុំឡុងភូ ទីក្រុងកឹងធើ បានពង្រីកអស់ពីលទ្ធភាពតួនាទីស្ពានតភ្ជាប់ នាំយកផលប្រយោជន៍ឌីជីថលបង្ខិតមាមីងខ្មែរ។
ក្រោយរយៈពេលស្វែងយល់ រៀនសូត្របទពិសោធន៍ បងគឹមង៉ុកឡាង ប្រធានសាខាសមាគមកសិករភូមិផ្នោដើមច្រេស ឃុំថ្កូវ ខេត្តវិញឡុង មានការមោះមុតដាំម្ទេសខ្មាំងក្នុងរោងសំណាញ់ គួបផ្សំជាមួយប្រព័ន្ធស្រោចស្រពផ្សែងក្រូច។ បច្ចុប្បន្ន ដំណាំម្ទេសកំពុងលូតលាស់ល្អ ត្រៀមប្រមូលផល បើកចេញនូវទិសដៅផលិតថ្មីសម្រាប់គ្រួសារ។
ពង្រីកសក្តានុភាពលើវិស័យដីធ្លីនិងបទពិសោធន៍ការផលិត មាមីងខ្មែរបានសកម្មចូលរួមក្នុងការអភិវឌ្ឍទម្រង់ដាំដុះ និងចិញ្ចឹមសត្វសមស្របជាមួយនឹងលក្ខណៈគ្រួសារ។ ជាមួយនឹងចរិតឧស្សាហ៍ព្យាយាម និងម្ចាស់ការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន បណ្តាសកម្មភាពឧបត្ថម្ភដើមទុននិងហ្វឹកហាត់បច្ចេកទេស បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការផលិត កែលម្អ ប្រាក់ចំណូលនិងជាជំហានបានលំនឹងជីវភាព។
មានឱកាសបានមកភូមិផ្នោកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ ជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ប្រការដែលយើងខ្ញុំចាប់អារម្មណ៍គឺទីនេះមានការផ្លាស់ប្តូរយ៉ាងច្រើន ចាប់តាំងពីផ្លូវថ្នល់រឹងមាំ ទេសភាពបរិស្ថានបៃតង ស្អាត រហូតដល់ផ្ទះថ្មសាងសង់តម្រៀបគ្នា។ ប្រឡាយទឹកសាបបានស្តារដើម្បីបម្រើមាមីងបង្កើនការផលិតស្រូវ ២ រដូវ និងដាំដំណាំរួមផ្សំឆ្លាស់គ្នា ជួយឱ្យមាមីងបង្កើនប្រាក់ចំណូលលំនឹងជីវភាព។
មជ្ឈមណ្ឌលជំរុញកសិកម្មជាតិ កំពុងជំរុញយ៉ាងខ្លាំងក្លាសកម្មភាពជំរុញកសិកម្ម និងជួយឧបត្ថម្ភភូមិភាគនានាអភិវឌ្ឍន៍ទម្រង់ផលិតតាមគម្រោងអភិវឌ្ឍន៍ចីរភាព ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងបន្ថយការបំភាយឧស្ម័ន ផ្សារភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ (គម្រោង)។
លោកញ៉ាងមី នៅភូមិជ្រោយទន្សា ឃុំហាមយ៉ាង ខេត្តវិញឡុង ដាំដំណាំក្នុងផ្ទះសំណាញ់គួបផ្សំនឹងប្រព័ន្ធស្រោចស្រពផ្សែងក្រូច ទៅតាមរដូវកាលនីមួយៗ ឃើញថាមិនសូវមានសត្វល្អិតបំផ្លាញ និងមិនសូវប្រើប្រាស់ថ្នាំការពាររុក្ខជាតិ។ របៀបធ្វើនេះជួយឱ្យគាត់ថែទាំដំណាំបានងាយស្រួល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពផលិត លំនឹងសេដ្ឋកិច្ចគ្រួសារ។
ផ្តើមពីគោបន្តពូជមួយក្បាលដំបូង បងស្រី គឹមធីភីវ (កើតឆ្នាំ ១៩៨៣) នៅភូមិផ្នោដើមច្រេស ឃុំថ្កូវ ជាជំហានអភិវឌ្ឍហ្វូងគោ គួបផ្សំនឹងចិញ្ចឹមជ្រូកមេ ដើម្បីលើកកម្ពស់ប្រាក់ចំណូល។ អាស្រ័យឧស្សាហ៍ព្យាយាមពលកម្ម ឆ្លៀតប្រើប្រាស់ប្រភពចំណីដែលមានស្រាប់ សេដ្ឋកិច្ចគ្រួសារបងស្រីកាន់តែលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០២៤ បងស្រីបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ។
ទីក្រុងកឹងធើជំរុញការហ្វឹកហ្វឺន ផ្សព្វផ្សាយសេចក្តីកំណត់អំពីសុវត្ថិភាពម្ហូបអាហារក្នុងការផលិតកសិរុក្ខជលផល។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់ប្រជាជន ធ្វើឱ្យសុក្រឹតសន្សឹមៗនូវដំណើរការផលិត លើកកម្ពស់គុណភាពកសិផល ឆ្លើយតបនឹងតម្រូវការទីផ្សារ។
ប៉ុន្មានឆ្នាំមកនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ មានកសិករជាច្រើននៅភូមិបឹងតានួន ឃុំហាមយ៉ាង ខេត្តវិញឡុង បានមោះមុតវិនិយោគលើទម្រង់ចិញ្ចឹមសត្វសំពោច នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងប្រភពចំណូលលំនឹង។ ក្នុងនោះ គ្រួសារលោកគឹមថើយថេ ជាគំរូ នៃស្មារតីឆ្លងកាត់ការលំបាក និងច្នៃប្រតិដ្ឋឈានឡើងធ្វើមាន។
គាំទ្រទិវាផ្លាស់ប្តូរឌីជីថលជាតិ គណៈកម្មាធិការប្រជាជនឃុំហឹងហោយ បានសហការជាមួយធនាគារ Agribank សាខាវិញឡើយ និង VNPT កាម៉ាវ ទើបតែបង្ហាញមុខទម្រង់ “ផ្សារឌីជីថល និងដងផ្លូវទូទាត់មិនប្រើសាច់ប្រាក់”។