យ័ញសារុំ ជាសិស្សដំបូងរបស់វិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង បានរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិជូនវិញ្ញាបនបត្រដោយសម្រេចបានសមិទ្ធផលឆ្នើមក្នុងការសិក្សានិងបណ្តុះបណ្តាល ឆ្នាំ២០២៣។
ដោយសារចេះគិតគូរ ស៊ូទ្រាំលំបាកប្រឹងប្រែងប្រកបការងាររកស៊ី និងហ៊ានវិនិយោគក្នុងការផលិត ទើបលោកលីវើង នៅភូមិដាយសូ ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង ឆាប់ធ្វើមានផ្ដើមពីផលិតស្រូវ ក្នុងមួយឆ្នាំៗរកបានប្រាក់ចំណូលរាប់ពាន់លានដុង។
ផ្ទះពូសើុងតាយ នៅប្រឡាយតាមង៉ាង ទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A ខេត្តហូវយ៉ាង។ ពូតាយ គឺអ្នកមានប្រជាប្រិយម្នាក់ក្នុងចំណោមអ្នកមានប្រជាប្រិយពីរនាក់ដែលតំណាងឱ្យខេត្តហូវយ៉ាង ទៅចូលរួមក្នុងពិធីស្ងើចសរសើរអ្នកមានប្រជាប្រិយនៅរដ្ឋធានីហាណូយ។
ត្នោតជាប្រភេទរុក្ខជាតិមានខ្លឹម ខ្ពស់រាប់សិបម៉ែត្រ ផ្លែចង្កោមជាស្មែង ពេលនៅខ្ចីផ្លែមានពណ៌បៃតងខ្ចី លុះពេលទុំមានពណ៌ស្វាយក្រមៅ ទឹកផ្អែម ក្រអូប។ រដូវត្នោតទុំ គឺចាប់ពីខែមិគសិរដល់ខែពិសាខ។ ខណៈនោះ ប្រជាជននៅតំបន់បៃណូយ ខេត្តអាងយ៉ាង តែងមមាញឹកជាមួយនឹងការងារ “រកស៊ីចិញ្ចឹមជីវិតនៅលើលំហអាកាស”។
ចាប់តាំងពី “មាននិស្ស័យ” នឹងការងារសប្បុរសធម៌ បងហ្វិញថាញសាង នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានភ្ជាប់បេះដូងមនុស្សធម៌ស្ម័គ្រចិត្ត ចែករំលែកការលំបាកជាមួយមាមីងជនរួមជាតិខ្មែរតំបន់ជនបទ។
ជាមួយនឹងទម្រង់បណ្តុះផ្សិតកញ្ចូរ ដោយឆ្លៀតយកអនុផលពីផលិតស្រូវ បងស្រីចូវធីនឿង នៅឃុំតាដន់ ស្រុកទ្រីតូង ខេត្តអាងយ៉ាង រកបានប្រាក់ចំណូលជិត ៩០០ លានដុង/ឆ្នាំ។
នាំ២០២០ លោកគឹមជោរ (ហៅត្រេវ) គណៈកម្មការវត្តស្វាយសៀមចាស់ ភូមិស្វាយធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានរដ្ឋអំណាចភូមិភាគ និងប្រជាជនបោះឆ្នោតជ្រើសជាអ្នកមានប្រជាប្រិយ។ រហូតដល់ចុងឆ្នាំ២០២៣ គាត់មានកិត្តិយសបានចូលក្នុងកងជួរបក្ស។
អ៊ំស្រីធីហ្វែ នៅឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង គឺជាពុទ្ធបរិស័ទម្នាក់ក្នុងចំណោមពុទ្ធបរិស័ទជាច្រើនទៀត ដែលតែងមកជួយធ្វើកិច្ចការក្នុងវត្ត និងចូលរួមថវិកាដើម្បីកសាងខ្លោងទ្វារវត្តមូលជុំព្រែកទា។
ដើមឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ រៀបចំពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ឃុំប៊ិញអាង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង សម្រេចបទដ្ឋានជនបទថ្មី ឆ្នាំ២០២៣ លឿនជាង ៣ ឆ្នាំបើប្រៀបនឹងផែនការដែលបានដាក់ចេញ…។
រយៈពេលកន្លង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បង្កើនការផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ជួយកសិករអនុវត្តទម្រង់ដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្មជាច្រើនទម្រង់យ៉ាងមានស្រិទ្ធភាព បង្កើនប្រាក់ចំណូល។
ជាមួយនឹងស្មារតី “ទីណាត្រូវការយុវជនមានមុខ ការអ្វីលំបាកមាន មុខយុវជន” ថាច់ប៊ឺវតឹង លេខាសម្ព័ន្ធយុវជនឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានពង្រីកកម្លាំងយុវវ័យឈានមុខ មានគំនិតច្នៃប្រតិដ្ឋក្នុងសកម្មភាពរបស់សម្ព័ន្ធយុវជន។ ដោយមានការរួមចំណែករបស់ប៊ឺវតឹង ឆ្នាំ២០២៣ សម្ព័ន្ធយុវជនឃុំភូមីជាអង្គភាពរឹងមាំឆ្នើមទូទាំងស្រុក។
គៀងធីហុងហាញ់ ជាលេខាសម្ព័ន្ធយុវជនសង្កាត់ ៩ ក្រុងតា្រវិញ។ បងស្រីតែងកំណត់ច្បាស់ខ្លួនឯង ត្រូវមានការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ចាប់ផ្តើមពីការងារសាមញ្ញៗ ប្រចាំថ្ងៃ។
នារីខ្មែរលើភូមិសាស្រ្តឃុំភូមី ស្រុកយុងរៀង ខេត្តគៀងយ៉ាង មានរបរត្បាញស្មៅចចូតប្រពៃណី។ មុខរបរនេះត្រូវរងការត្រដាបត្រដួសអស់រយៈកាលជាច្រើនឆ្នាំ ប៉ុន្តែឥឡូវ ភូមិរបរត្បាញស្មៅចចូត មានជំហានរីកចម្រើនទៅមុខ នាំមកនូវប្រភពចំណូលជូនកសិករ។
បច្ចុប្បន្ន ស្ថានភាពគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ ដើម្បីធានាមានប្រភពទឹកស្រោចស្រពដំណាំ កសិករនៅខេត្តសុកត្រាំង បានអនុវត្តវិធានការជាច្រើនដើម្បីសម្របនឹងការបម្រែបម្រួលអាកាសធាតុ។
លោកឡឹមអ៊ូន នៅភូមិត្រាកាន់ B ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង ជាអ្នកមានប្រជាប្រិយគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារវប្បធម៌ និងរួមចំណែកជាច្រើនក្នុងការកសាងជនបទថ្មី ។
បងដាវវ៉ាន់ត្រុង នៅមណ្ឌលប៊ិញខាញ់ សង្កាត់ភឿកថើយ ខណ្ឌអូរម៉ូង ក្រុងកឹងធើ គឺជាគំរូប្រឹងប្រែងឈានឡើងដោយខ្លួនឯងគួរឱ្យស្ងើរសរសើរ។
អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី រយៈពេលកន្លង ស្រុកថ្កូវ ខេត្តត្រាវិញ បានប្រើប្រាស់ប្រភពទុន សំខាន់គឺទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ។
ប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញ យកចិត្តទុកដាក់អនុវត្តល្អផែនការបង្វែរហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ចលនាកសិករបង្វែរដីផលិតស្រូវ ផ្តល់ទិន្នផលទាប ងាកមកដាំដំណាំរួមផ្សំវិញ។
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកត្រឹងផាកមិញ នៅភូមិដាយជី ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងអនុវត្តល្អតួនាទីជា “ស្ពានចម្លង” ពាំនាំគោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងអប់រំប្រចាំស្រុកថ្វយសើុង ខេត្តអាងយ៉ាង បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនទីប្រជុំអុកអែវ ស្រុកថ្វយសើុង រៀបចំបើកវគ្គសិក្សាត្បាញហូលខ្មែរ កម្រិតបឋមដល់សិក្ខាកាមជាជនជាតិខ្មែរ ៣០ នាក់។