មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/08/2024 - 16:33

កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​ទុក​ចិត្ត​

វរសេនីយ៍​ត្រី​ ចៅ​ឡាយ​ជឺ នៅ​សង្កាត់​មីឌឹក ក្រុង​ហា​តៀង​ ខេត្ត​គៀង​យ៉ាង​។​ បច្ចុប្បន្ន​ សមមិត្ត​ចៅ​ឡាយ​ជឺ ជា​បុគ្គ​លិក​បក​ប្រែ​ភាសា​ខ្មែរ​របស់​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​។​

វរសេនីយ៍​ត្រី​ ចៅ​ឡាយ​ជឺ (ទី​បី​ពី​ស្តាំ​) សំ​ណេះ​សំ​ណាល​ជា​មួយ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​នៅ​វត្ត​កោះ​ចន្លុះ​ គួប​ផ្សំ​នឹង​ឃោសនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់។​

ដោយ​មាន​អត្ត​ចរិត​ស្មោះ​ត្រង់​ ស្និទ្ធ​ស្នាល សមមិត្ត​ជឺ បាន​សម្រប​ខ្លួន​ចូល​ក្នុង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​យ៉ាង​ឆាប់​រហ័ស​ អនុវត្ត​បាន​ល្អ​នូវ​ទិស​ស្លោក ហូប​រួម​ រស់​នៅ​រួម​ ធ្វើ​ការ​រួម​ស្តាប់​និង​និយាយ​ភាសា​ជន​ជាតិ​ភាគ​តិច​រួម​ អា​ស្រ័យ​ហេតុ​នោះ​ សមមិត្ត​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​របស់​ជន​រួម​ជាតិ​ និង​ការ​ជឿទុក​ចិត្ត​របស់​អង្គ​ភាព។​ មក​ទល់​ពេល​នេះ​ គាត់​បំ​ពេញ​ការ​ងារ​បាន​ជាង​ ១០ ឆ្នាំ​ និង​បាន​ធ្វើ​ដំ​ណើរ​ទៅ​គ្រប់​ភូមិ​ស្រុក​ វត្ត​អា​រាម​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ និង​រួម​ជា​មួយ​អង្គ​ភាព​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ចលនា​មហា​ជន។​

វរសេនីយ៍​ឯក​បម្រុង ង្វៀង​វ៉ាន់​តុង ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​ ឱ្យ​ដឹង៖ “វរសេនីយ៍​ត្រី​ ចៅ​ឡាយ​ជឺ ជាកម្មា​ភិបាល​ធ្វើ​ការ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។​ ក្រៅ​ពី​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​មុខ​ជំ​នាញ​នៅ​ច្រក​ទ្វារ​ព្រំ​ដែន​ អង្គ​ភាព​នៅ​ទាំង​ចាត់​សមមិត្ត​ជួយ​ក្រុម​បំ​ពេញ​ការ​ងារ​បក​ប្រែ​ភាសា​ទៀត​ផង។​ ដោយ​សារ​រស់​នៅ​តំ​បន់​ព្រំ​ដែន​នេះ​ច្រើន​ឆ្នាំ​ ហេតុ​នោះ​គាត់​ស្គាល់​ពី​ទំ​នៀម​ទម្លាប់​ និង​ជំ​នឿ​របស់​ជន​រួម​ជាតិ​។​ បំ​ណិន​បក​ប្រែ​ភា​សា​ លាយ​ឡំ​នឹង​ដោយ​ភាព​កំ​ប្លែង​ ភាសា​ជិត​ដិត​នឹង​ការ​រស់​នៅ​ និង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ ម្ល៉ោះ​ហើយ​ មាមីង​ចូល​ចិត្ត​ខ្លាំង​ណាស់​ ដូច្នេះ​ទើប​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ…”។​

“នៅ​ក្នុង​មណ្ឌល​ក្រុង​អ្នក​ណា​ក៏​ស្គាល់​ពូជឺ។​ រាល់​ពេល​ប្រ​ជុំ​ប្រ​ជា​ជន​ ឬ​សកម្ម​ភាព​សហ​គមន៍ ​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​មា​មីង​ មាន​គាត់​គឺ​បរិយា​កាស​សប្បាយ​អត់​ទាស់។​ ក្រៅ​ពី​ភាព​ស្និទ្ធ​ស្នាល រួស​រាយ​ រាក់​ទាក់​ គាត់​នៅ​ទាំង​ពន្យល់​ណែ​នាំ​នូវ​ខ្លឹម​សារ​ក្នុង​ឯក​សារ​ជា​ភា​សា​ខ្មែរ​យ៉ាង​ច្បាស់​លាស់​ មា​មីង​ងាយ​យល់​និង​ធ្វើ​តាម” - បង​ស្រី​ ណុប​ឡែ នៅ​មណ្ឌល​ក្រុង​សា​សៀ សង្កាត់​មីឌឹក បាន​ឱ្យ​ដឹង​ដូច្នេះ។​

វរសេនីយ៍​ត្រី​ ចៅ​ឡាយ​ជឺ សំ​ណេះ​សំ​ណាល​៖ “គ្រប់​ការ​ងារ​ ភារ​កិច្ច​ដែល​បាន​ប្រ​គល់​សុទ្ធ​តែ​មាន​អត្ថ​ន័យ​នយោ​បាយ​ដ៏​សំ​ខាន់។​ ការ​ងារ​របស់​ខ្ញុំ​តែង​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ជន​រួម​ជាតិ​។​ ព្រោះ​ហេតុ​នោះ​ បើ​ចង់​ធ្វើ​បាន​ល្អ​នូវ​តួនា​ទី ភារ​កិច្ច​ កម្មា​ភិបាល​ទទួល​បន្ទុក​ត្រូវ​យល់​ដឹង​ពី​ទំ​នៀម​ទម្លាប់​និង​ជំ​នឿ​របស់​ជន​រួម​ជាតិ​។​ ខ្ញុំ​ខិត​ខំ​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​ ដោះ​ដូរ​ចំ​ណេះ​ដឹង​ ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ដើម្បី​រៀន​ភាសា​បន្ថែម​ ស្វែង​យល់​ពី​ទំ​នៀម​ទម្លាប់​; ត្រូវ​ចេះ​គួរ​សម ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រ​ជា​ជន​ស្រ​ឡាញ់​ទុក​ចិត្ត​ និង​ចាត់​ទុក​យើង​ដូច​ជា​កូន​ចៅ​ក្នុង​គ្រួ​សារ​នោះ​ ទើប​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ...”។​

ឆ្នាំ​២០២១ ក្នុង​ដំ​ណាក់​កាល​ជំ​ងឺ​ COVID-១៩ រាត​ត្បាត​ខ្លាំង​ សម​មិត្ត​ជឺ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ ដោយ​មាន​ស្នា​ដៃ​បន្ទាន់​ឆ្នើម​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ COVID-១៩; ឆ្នាំ​ ២០២៣ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ហា​តៀង​ ជូន​លិខិត​សរ​សើរ​ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​សហ​ការ​រវាង​សមាគម​សហ​សម្ព័ន្ធ​នារី​ក្រុង​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង។​ ឆ្នាំ​ ២០២៤ សមមិត្ត​ជឺ បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ជូន​លិ​ខិត​សរ​សើរ​អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ទិវា​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ ដំ​ណាក់​កាល​ ២០១៩ - ២០២៤។​ សមមិត្ត​ជឺ បាន​អង្គ​ភាព​បោះ​ឆ្នោត​ជ្រើស​ជា​យុទ្ធ​ជន​ជឿន​លឿន​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា៕​

                យោង៖ កា​សែត​គៀង​យ៉ាង​-វិមាន​

ចែករំលែកអត្ថបទ