ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៨៥% ។ នេះជាឃុំដំបូងបង្អស់របស់ខេត្ត បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីគំរូ។
ឃុំដាយតឹមទទួលស្គាល់ជាឃុំជនបទថ្មីគំរូ។
ក្រោយពីបានសម្រេចបទដ្ឋានជនបទកម្រិតខ្ពស់ ឃុំដាយតឹម បានកៀរគរថវិកាជាង ២៦ ពាន់លានដុងដើម្បីកសាងជនបទថ្មីគំរូ។ ដល់ចុងឆ្នាំ ២០២៣ ភូមិភាគដែលសម្រេចនូវលក្ខឋានចាប់បង្ខំ លក្ខឋានជ្រើសរើស និងលក្ខឋានលក្ខខណ្ឌ ដើម្បីពិនិត្យទទួលស្គាល់ឃុំជនបទថ្មីគំរូ។ ក្នុងលក្ខឋាននោះ មានលក្ខឋានជាច្រើនសម្រេចនិងសម្រេចលើសកម្រិតបើប្រៀបនឹងសេចក្តីកំណត់ ដូចជា៖ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅលើភូមិសាស្រ្តឃុំសម្រេច ៧៦,១៨ លានដុង/ម្នាក់/ឆ្នាំ ២០២៣ (ខ្ពស់ជាងកម្រិតខេត្ត ១៦,១៨ លានដុង) ខ្ពស់ជាងបើប្រៀបនឹងកម្រិតកំណត់របស់កម្រងលក្ខឋាន; រីឯគ្រួសារក្រីក្រក្នុងឃុំនៅត្រឹមតែ១,៦៤% ប៉ុណ្ណោះ។
បងស្រី លីធីហ្វៀង នៅភូមិដាយជី ឱ្យដឹង៖ “ឥឡូវនេះ មាមីងខ្មែរអ្នកណាក៏មានស្មារតីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រក្សាអនាម័យបរិស្ថាននិងព្រួតដៃជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ ជាក់ស្តែងដូច៖ រួមវិភាគទានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសន្តិសុខ ដាំផ្កា។ល។ ម្ល៉ោះហើយ រាល់ផ្លូវបេតុងនៅតំបន់ជនបទសុទ្ធតែភ្លឺបៃតង ជ្រះស្អាតនិងសុវត្ថិភាព។ ពិសេស ពេលផ្លូវតភ្ជាប់ជាមួយភូមិភាគនានា ប្រឡាយមានទឹកសាបខួបប្រាំងវស្សា អគ្គិសនីបានអន្ទងចូលដល់គ្រួសារនីមួយៗ ។ល។ ការជួញដូរនិងការផលិតមានភាពងាយស្រួល ម្ល៉ោះហើយមាមីងមានជីវភាពធូរធារ។ ឥឡូវ ផ្ទះសម្បែងសមរម្យ តាមដងផ្លូវមានដាំផ្កាបង្កើតបានជាបរិយាកាសស្រស់បំព្រង ពោរពេញដោយភាពរស់រវើក ជាភស្តុតាង បង្ហាញពីជនបទផ្លាស់ថ្មី”។
ផ្លូវគមនាគមន៍ជនបទនៅឃុំដាយតឹម បានកសាងសមរម្យ។
ទន្ទឹមនឹងនោះ ប្រជាជននៅទាំងផលិតកម្មវាលស្រែធំ ផលិតពូជស្រូវ ST២៤ និងST២៥ នៅលើផ្ទៃដី ៦៥៦ ហិកតា ដោយអនុវត្តយន្តូបនីយកម្មផ្នែករៀបចំដី ពង្រោះស្រូវបាញ់ថ្នាំ និងប្រមូលផល ។ល។ ប្រើប្រាស់អស់ពីលទ្ធភាពនូវចំបើង ក្រោយពីប្រមូលផល ដើម្បីចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ផ្អាប់ធ្វើជីសរីរាង្គ និងធ្វើអាង Biogas ដើម្បីដោះស្រាយបញ្ហាកខ្វក់បរិស្ថានយ៉ាងមានប្រសិទ្ធភាពផង និងបង្កើតប្រភពឧស្ម័នដុតផង រួមចំណែកកាត់បន្ថយការចំណាយក្នុងគ្រួសារ។ លោកសើុងឌឹក ឱ្យដឹង៖ “បច្ចុប្បន្ន ខ្ញុំចិញ្ចឹមគោទឹកដោះ ១២ ក្បាល រកបានប្រាក់ចំណូលខ្ពស់បង្គួរ។ ដោយសារការឧបត្ថម្ភរបស់គម្រោង ទើបខ្ញុំធ្វើអាង Biogas សម្រាប់ដុត ដើម្បីប្រិតសំចៃការចំណាយនិងមិនកខ្វក់បរិស្ថាន ដើម្បីរក្សាភូមិស្រុកភ្លឺ បៃតង ជ្រះ ស្អាត”។
លោក ត្រឹងជិនតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម អំណះអំណាង៖ “ឃុំបានសម្រេចបទដ្ឋានជនបទថ្មីគំរូ ជាការខិតខំក្នុងទូទាំងប្រព័ន្ធនយោបាយ និងការសាមគ្គីព្រួតដៃរួមចំណែកដ៏ធំធេងរបស់ប្រជាជន។ មកដល់ពេលនេះ ជីវភាពរបស់មាមីងខ្មែរបានឈានឡើងធូរធារ សម្បូរសប្បាយ; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទទំនើប; សង្គមជនបទប្រជាធិបតេយ្យ សមភាព ស្ថិរភាព សម្បូរដោយអត្តសញ្ញាណវប្បធម៌ជនជាតិ; បរិស្ថាន ទេសភាព បរិយាកាសជនបទភ្លឺ បៃតង ជ្រះ ស្អាត និងសុវត្ថិភាព; ប្រព័ន្ធនយោបាយនៅជនបទត្រូវបានពង្រឹង; ការការពារប្រទេសនិងសន្តិសុខសណ្តាប់ធ្នាប់បានរក្សាលំនឹង។ បច្ចុប្បន្ន នៅតំបន់ជនបទដាយតឹម បានក្លាយជាកន្លែងគួរចង់រស់នៅ”៕
លីធាន-វិមាន