មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/08/2024 - 16:33

វាល​ស្រែ​សុវត្ថិ​ភាព​

ដើម្បី​ការ​ពារ​បរិស្ថាន​ ស្រុក​អ៊ូ​មិញ​ ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​ទម្រង់​អាង​ដាក់​សំ​បក កញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​វាល​ស្រែ​ នៅ​តាម​ឃុំ​ចំ​នួន​ ២ គឺឃុំ​ខាញ់​ឡឹម​ និង​ខាញ់​ហោយ​។​

  កសិករ​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បង្ការ​ ទប់​ស្កាត់​ដង្កូវ​ក្រា​ដល់​ស្រូវ​រដូវ​ដើម​ឆ្នាំ។​

លោក​ហ្វិញ​វ៉ាន់​តៀង​ អនុប្រ​ធាន​ការិ​យាល័យ​ធន​ធាន​និង​បរិស្ថាន​ស្រុក​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​របស់​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តាម​ឃុំ​ដែល​ជំ​នា​ញ​ធ្វើ​ស្រែ​របស់​ស្រុក​គឺច្រើន​ណាស់​ ព្រោះ​ហេតុ​នោះ​ បរិ​មាណ​ សំ​បកកញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដែល​ប្រើ​ហើយ​មាន​ចំ​នួន​ច្រើន​។​ ប្រ​សិន​បើ​បរិមាណ​កាក​សំ​ណល់​នេះ​មិន​បាន​ប្រ​មូល​ផ្តុំ​និង​វិនិច្ឆ័យ​ត្រឹម​ត្រូវ​តាម​កំ​ណត់​ទេ​ នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​បរិស្ថាន​ ក៏​ដូច​ជា​សុខ​ភាព​មនុស្ស។​ ដើម្បី​ការ​ពារ​បរិស្ថាន​ រយៈ​ពេល​កន្លង​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​ផ្គត់​ផ្គង់​អាង​ដាក់​សំ​បក កញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចំ​នួន​ ៦០ ក្នុង​នោះ​ នៅ​ឃុំ​ខាញ់​ឡឹម​ ចំ​នួន​ ៥០ និង​ឃុំ​ខាញ់​ហោយ​ចំ​នួន​ ១០ ។​ ឃុំ​ទាំង​ពី​រនេះ​ ជំ​នា​ញ​ធ្វើ​ស្រែ​ស្ថិត​ក្នុង​គម្រោង​ផែន​ការ​របស់​ស្រុក”។​

កសិករ​លើក​កម្ពស់​ស្មារតី​ពេល​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​រួច​ តែង​ចោល​សំ​បក
កញ្ចប់ ដបថ្នាំក្នុងអាងសំរាម។

ចាប់​ពី​មាន​ទម្រង់​អាង​ដាក់​សំ​បក កញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដែល​ប្រើ​ប្រាស់​រួច​ហើយ​ បាន​ផ្សព្វ​ផ្សាយ​នោះ​ ឃើញ​ថា​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ អត្រា​បំ​ភាយ​សំ​បក កញ្ចប់​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចេញ​ទៅ​វាល​ស្រែ​ ប្រ​ឡាយ​ និង​អណ្តូង​នៅ​តំ​បន់​ជំ​នាញ​ធ្វើ​ស្រែ​បាន​ថយ​ចុះ​ប្រ​មាណ​ ៧០% (នៅ​តាម​កន្លែង​មាន​ដាក់​អាង)។​ លោក​ ត្រឿង​កុង​ត្រិញ នៅ​ភូមិ​៥ ឃុំ​ខាញ់​ហោយ​ ឱ្យ​ដឹង​៖ “ពេល​មាន​អាង​ដាក់​សំ​បក កញ្ចប់​ ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បាន​ផ្សព្វ​ផ្សាយ​ ប្រ​ជា​ជន​ធ្វើ​កសិកម្ម​ដូច​រូប​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង។​ ពី​ព្រោះ​ពី​មុន​គ្មាន​អាង​ដាក់​ទេ​ ពេល​ប្រើ​ប្រាស់​រួច​ហើយ​ ភាគ​ច្រើន​ប្រ​ជា​ជន​បោះ​ចោល​នៅ​លើ​វាល​ស្រែ​ រសាត់​អណ្ដែត​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ មិន​ត្រឹម​តែធ្វើ​ឱ្យ​បាត់​សោ​ភណ​ភាព​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប៉ះ​ពាល់​ដល់​ប្រ​ភេទ​ត្រី​ និង​ប្រ​ភេទ​ជល​ជាតិ​មាន​ប្រ​យោជន៍​ក្នុង​វាល​ស្រែ​ទៀត​ផង។​ ឥឡូវ មិន​ឃើញ​សំ​បក​ដប​ កំ​ប៉ុង​ និង​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បោះ​ចោល​ដូច​មុន​ទៀត​ វាល​ស្រែ​ស្អាត​បាត​និង​សុវត្ថិ​ភាព”។​

លោក​ វ៉ហ្វាង​ភូ អនុប្រ​ធាន​សមាគម​កសិករ​ឃុំ​ខាញ់​ហោយ​ ឱ្យ​ដឹង៖ “ក្នុង​រយៈ​ពេល​ផ្សព្វ​ផ្សាយ​អាង​ដាក់​សំ​បក កញ្ចប់​ ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​តាម​ភូមិ​ដែល​មាន​ផ្ទៃ​ដី​ស្រែ​ធំ​របស់​ឃុំ​ អាច​សង្កេត​ឃើញ​ការ​អនុវត្ត​ទម្រង់​ ជំ​ហាន​ដំ​បូង​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​បង្ក​ភាព​ផ្លាស់​ប្តូរ​ក្នុង​ការ​យល់​ដឹង​ និង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​កសិករ​ក្នុង​ការ​ការ​ពារ​បរិស្ថាន”។​

តាម​ប្រ​សាសន៍​លោក​ តៀង​ វិធាន​ការ​ដែល​ប្រ​កប​ដោយ​លក្ខណៈ​កំ​ណត់​សម្រេច​គឺនៅ​តែជា​ស្មារតី​ការ​ពារ​បរិស្ថាន​របស់​ប្រ​ជា​ជន​ម្នាក់ៗ​ ពី​ព្រោះ​ជាក់​ស្តែង​ ប្រ​សិន​បើ​ភូមិ​ភាគ​កសាង​អាង​ប្រ​មូល​កាក​សំ​ណល់​កសិកម្ម​ ប៉ុន្តែ​កសិករ​មិន​ដាក់​នៅ​កន្លែង​កំ​ណត់​នោះ​ទេ​ ទម្រង់​ក៏​គ្មាន​ប្រ​សិទ្ធ​ភាព​ដែរ។​ អា​ស្រ័យ​ហេតុ​នោះ​ មនុស្ស​គ្រប់​រូប​ត្រូវ​ព្រួត​ដៃ​គ្នា​ការ​ពារ​បរិស្ថាន​អេកូឡូ​ស៊ី​ បង្ក​ទេស​ភាព​បៃ​តង​ ជ្រះ​ ស្អាត​នៅ​លើ​វាល​ស្រែ​ និង​រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​រក្សា​ខ្ជាប់​លក្ខឋាន​កសាង​ជន​បទ​ថ្មី៕​

                    យោង៖ កា​សែត​កា​ម៉ាវ-វិមាន​

ចែករំលែកអត្ថបទ