បានបង្កើតនៅឆ្នាំ ២០២២ សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប (ភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ) ដំណើរការមានប្រសិទ្ធភាពអាស្រ័យដោយតម្រង់ទិសត្រូវ។
ទីតាំងបង្ហាញទម្រង់ស្រូវជីវសុវត្ថិភាពរបស់សហករណ៍។
លោក ត្រឿងវ៉ាន់ក្វឹក នាយកសហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប ឱ្យដឹង៖ “ភាគច្រើនប្រជាជនឃុំឡុងហ៊ីប រស់នៅប្រកបរបរកសិកម្ម ផលិតស្រូវ ៣ រដូវ/ឆ្នាំ។ ថ្វីដ្បិតតែទិន្នផល គុណភាពមានការវិវឌ្ឍយ៉ាងសកម្មក៏ពិតមែន ប៉ុន្តែតម្លៃមិនសូវលំនឹង ការដែលប្រមូលទិញផលិតផលនៅរាយរងនៅឡើយ។ ក្រៅពីការបង្កបង្កើនផលកសិកម្ម ប្រជាជនប្រើប្រាស់អស់ពីលទ្ធភាពនៃចំបើងជញ្ជ្រាំងដែលមានស្រាប់ ដើម្បីចិញ្ចឹមសត្វរកប្រាក់ចំណូលបន្ថែម។ ដើម្បីនាំមកសង្វាក់តម្លៃផលិតផលកសិកម្ម សហករណ៍បានបង្កើតឡើងនៅចុងឆ្នាំ ២០២២ ដោយមានសមាជិក ៣៥ នាក់ ក្នុងគោលបំណងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បង្កើតជាកសិផលសុវត្ថិភាព គុណភាពបង្កើនប្រាក់ចំណេញដល់កសិករនៅភូមិភាគ”។
ទីតាំងបង្ហាញដាំពិសោធន៍ដំណាំម្រះរបស់សហករណ៍។
រដូវសម្រកឆ្នាំ ២០២៣ សហករណ៍បានចងសម្ព័ន្ធនឹងក្រុមហ៊ុន ADC អនុវត្តទម្រង់ពិសោធន៍ផលិតស្រូវសុវត្ថិភាព (ប្រើប្រាស់ថ្នាំការពាររុក្ខជាតិជីវវិទ្យាដែលក្រុមហ៊ុន ADC ផ្គត់ផ្គង់) នៅភូមិតាសឹក B តាសឹក C ឃុំឡុងហ៊ីប ដោយមានកសិករ ៥២ នាក់ចូលរួម មានផ្ទៃដី ៤០ ហិកតា។ ឆ្លងតាមរយៈផលិតស្រូវពិសោធន៍ ៣ រដូវមានប្រសិទ្ធភាព លុះរដូវស្រូវសម្រក ២០២៤ មាមីងកសិករភូមិតាសឹក B តាសឹក C មិនអល់អែកក្នុងការចុះឈ្មោះនឹងសហករណ៍អនុវត្តវាលស្រែ ផលិតស្រូវជីវសុវត្ថិភាព ដោយមានកសិករ ៥២ នាក់ ផ្ទៃដី ៤០ ហិកតា។
ពូគឹមសល់ នៅភូមិតាសឹក C ឱ្យដឹង៖ “ខ្ញុំចូលរួមទម្រង់ពិសោធន៍ផលិតស្រូវសុវត្ថិភាពជាមួយផ្ទៃដី ២ ហិកតា ហើយត្រូវបានសហករណ៍សរីរាង្គឡុងហ៊ីប ឧបត្ថម្ភផ្គត់ផ្គង់ពូជស្រូវគុណភាពខ្ពស់និងជីក្នុងតម្លៃសមគួរ ថ្នាំការពាររុក្ខជាតិជីវវិទ្យា ១០០% (ស្រូវចាប់ពី ២០ ថ្ងៃរហូតដល់ប្រមូលផល) មានច្រកចេញដោយប្រមូលទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ៤០០ ដុង/គ.ក។ ក្រៅពីនេះ ជាមួយការផលិតជាសមូហភាព ប្រាក់ចំណាយផ្សេងៗទៅលើការភ្ជួររាស់ ការច្រូតកាត់ ។ល។ ក៏ត្រូវបានកាត់បន្ថយពី ៣០០.០០០ - ៤០០.០០០ ដុង/ហិកតា ជួយមាមីងរកបានប្រាក់ចំណេញពី ២៥ - ២៨ លានដុង/ហិកតា/រដូវ”។
ការអនុវត្តរបៀបផលិតស្រូវសុវត្ថិភាព (ប្រើប្រាស់ថ្នាំការពាររុក្ខជាតិជីវវិទ្យា) របស់សហករណ៍សរីរាង្គឡុងហ៊ីប ក្រៅពីកាត់បន្ថយបានច្រើនប្រាក់ចំណាយវិនិយោគផលិតទំនិញកសិផល ថែមទាំងបង្កើតបានជាផលិតផលសុវត្ថិភាពមួយនិងកាត់បន្ថយកខ្វក់បរិស្ថានទៀតផង៕
សើុងម៉ាល័យ - លីសៀ