មកកាន់ភូមិមណ្ឌល២ ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង សួររកអ្នកគ្រូឡឹមធីគឹមតៀង អ្នកណាក៏ស្គាល់ទាំងអស់។ ដោយសារអ្នកគ្រូឡឹមធីគឹមតៀង តែងជួយដល់មនុស្សអភ័ព្វនិងក្រីក្រលំបាកជាច្រើន ម្ល៉ោះហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អក្នុងចិត្តប្រជាជន។
អ្នកគ្រូឡឹមធីគឹមតៀង ណែនាំសិស្សរៀនខ្សោយធ្វើមេរៀន។
ឆ្នាំ២០២០ ក្រោយពីបញ្ចប់ការសិក្សានៅអនុមហាវិទ្យាល័យគរុកោសលបឋមសិក្សា អ្នកគ្រូគឹមតៀង បានចុះកិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សាថាញ់ភូ១ ព្រមទាំងធ្វើលេខាសម្ព័ន្ធយុវជនភូមិមណ្ឌល២។ បន្ទាប់ពីបង្រៀនបានមួយពេល អ្នកគ្រូតៀងបានចុះទៅស្វែងយល់ពីជីវភាពគ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹងមានជីវភាពលំបាក ដើម្បីរិះរកពិធីជួយឧបត្ថម្ភ។ នៅពេលដឹងច្បាស់ពីស្ថានភាពគ្រួសារនីមួយៗ អ្នកគ្រូក៏ចលនាសប្បុរសជនដើម្បីមកជួយឧបត្ថម្ភ។ អ្នកគ្រូរៀបរាប់៖ “ខ្ញុំគ្មានលទ្ធភាពជួយពួកគាត់ដោយផ្ទាល់ ប៉ុន្តែនៅពេលខ្ញុំឃើញមាមីងណាមានស្ថានភាពគ្រួសារលំបាកហើយត្រូវការជំនួយពីសហគមន៍ គឺខ្ញុំថតរូបនិងបញ្ជាក់ពីស្ថានភាពរបស់ពួកគាត់ ហើយបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម។ តាមរយៈ Facebook និង Zalo របស់ខ្ញុំ ហើយមានសប្បុរសជនជាច្រើនបានចុះមកផ្ទាល់ដើម្បីជួយឧបត្ថម្ភ។ សង្កេតឃើញពួកគាត់សប្បាយចិត្តនៅពេលមានផ្ទះសម្បែង មានបាយហូប មានសម្លៀកបំពាក់សមរម្យ... ខ្ញុំមានអារម្មណ៍ថា ការងាររបស់នាងខ្ញុំធ្វើកាន់តែមានប្រយោជន៍ ដូច្នេះ ខ្ញុំរឹតតែសកម្មនិងមានកម្លាំងទឹកចិត្តដើម្បីធ្វើឱ្យល្អជាងទៀត។
អ្នកគ្រូឡឹមធីគឹមតៀង ជូនអំណោយនិងថវិការបស់សប្បុរសជនដល់គ្រួសារក្រីក្រ។
បច្ចុប្បន្ន អ្នកគ្រូគឹមតៀង ចលនាសប្បុរសជនជួយឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្របាន ៣ ខ្នង ក្នុងមួយខ្នងៗតម្លៃ ៥០ លានដុង; ជូនអំណោយជាង ២០០ ចំណែក រួមមាន៖ អង្ករ មីកញ្ចប់ ទឹកប្រាក់និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់គ្រួសារក្រីក្រ; ស្នើសុំក្ដារមឈូសនិងឧបត្ថម្ភថវិកាក្នុងបុណ្យសពដល់មនុស្សចាស់គ្មានទីពឹងចំនួន ២០ លានដុង; ជូនទឹកដោះគោ សៀវភៅ កង់ រទេះរុញ ។ល។ ដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត។ ក្រៅពីនោះ អ្នកគ្រូគឹមតៀង ក៏បានចលនាមាមីងបរិច្ចាគសម្លៀកបំពាក់ “០ដុង” ដើម្បីផ្គត់ផ្គង់ដល់អ្នកមានជីវភាពខ្វះខាត។ ផ្តើមពីការងារធ្វើរបស់អ្នកគ្រូ ទើបអ្នកដែលមានជីវភាពក្រីក្របានជួយឧបត្ថម្ភនិងកាត់បន្ថយការលំបាកជាច្រើន។
អ្នកមីងថាច់ធីចៀង នៅភូមិមណ្ឌល២ ឱ្យដឹង៖ “អាស្រ័យបានអ្នកគ្រូតៀង ចលនាសប្បុរសជន ទើបខ្ញុំមានផ្ទះសម្បែងសមរម្យសម្រាប់ស្នាក់នៅ ខ្ញុំលែងបារម្ភពេលភ្លៀងខ្យល់ទៀត។ ឥឡូវនេះ ឃើញខ្ញុំរស់នៅម្នាក់ឯង មានសប្បុរសជនចុះមកដល់ផ្ទះផ្ដល់ជូនអង្ករ ទឹកដោះគោ មីកញ្ចប់និងលុយកាក់ ខ្ញុំអរគុណខ្លាំងណាស់។ អ្នកគ្រូតៀង វ័យក្មេងតែមានចិត្តល្អជួយដល់មាមីងក្រីក្រ ពិតជាគួរឱ្យកោតសរសើរណាល់”។ តាមរយៈអ្នកគ្រូ គឹមតៀង ទឹកប្រាក់ដែលសប្បុរសជនឧបត្ថម្ភក្នុងស្ថានភាពគ្រួសារលំបាក តាមរយៈបណ្តាញសង្គម ខ្ញុំបានផ្សព្វផ្សាយយ៉ាងច្បាស់លាស់ ទើបទទួលបានការគាំទ្រដូច្នេះ។
លោក ង្វៀងថាញផុង លេខាសម្ព័ន្ធយុវជនឃុំថាញ់ភូ ឱ្យដឹង៖ “អ្នកគ្រូឡឹមធីគឹមតៀង មានការទទួលខុសត្រូវខ្ពស់និងនាំមុខក្នុងសកម្មភាពចលនា ជាពិសេសការងារសុខុមាលភាពសង្គម។ គឺជាការងារដ៏មានប្រយោជន៍សម្រាប់សហគមន៍ ជួយមាមីងខ្មែរដែលមានជីវភាពក្រីក្រនៅភូមិមណ្ឌល២របស់អ្នកគ្រូ ក៏បានសម្ព័ន្ធយុវជនស្រុកមីស្វៀង និងគណៈកម្មាធិការប្រជាជនឃុំស្ងើចសរសើរ”៕
លីធាន-ត្រឹងរ៉ូន