រយៈពេលកន្លង ការកសាងជនបទថ្មីលើភូមិសាស្ត្រឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ឃុំ មានភាពប្ដូរផ្លាស់ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនកាន់តែរីកចម្រើន សុខដុមរមនានិងសុភមង្គល។
គណៈបញ្ជាការយោធាឃុំកាប់ឆ្ការគុម្ពោតព្រៃ អនុវត្តលក្ខឋានបរិស្ថាន
ក្នុងការកសាងជនបទថ្មី។
ដោយកំណត់ច្បាស់កម្មវិធីទិសដៅជាតិ កសាងជនបទថ្មីគឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាជនឃុំភឿកហ៊ឹង ឆ្លៀតយកអស់ពីលទ្ធភាពនូវរាល់ប្រភពទុនដើម្បីវិនិយោគ ធ្វើឱ្យល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធជនបទ ទន្ទឹមនឹងនោះ កៀរគរកម្លាំងផ្ទៃក្នុងដើម្បីអនុវត្តសមិទ្ធផលផ្សេងៗពីកម្មវិធី ពិសេសរំដោះផ្ទៃដីបម្រើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ; បង្វែររចនាសម្ព័ន្ធផលិតកម្ម បង្កើនប្រាក់ចំណូលដល់ប្រជាជន; ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៘ អាស្រ័យអនុវត្តល្អការផ្សព្វផ្សាយ ប្រជាជនបានយល់ច្បាស់ការកសាងជនបទថ្មីគឺដើម្បីជីវភាពរបស់ពួកគាត់ ម្ល៉ោះហើយ ប្រជាជនឯកភាពនិងអស់ពីចិត្តចូលរួមគាំទ្រ។
ពូគឹមយ៉ូយ ប្រជាជននៅភូមិចមជូយ ឱ្យដឹង៖ “ឧត្តមភាពរបស់ភូមិគឺផលិតស្រូវ កន្លងហើយ រដ្ឋអំណាចភូមិភាគបានចលនាប្រជាជននៅទីនេះ បរិច្ចាគដីធ្វើធារាសាស្ត្រវាលស្រែសម្រាប់បម្រើផលិតកម្មកសិកម្ម រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជននិងកសាងជនបទថ្មី។ ឆ្លងតាមរយៈនៃការចលនា គ្រួសារខ្ញុំបានបរិច្ចាគដី២.០០០ម៉ែត្រការ៉េ កសាងធារាសាស្ត្រវាលស្រែ។ បច្ចុប្បន្ន ធារាសាស្ត្រវាលស្រែរបស់ភូមិបានល្អប្រសើរ សម្រួលទឹកតាមបំណង ទិន្នផលស្រូវសម្រេចមធ្យមភាគពី ៥,៦ - ៦ តោន/ហិកតា កើនប្រមាណពី ២ - ២,៥ តោន/ហិកតា បើប្រៀបធៀបនឹងកាលពីមិនទាន់កសាងធារាសាស្ត្រវាលស្រែ”។
លោកស្រីត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង ឱ្យដឹង៖ “ដើម្បីកសាងជោគជ័យឃុំជនបទថ្មី ឃុំបានធ្វើការប្រជុំវាយតម្លៃត្រូវសភាពការណ៍ពីមូលហេតុអន់ថយផ្សេងៗ; បង្កើនសាមគ្គីភាព ឯកភាព គោលការណ៍អនុវត្តនូវភារកិច្ចជាចាំបាច់នៅភូមិភាគ។ ជាមួយគោលលំនាំ ពិនិត្យជាក់ស្ដែង បែងចែកនូវលក្ខឋានណាដែលមិនទាន់បានសម្រេចដើម្បីផ្តុំកម្លាំងអនុវត្ត។ ក្រៅពីនេះ ការផ្សព្វផ្សាយកសាងជនបទថ្មីត្រូវបានយកចិត្តទុកដាក់និងគួបផ្សំក្នុងពេលប្រជុំសាខាបក្សម្តងៗ ឬក៏ក្នុងពេលប្រជុំរបស់សមាគម អង្គការមហាជននិងក្រុមប្រជាជនដែលមានខ្លឹមសារ ដូចជា ឃោសនា ផ្សព្វផ្សាយរាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋអំពីកសាងជនបទថ្មី ឬក៏លិខិតបទដ្ឋានដែលបានចែងអំពីការផ្សព្វផ្សាយអនុវត្តកម្មវិធី រាល់ភាគកម្រិតកសាងភូមិ គ្រួសារជនបទថ្មី និងលិខិតបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធដល់កសាងជនបទថ្មី បង្កការឯកភាពខ្ពស់ក្នុងផ្ទៃក្នុងស្ថាប័ននិងប្រជាជន។ បច្ចុប្បន្ន ឃុំសម្រេចបទដ្ឋានជនបទថ្មី និងខិតខំកសាងសម្រេចបទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ២០២៤”។
ផ្តើមពីភាពជាក់ស្តែងនៃការកសាងជនបទថ្មី ឃុំភឿកហ៊ឹងពង្រីកបានកម្លាំងផ្ទៃក្នុង ទាញយកផលរាល់សក្តានុភាព ឧត្តមភាពរបស់ភូមិភាគ កសិករជំរុញបង្វែររចនាសម្ព័ន្ធពូជដំណាំ ប្រពលវប្បកម្ម បង្កើនរដូវអភិវឌ្ឍសត្វចិញ្ចឹមគ្រប់ជ្រុងជ្រោយ រាល់ទម្រង់សេដ្ឋកិច្ចគ្រួសារពង្រីកមានប្រសិទ្ធភាព ដូច៖ ចម្ការ - ស្រះ - ក្រោលចិញ្ចឹមសត្វ ទម្រង់ជំនាញ ដាំដំណាំរួមផ្សំ ទម្រង់ធ្វើស្រែ២រដូវ - ដំណាំ១រដូវ ទម្រង់ផលិតស្រូវគុណភាពខ្ពស់ និងទម្រង់ចិញ្ចឹមត្រីផ្ទក់ជាដើមមានប្រសិទ្ធភាព៕
សើុងម៉ាល័យ- លីសៀ