មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/07/2024 - 09:22

ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​រួម​រស់​ក្នុង​សហគមន៍សម្រាប់​ជន​រង​គ្រោះ​ជួញ​ដូរ​មនុស្ស​

មជ្ឈ​មណ្ឌល​នា​រីនិង​អភិវឌ្ឍន៍មជ្ឈិម​សមាគម​សហព័ន្ធ​នា​រី​វៀត​ណាម សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ “ដោះ​ដូរ​ តភ្ជាប់​និង​ឧទ្ទេស​នាម​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ល្អ​ៗ​ ដល់​នា​រីតំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ពិសេស​ផ្ដល់​អា​ទិភាព​ដល់​នារី​ដែល​រង​គ្រោះ​ដោយ​សារ​ជួញ​ដូរ​” គួបផ្សំ​ជា​មួយ​នឹង​ទិវា​សមាគម​នារី​កឹង​ធើ​ផ្តើម​អា​ជីព។​

អ្នក​តំ​ណាង​ទាំង​ឡាយ​ទស្សនា​ស្ដង់ផលិត​ផល​របស់​នា​រីជន​ជាតិ​ភាគ​តិច
​នៅ​ក្នុង​សកម្ម​ភាព​ដោះ​ដូរ។​

នេះ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​អនុវត្ត​គម្រោង​ចំ​នួន​៨ “អនុវត្ត​សម​ភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​នារី​និង​កុមារ​” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០។​ គណៈ​អចិន្ត្រៃយ៍​នៃ​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ សកម្ម​ភាព​ឃោសនា​និង​បង្ហាញ​មុខ​ក្លឹប​ចំ​នួន​៣ “មេដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ​” នៅ​តាម​ខ័ណ្ឌ​ ស្រុក៖ អូរ​ម៉ូង​ កើ-ដ និង​និញ​កេវ​ ដោយ​ទិស​ដៅ​បំ​ពាក់​នូវ​ចំ​ណេះ​ដឹង​ជូន​កុមារ​ និង​បំ​ណិន​ជាប់​ពាក់​ព័ន្ធ​ដល់​សម​ភាព​យេន​ឌ័រ​និង​ការ​ពារ​កុមារ។ល។​ ក្រៅ​ពី​នោះ​ សមា​គម​បង្កើន​សកម្ម​ភាព​ឧបត្ថម្ភ​បុល​ទុន​ បង្រៀន​របរ​ ឧទ្ទេស​នា​មការ​ងារ​ធ្វើ​និង​បង្កើត​សហករណ៍ ក្រុម​សហ​ការ​សេដ្ឋ​កិច្ច​ ជួយ​ជំ​រុញ​អភិវឌ្ឍន៍​ជីវ​ភាព​សេដ្ឋ​កិច្ច​ ប្រ​កប​ដោយ​ចីរ​ភាព​ជូន​បង​ប្អូន​នា​រីនៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ពិសេស​ ក្នុង​ចំ​ណោម​សហ​ករណ៍​ទាំង​ ៩ ដែល​នារី​គ្រប់​គ្រង​បាន​សមា​គម​ឧបត្ថម្ភ​បង្កើត​ មាន​សហ​ករណ៍ ១ អា​ស្រ័យ​ដោយ​នារី​ជន​ជាតិ​ខ្មែរ​គ្រប់​គ្រង​ បង្ក​ការ​ងារ​ធ្វើ​ និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​បង​ប្អូន​នារី​ខ្មែរ​រាប់​សិប​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​កើ-ដ។​

សកម្ម​ភាព​ដោះ​ដូរ​នេះ​ បាន​ទាក់​ទាញ​ស្ដង់​ផ្សារ​ណាត់​ចំ​នួន​ ២០ មក​ពី​សមា​គម​សហព័ន្ធ​នារី​ខ័ណ្ឌ​ ស្រុក​ចំ​នួន​ ៩ បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ផ្តើម​អា​ជីព​ដែល​លេច​ធ្លោ​ចំ​នួន​ ១០០​មុខ​ និង​ផលិត​ផល​ដែល​មាន​សក្តា​នុពល​សេដ្ឋ​កិច្ច​ អា​ស្រ័យ​នារី​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ក្នុង​នោះ​ មាន​ផលិត​ផល​របស់​បង​ប្អូន​នារី​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង។​ សកម្ម​ភាព​នេះ​ សំ​ដៅ​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​និង​លើក​តម្កើង​នូវ​ផលិត​ផល​ OCOP ផលិត​ផល​សិប្ប​កម្ម​ខ្នាត​តូច​គំរូ​ និង​ផលិត​ផល​ប្រ​ណីត​ៗ​របស់​ខេត្ដ​ដល់​ប្រ​ជា​ជន​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​; រួម​ចំ​ណែក​ឧបត្ថម្ភ​កសាង​ផ្លាក​សញ្ញា​ពាណិជ្ជ​កម្ម​ដល់​ផលិត​ផល​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​និង​ធ្វើ​អា​ជីវ​កម្ម​ លើក​ទឹក​ចិត្ត​សមា​ជិក​នារី​ជា​ជន​ជាតិ​ភាគ​តិច​ និង​នារីជា​អ្នក​កាន់​សាសនា​មោះ​មុត​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

ក្នុង​ក្រប​ខ័ណ្ឌ​សកម្ម​ភាព​នេះ​ បង​ប្អូន​នារី​នៅ​ទាំង​បាន​ដោះ​ដូរ​ តភ្ជាប់​ជា​មួយ​នឹង​ទម្រង់​សេដ្ឋ​កិច្ច​គំរូៗ​ ឧទ្ទេស​នាម​ផលិត​ផល​ដែល​បាន​ផលិត​ពី​ទឹក​ផ្កា​ដូង​ ផ្លែ​ត្នោត​ គ្រាប់​ស្វាយ​ចន្ទី​ ម្រេច​ ខ្ទឹម​ស និង​រុក្ខ​ជាតិ​ឱសថ​របស់​ជន​ជាតិ​ភាគ​តិច​មក​ពី​ខេត្ត​ជា​មិត្ត​ ដូច​ជា៖ ត្រា​វិញ​ អាង​យ៉ាង​ ប៊ិញ​ភឿក ក្វាង​ង៉ាយ និង​ហា​ណូយ។​ ដោយ​ឡែក​មជ្ឈ​មណ្ឌល​ដើម្បី​ការ​អភិវឌ្ឍ​នារី​នៅ​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ មាន​ស្ដង់​ឧទ្ទេស​នាម​អំ​ពី​សកម្ម​ភាព​របស់​លំ​នៅ​ឋាន​សុខ​សាន្ត​ ទម្រង់​ឧបត្ថម្ភ​គ្រប់​ផ្នែក​ដល់​នារី​និង​កុមារ​រង​គ្រោះ​ដោយ​អំ​ពើ​ហិង្សា​យេន​ឌ័រ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕​

                                           មីទូ-វិមាន​

ចែករំលែកអត្ថបទ